ទទួលបានអត្ថប្រយោជន៍ផ្ដាច់មុខជាមួយកាត ABA Mastercard Platinum ថ្មី
02/Jan/2025
ចំណេញទ្វេដងលើការធ្វើដំណើររបស់លោកអ្នកជាមួយកាត ABA Mastercard Platinum!
រីករាយជាមួយបទពិសោធធ្វើដំណើរដ៏រលូន និងការកម្សាន្ដដោយគ្មានការរំខាន - អត្ថប្រយោជន៍នេះ ផ្ដល់ជូននៅក្នុងកាត ABA Mastercard Platinum របស់អ្នក តែមួយ។ ម្ចាស់កាតថ្មី នឹងទទួលបានអត្ថប្រយោជន៍ទាំងនេះដូចជា សិទ្ធិចូលសម្រាកនៅបន្ទប់រង់ចាំពិសេសនៅព្រលានយន្ដហោះអន្ដរជាតិ, សេវាប្ដូររូបិយប័ណ្ណឥតគិតថ្លៃពេលចាយនៅក្រៅប្រទេស និងការភ្ជាប់គម្រោង YouTube Premium រយៈពេល 12 ខែ ដោយឥតគិតថ្លៃ។ ចាប់ផ្ដើមគម្រោងដើរលេងរបស់អ្នក ហើយរីករាយជាមួយការកម្សាន្ដដ៏រលូន គ្មានការរំខានជាមួយកាត ABA Mastercard Platinum ថ្មី។
មិនទាន់មានកាត ABA Mastercard Platinum? សូមមើលពីរបៀបបើកកាត ABA Mastercard Platinum ប្លាស្ទិក ផ្ទាល់តាមកម្មវិធី ABA Mobile។
រយៈពេលប្រូម៉ូសិន៖ ពីថ្ងៃ 1 ឧសភា 2024 ដល់ 31 ធ្នូ 2025 (រាប់បញ្ចូលថ្ងៃទាំងពីរ)
ដំណើរការនៃប្រូម៉ូសិន៖ បើកកាត ABA Mastercard Platinum ថ្មី ដើម្បីរីករាយជាមួយសេវាប្ដូររូបិយប័ណ្ណឥតគិតថ្លៃ និងសិទ្ធិចូលសម្រាកនៅបន្ទប់រង់ចាំពិសេសនៅព្រលានយន្ដហោះអន្ដរជាតិ ព្រមទាំងការផ្ដល់ប្រាក់ត្រលប់វិញសម្រាប់ការភ្ជាប់គម្រោង YouTube Premium ពេលបង់ថ្លៃភ្ជាប់ ជាមួយកាតថ្មីនោះ។
ជំហានងាយៗ ដើម្បីបានប្រូម៉ូសិន
- ស្នើកាត ABA Mastercard Platinum តាមកម្មវិធី ABA Mobile ឬអញ្ជើញទៅសាខា ABA ណាមួយ
- អញ្ជើញទៅយកកាតនៅសាខា ឬឲ្យក្រុមការងារដឹកដល់ទីតាំង
- ចូលទៅវិបសាយ/អេប YouTube ហើយបើកចូលគណនី Google1
- ចុចលើ YouTube Premium
- ជ្រើសរើស Individual Membership
- ដាក់កាត ABA Mastercard Platinum ថ្មី ជាមធ្យោបាយទូទាត់
- ប្រសិនបើអាច ចាប់ផ្ដើមប្រើសាកល្បងរយៈពេល 1 ខែ ដោយឥតគិតថ្លៃ។ បើមិនអាច បង់ថ្លៃសេវាភ្ជាប់គម្រោងជាមួយកាត ABA Mastercard Platinum។
1 តម្លៃសម្រាប់ការភ្ជាប់ YouTube Premium ខុសគ្នាពីប្រទេសមួយទៅប្រទេសមួយ។ សូមពិនិត្យមើលផ្នែក ការកំណត់នៅក្នុង app store របស់អ្នក ហើយប្រាកដថា ប្រទេស និងប្រូហ្វាលក្នុង Google Play Store ឬប្រទេស/តំបន់ក្នុង App Store ស្ថិតនៅក្នុងប្រទេសកម្ពុជា។
ខ និងលក្ខខណ្ឌ
- ប្រូម៉ូសិននេះ ផ្ដល់ជូនផ្ដាច់មុខសម្រាប់ម្ចាស់កាត ABA Mastercard Platinum ថ្មីប៉ុណ្ណោះ
- ប្រូម៉ូសិននេះ មិនអនុវត្តចំពោះម្ចាស់កាត ដែលបានបើកកាត ABA Mastercard Platinum ជាមួយថ្លៃសេវាថែទាំ 20 ដុល្លារ មុននឹងរយៈពេលប្រូម៉ូសិននេះ។
