ចុះថ្លៃភ្លាមៗ 30% ជាមួយ ABA PAY សម្រាប់ការធ្វើដំណើរក្នុងឱកាសភ្ជុំបិណ្ឌ
21/Jan/2019

សំបុត្រឡាន សំបុត្រទូក/កាណូត ប្រហែលជាឡើងថ្លៃក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌនេះ ប៉ុន្តែជាមួយ ABA PAY លោកអ្នកអាចចំណេញបានយ៉ាងច្រើន។ គ្រាន់តែធ្វើការកក់សំបុត្រលើវិបសាយ ឬកម្មវិធីទូរស័ព្ទរបស់ Camboticket ហើយទូទាត់តាម ABA PAY ពេលនោះលោកអ្នកនឹងទទួលបានការបញ្ចុះតម្លៃ 30% ភ្លាមៗ!
ប្រូម៉ូសិនផ្ដាច់មុខនេះ ផ្ដល់ជូនសម្រាប់អ្នកប្រើប្រាស់កម្មវិធី ABA Mobile ទាំងអស់ដែលធ្វើការកក់ចាប់ពីថ្ងៃទី13 ខែកញ្ញានេះ រហូតដល់ថ្ងៃទី30 ខែកញ្ញា ឆ្នាំ2019។ សំបុត្រប្រូម៉ូសិននេះ មានសុពលភាពសម្រាប់ការធ្វើដំណើរក្នុងថ្ងៃណាមួយ ចាប់ពីថ្ងៃទី20 ខែកញ្ញា ដល់ថ្ងៃទី10 ខែតុលា ឆ្នាំ2019។
បានសំបុត្រធូរថ្លៃ ហើយធ្វើដំណើរទៅមក ស្រុកកំណើតយ៉ាងសប្បាយរីករាយ!
ជំហានងាយៗ ដើម្បីទទួលបានសំបុត្របញ្ចុះតម្លៃ
- បើក Camboticket app ឬ ចូលទៅកាន់ www.camboticket.com។
- ជ្រើសរើសទិសដៅ និងម៉ោងធ្វើដំណើរដែលអ្នកត្រូវការ ហើយចុច “SEARCH BUS/FERRY”។
- ជ្រើសរើសក្រុមហ៊ុនណាមួយដែលអ្នកពេញចិត្ត ហើយមានកៅអីទំនេរ។
- ជ្រើសយក ABA PAY ដើម្បីធ្វើការបង់ប្រាក់ថ្លៃសំបុត្រជាការស្រេច។
លក្ខខណ្ឌនានា
- ការបញ្ចុះតម្លៃនេះ ផ្ដល់ជូនសម្រាប់ការទិញសំបុត្រឡានក្រុង ឬសំបុត្រទូក/កាណូត តាម Camboticket ដោយបង់ប្រាក់ជាមួយ ABA PAY ប៉ុណ្ណោះ។
- ប្រូម៉ូសិននេះ អនុវត្តបានចំពោះតែ ឡានក្រុង និង ទូក/កាណូតប៉ុណ្ណោះ (តាក់ស៊ី និងកញ្ចប់ដំណើរកម្សាន្ត មិនត្រូវបានផ្ដល់ជូនឡើយ)។
- សំបុត្រដែលបានទិញអំឡុងពេលប្រូម៉ូសិន មិនអាចដូរថ្មី ឬដូរយកប្រាក់វិញបានទេ។
- ប្រូម៉ូសិននេះ មិនអាចរួមបញ្ចូលជាមួយប្រូម៉ូសិនផ្សេងដែលផ្ដល់ជូនដោយ Camboticket ឬធនាគារ ABA បានឡើយ។
- ក្នុងករណីមានទំនាស់កើតឡើង ការសម្រេចចិត្តរបស់ Camboticket និងធនាគារ ABA គឺជាការសម្រេចចិត្តផ្លូវការ។
- 30% នេះ ផ្ដល់ចំពោះការចំណាយចាប់ពី 10 ដុល្លារ សម្រាប់អតិថិជនម្នាក់។
ក្រុមហ៊ុនដឹកអ្នកដំណើរដែលចូលរួមប្រូម៉ូសិន
- Phnom Penh Sorya
- Champa Mekong Bus
- Meanchey VIP Express
- Khainam Transport
- Emerald Express
- Vibol Express
- CTT Transportation
- Thang Vang
- Larryta
- Senmonorom Express
- Asia Van Transfer
- Rithya Mondulkiri
- Island Speed Ferry
- Buva Sea
- G.T.V.C Speed Boat
- Speed Ferry Cambodia
- Virak Buntham
- Cambodia Post
- Mekong Express
- Travel Mart
- Seila Angkor Express
- Ekareach Express
- Kumho Samco Bus

