រីករាយជាមួយតម្លៃសំបុត្រពិសេសទៅជប៉ុនពី EVA Air និងឱកាសឈ្នះដំណើរកម្សាន្តទៅតូក្យូជាមួយកាត ABA Visa
04/Aug/2025

ហោះទៅកន្លែងក្នុងក្តីស្រមៃរបស់អ្នកជាមួយតម្លៃពិសេសតាម EVA Air ពេលទូទាត់តាមកាត ABA Visa។ រហូតដល់ថ្ងៃទី 31 ធ្នូ ឆ្នាំ 2025 អ្នកអាចកក់សំបុត្រ EVA Air ទៅសំបុត្រក្នុងតម្លៃចាប់ពី $466 ប៉ុណ្ណោះ។ លើសពីនេះ រាល់ការកក់តាម ទូទាត់តាមកាត ABA Visa គឺជាឱកាសសម្រាប់ឈ្នះរង្វាន់ដំណើរកម្សាន្តទៅទីក្រុងតូក្យូថែមទៀត។ ការផ្តល់ជូនមានកំណត់ – កក់ឥឡូវនេះ។
មិនទាន់មានកាត Visa? សូមមើលពីរបៀបបើកកាត ABA Visa ប្លាស្ទិក ឬ និម្មិតតាម ABA Mobile របស់អ្នក។
ចន្លោះពេលនៃការការកក់៖ ពីថ្ងៃទី 1 កញ្ញា ដល់ថ្ងៃទី 31 ធ្នូ ឆ្នាំ 2025 (ថ្ងៃទាំងពីរត្រូវបានរាប់បញ្ចូល)។
ចន្លោះពេលនៃការធ្វើដំណើរ៖ ពីថ្ងៃទី 1 កញ្ញា 2025 ដល់ 31 ធ្នូ 2026 (ថ្ងៃទាំងពីរត្រូវបានរាប់បញ្ចូល)។
ដំណើរការនៃប្រូម៉ូសិន៖ ទទួលបានតម្លៃសំបុត្រពិសេស ពីក្រុមហ៊ុន EVA Air ពេលទិញសំបុត្រយន្តហោះទៅជប៉ុន តាមវេបសាយ ឬអេបរបស់ EVA Air ពេលទូទាត់ជាមួយកាត ABA Visa និងមានឱកាសឈ្នះដំណើរកម្សាន្តសម្រាប់ពីរនាក់ទៅតូក្យូ។
ជំហានងាយៗក្នុងការកក់សំបុត្រយន្ដហោះ EVA Air
| វិបសាយ EVA | កម្មវិធី EVA Mobile |
|
|
* មុនថ្ងៃទី 9 កញ្ញា 2025 សូមជ្រើសរើស Phnom Penh – PNH ជាទីតាំងចេញដំណើរ ពេលកក់សំបុត្រ។ ចាប់ពីថ្ងៃទី 9 កញ្ញា 2025 ការហោះហើរនឹងដំណើរការនៅអាកាសយានដ្ឋានអន្តរជាតិតេជោ ដូច្នេះសូមជ្រើសរើស Phnom Penh Techo – KTI ជាទីតាំងចេញដំណើរ ពេលកក់សំបុត្រ។
ខ និងលក្ខខណ្ឌ
- ប្រូម៉ូសិននេះ ផ្ដល់ជូនសម្រាប់ម្ចាស់កាត ABA Visa ទាំងកាតប្លាស្ទិក និងកាតនិម្មិត។
- ការបញ្ចុះតម្លៃនេះ សម្រាប់តែសំបុត្រយន្តហោះដែលបានទិញតាមរយៈកម្មវិធី EVA Mobile ឬពី វិបសាយ EVA Air ប៉ុណ្ណោះ និងមានសុពលភាពសម្រាប់តែការចេញដំណើរពីព្រលានយន្ដហោះភ្នំពេញទៅកាន់ ទីក្រុងគោលដៅក្នុងប្រទេសជប៉ុន ដែលក្រុមហ៊ុន EVA Air ធ្វើប្រតិបត្តិការប៉ុណ្ណោះ។
- ម្ចាស់កាត ABA Visa អាចកក់សំបុត្រក្នុងតម្លៃពិសេសចាប់ពី $466 ទៅកាន់គោលដៅដូចខាងក្រោម៖
- តូក្យូ
- អូសាកា
- ហ្វូគូកា
- កូម៉ាត់ស៊ូ
- ម៉ាត់ស៊ូយ៉ាម៉ា
- អូគីណាវ៉ា។