- ប្រូម៉ូសិននេះ អនុវត្តចំពោះការភ្ជាប់គម្រោង YouTube Premium សម្រាប់ជម្រើស Individual Membership ប៉ុណ្ណោះ - Family និង Student Membership មិនរាប់បញ្ចូលឡើយ
- ប្រូម៉ូសិននេះ អនុវត្តចំពោះការភ្ជាប់គម្រោងសម្រាប់គណនីមួយប៉ុណ្ណោះ។ ការភ្ជាប់បន្ថែម ជាមួយកាតដដែល ធ្វើជាមធ្យោបាយទូទាត់ មិនទទួលបានប្រូម៉ូសិននេះឡើយ។
- ម្ចាស់កាត ABA Mastercard Platinum ថ្មី ត្រូវភ្ជាប់ YouTube Premium ប្រភេទ Individual Membership ក្នុង រយៈពេលមួយខែបន្ទាប់ពីបើកកាតរួច។ បើមិនដូច្នោះ អត្ថប្រយោជន៍នេះ នឹងចាត់ទុកជាមោឃៈ។
- ម្ចាស់កាត ABA Mastercard Platinum ថ្មី ត្រូវប្រើកាតជាមធ្យោបាយទូទាត់ សម្រាប់ការភ្ជាប់ YouTube Premium ដើម្បីបានប្រូម៉ូសិននេះ។
- សម្រាប់ម្ចាស់កាត ABA Mastercard Platinum ដែលជាអ្នកភ្ជាប់ YouTube Premium ថ្មី៖
- ខែដំបូង គឺជាដំណាក់កាលប្រើសាកល្បងដោយឥតគិតថ្លៃ និងមិនត្រូវបានគិតប្រាក់ពី YouTube ឡើយ។
- ការផ្ដល់ជូនសម្រាប់ប្រូម៉ូសិននេះ ចាប់ផ្ដើមពីថ្ងៃបញ្ចប់នៃការប្រើសាកល្បង សម្រាប់រយៈពេល 12 ខែ។
- ធនាគារ ABA នឹងបង្វិលប្រាក់ជូនវិញ សម្រាប់ថ្លៃភ្ជាប់គម្រោង បន្ទាប់ពីទឹកប្រាក់ត្រូវបានទូទាត់ជារៀងរាល់ខែ។
- សម្រាប់ម្ចាស់កាត ABA Mastercard Platinum ដែលភ្ជាប់ YouTube Premium ស្រាប់៖
- ការផ្ដល់ជូនសម្រាប់ប្រូម៉ូសិននេះ នឹងចាប់ផ្ដើមភ្លាមៗពីថ្ងៃភ្ជាប់ សម្រាប់រយៈពេល 12 ខែ។
- ធនាគារ ABA នឹងបង្វិលប្រាក់ជូនវិញ សម្រាប់ថ្លៃភ្ជាប់គម្រោង បន្ទាប់ពីទឹកប្រាក់ត្រូវបានទូទាត់ជារៀងរាល់ខែ។
- ម្ចាស់កាត ABA Mastercard Platinum ថ្មី នឹងទទួលបានប្រាក់ត្រលប់មកវិញ រយៈពេល 12 ខែ រាប់ចាប់ពីថ្ងៃដែលទឹកប្រាក់ត្រូវបានកាត់ខែដំបូង។
- ប្រូម៉ូសិននេះ ផ្ដល់ជូនតាមគោលការណ៍ មកមុន បានមុន ដែលថវិកាសម្រាប់ការផ្ដល់ជូននោះ អាចអស់មុនពេលកំណត់។
- ប្រូម៉ូសិននេះ អនុវត្តចំពោះតែតម្លៃភ្ជាប់ YouTube Premium សម្រាប់ប្រទេសកម្ពុជាប៉ុណ្ណោះ។ ផ្សេងពីនេះ មិនទទួលបានប្រាក់ត្រលប់វិញទេ។
- ប្រូម៉ូសិននេះ មិនអាចផ្ទេរ ឬដូរយកជាសាច់ប្រាក់ ឬផលិតផលផ្សេងឡើយ។
- ធនាគារ ABA និង Mastercard រក្សាសិទ្ធិក្នុងការផ្លាស់ប្ដូរ ឬ កែប្រែ ខ និងលក្ខខណ្ឌ ឬបញ្ឈប់ប្រូម៉ូសិននេះ ដោយមិនជម្រាបជូនដំណឹងជាមុនឡើយ។
- ការសម្រេចរបស់ ធនាគារ ABA និង Mastercard លើរាល់បញ្ហាណាមួយ គឺជាការសម្រេចចុងក្រោយ ដោយមិនមានការឆ្លើយឆ្លងបន្ថែមឡើយ។