ទទួលបានការបញ្ចុះតម្លៃភ្លាមៗជាមួយកាតចរន្តជិត Visa នៅស្ថានីយប្រេងឥន្ទនៈ Caltex!
21/Jan/2019

ចាក់ប្រេងឥន្ទនៈចាប់ពី 20 ដុល្លាសម្រាប់រថយន្ត និង 2 ដុល្លារឡើងទៅសម្រាប់ម៉ូតូ នៅសា្ថនីយប្រេងឥន្ទនៈ Caltex ដោយទូទាត់ជាមួយកាតចរន្តជិត ABA Visa នោះអ្នកនឹងទទួលបានការបញ្ចុះតម្លៃ 3 ដុល្លារ និង 0.3 ដុល្លារ ភ្លាមៗ។ ពិតជាងាយស្រួលមែន!
ការផ្តល់ជូននេះមានសុពលភាពចាប់ពីថ្ងៃទី 8 មិថុនាសម្រាប់រថយន្ត និង 20 មិថុនា សម្រាប់ម៉ូតូ។ ការផ្តល់ជូនទាំងពីរនេះនឹងផុតកំណត់នៅថ្ងៃ 31 កក្កដា 2020 ឬ រហូតដល់អស់ទឹកប្រាក់តាមកញ្ចប់ថវិកាកំណត់ ដូច្នេះ សូមប្រញាប់ឡើង! ឱកាសដ៏អស្ចារ្យក្នុងការចំណាយកាន់តែតិចសម្រាប់ចាក់ប្រេងឥន្ទនៈដោយប្រើកាតចរន្តជិត ABA Visa មានសុពលភាពនៅតាមស្ថានីយប្រេងឥន្ទនៈ Caltex ដូចខាងក្រោម៖
*ដោយសារតែមានតម្រូវការច្រើនលើសលប់ នោះការបញ្ចុះតម្លៃភ្លាមៗ $3 ឥឡូវនេះបានអស់ហើយ ប៉ុន្តែការបញ្ចុះតម្លៃភ្លាមៗ $0.30 នៅតែមានបន្ត។ សូមប្រញាប់ឡើង មុនពេលការបញ្ចុះតម្លៃនេះអស់ផងដែរ!
រាជធានីភ្នំពេញ
- បូកគោ៖ មហាវិថីព្រះមុនីវង្សកែងមហាវិថីម៉ៅសេទុង
- បឹងត្របែក៖ មហាវិថីព្រះមុនីវង្សកែងផ្លូវ 474
- ចាក់អង្រែ៖ ផ្លូវជាតិលេខ 2 (2 គ.ម ពីជាយក្រុង)
- បឹងកេងកង៖ មហាវិថីព្រះនរោត្តមកែងផ្លូវ 41
- អប្សរា៖ មហាវិថីព្រះមុនីវង្សកែងមហាវិថីព្រះនរោត្តម
- កាល់ម៉ែត៖ ជិតមន្ទីរពេទ្យ កាល់ម៉ែត នៅលើមហាវិថីព្រះមុនីវង្ស
- ជ្រោយចង្វារ៖ ជិតសាខាធនាគារ ABA ជ្រោយចង្វារ នៅលើផ្លូវជាតិ 6A
- ទឹកល្អក់ (ម៉ុងឌីយ៉ាល់)៖ មហាវិថីម៉ៅសេទុងកែងផ្លូវ 202
- ពេទ្យលោកសង្ឃ៖ មហាវិថីសហព័ន្ធរុស្ស៊ីកែងផ្លូវ 271
- ពោធិ៍ចិនតុង៖ មហាវិថីសហព័ន្ធរុស្ស៊ី (2 គ.ម ពីជាយក្រុង)
- មេគង្គ៖ មហាវិថីហ្សាដឺហ្គោលកែងផ្លូវ 169
- ផ្សារដើមគរ៖ ជិតផ្សារដើមគរ នៅលើមហាវិថីសម្តេច មុនីរ៉េត
- ច្បារអំពៅ៖ ទល់មុខសាខាធនាគារ ABA ច្បារអំពៅ នៅលើផ្លូវជាតិលេខ 1 (1 គ.ម ពីជាយក្រុង)
- ប្ញស្សីកែវ៖ ផ្លូវជាតិលេខ 5 (3 គ.ម ពីជាយក្រុង)
ស្ថានីយខេត្ត
- សៀមរាប៖ ជិតហាងកាហ្វេ BROWN នៅលើផ្លូវជាតិលេខ 6A កែងផ្លូវតាពុល
- ក្រុងព្រះសីហនុ៖ ជិតផ្សារលើ នៅលើផ្លូវឯករាជ្យកែងផ្លូវសុភមង្គល
- កំពង់ចាម៖ ជិតរង្វង់មូលស្ពានគីហ្សូណា ក្នុងក្រុងកំពង់ចាម
- បាត់ដំបង៖ ជិតរង្វង់មូលលោកតាដំបងគ្រញូង ក្នុងក្រុងបាត់ដំបង
លក្ខខណ្ឌ
- អនុវត្តចំពោះអ្នកប្រើប្រាស់កាតចរន្តជិត ABA Visa ទាំងថ្មី និងចាស់ទាំងអស់
- អនុវត្តចំពោះប្រតិបត្តិការដែលមានទឹកប្រាក់អប្បបរមា 20 ដុល្លារសម្រាប់រថយន្ត និង 2 ដុល្លារសម្រាប់ម៉ូតូ ក្នុងមួយលើក
- ប្រូម៉ូសិននេះមានសុពលភាពសម្រាប់តែស្ថានីយប្រេងឥន្ទនៈ Caltex ខាងលើប៉ុណ្ណោះ
- ប្រូម៉ូសិននេះផ្តល់ជូនតាមគោលការណ៍ “មកមុន ទទួលបានមុន” និងរហូតដល់អស់ទឹកប្រាក់តាមកញ្ចប់ថវិកាកំណត់
- ធនាគារ ABA ក្រុមហ៊ុន Visa និងក្រុមហ៊ុន Caltex រក្សាសិទ្ធិតាមឆន្ទានុសិទ្ធិរបស់ខ្លួនក្នុងការបញ្ចប់ប្រូម៉ូសិននេះ ឬផ្លាស់ប្តូរ លុបចោល ឬបន្ថែមលក្ខខណ្ឌណាមួយដោយមិនជម្រាបជូនដំណឹងជាមុន។
- ការសម្រេចចិត្តរបស់ធនាគារ ABA និងក្រុមហ៊ុន Visa អំពីបញ្ហាណាមួយ គឺជាការសម្រេចចិត្តចុងក្រោយ ហើយនឹងមិនមានការឆ្លើយតបណាមួយទៀតឡើយ។