- ម្ចាស់កាត ABA Visa អាចកក់សំបុត្រក្នុងតម្លៃពិសេសចាប់ពី $712 ទៅកាន់គោលដៅដូចខាងក្រោម៖
- សាពូរ៉ូ
- សិនដាយ
- អៅម៉ូរី។
- ប្រូម៉ូសិននេះ អនុវត្តចំពោះសំបុត្រយន្តហោះគ្រប់ប្រភេទទាំង Business Class, និង Economy Class ប៉ុន្តែអាស្រ័យលើកៅអី ប្រភេទកន្លែងអង្គុយ និងតារាងពេលវេលាហោះហើរដែលមានជាក់ស្ដែងប៉ុណ្ណោះ។
- រាល់ការកក់សំបុត្រសំបុត្រទៅជប៉ុនជាមួយកាត ABA Visa ក្នុងអំឡុងពេលប្រម៉ូសិន ម្ចាស់កាត ABA Visa នឹងទទួលឱកាសឈ្នះរង្វាន់ម្តង។
- ប្រូម៉ូសិននេះនឹងមានអ្នកឈ្នះរង្វាន់ដូចខាងក្រោម
- អ្នកឈ្នះរង្វាន់ធំចំនួនមួយនាក់ - កញ្ចប់ដំណើរកម្សាន្តទៅទីក្រុងតូក្យូសម្រាប់ពីរនាក់
- អ្នកឈ្នះរង្វាន់រូបតាំងយន្តហោះ EVA Air ចំនួនពីរនាក់។
- ការចាប់រង្វាន់នឹងធ្វើឡើងនៅថ្ងៃទី 8 មករា 2026។
- អ្នកឈ្នះរង្វាន់ នឹងទទួលបានកញ្ចប់ធ្វើដំណើរសម្រាប់មនុស្ស 2 នាក់ រួមមានអ្នកឈ្នះផ្ទាល់ និងអ្នករួមដំណើរជាមួយម្នាក់។ កញ្ចប់ធ្វើដំណើរនេះ នឹងរ៉ាប់រងដូចជា៖
- ថ្លៃទិដ្ឋាការទៅប្រទេសជប៉ុន សម្រាប់មនុស្ស 2 នាក់
- សំបុត្រយន្តហោះទៅមកតាម EVA Air (កៅអី Economy) ពីភ្នំពេញទៅទីក្រុងតូក្យូចំនួន 2 សន្លឹក
- ការស្នាក់នៅ 3 យប់នៅក្នុងទីក្រុងតូក្យូ
- ការធ្វើដំណើរទៅមកពីសណ្ឋាគារ និងព្រលានយន្ដហោះក្នុងទីក្រុងតូក្យូ
- ការចំណាយលើអាហារ, អីវ៉ាន់ផ្ទាល់ខ្លួន និងចំណាយនានាមុន ឬអំឡុងពេលស្នាក់នៅទីក្រុងតូក្យូ គឺជាបន្ទុកផ្ទាល់របស់អ្នកឈ្នះ។
- ក្រុមការងារ ABA នឹងទាក់ទងទៅអ្នកឈ្នះរង្វាន់ដោយផ្ទាល់ក្នុងរយៈពេលពីរថ្ងៃ ដើម្បីបញ្ជាក់ពីការទទួលរង្វាន់ តាមលេខទូរស័ព្ទតែមួយខ្សែគត់ 098 203 203។ អ្នកឈ្នះត្រូវអញ្ជើញមកទទួលរង្វាន់នៅការិយាល័យកណ្តាល របស់ធនាគារ ABA ដោយចុះហត្ថលេខាលើទម្រង់បែបបទទទួលរង្វាន់ ក្នុងរយៈពេល 3 ថ្ងៃ បន្ទាប់ពីក្រុមការងារ ABA ទាក់ទងទៅរួច។ អ្នកឈ្នះត្រូវឆ្លើយតប និងបញ្ជាក់អំឡុងពេលដែលក្រុមការងារបានខលទៅ។ ប្រសិនបើ អតិថិជនមិនបានលើកទូរស័ព្ទ ឬបញ្ជាក់ពីការទទួលរង្វាន់ក្នុងរយៈពេលពីរថ្ងៃ នោះយើងខ្ញុំនឹងជ្រើសរើសអ្នកឈ្នះថ្មីមកជំនួស។
- តាមរយៈការទទួលរង្វាន់ អ្នកឈ្នះបានយល់ព្រមទៅតាមការកំណត់ផ្សេងៗ និងការផ្ដល់ជូនក្នុងកញ្ចប់ធ្វើដំណើរ ដូចដែលបានរៀបរាប់ខាងលើ ហើយយល់ព្រមសហការជាមួយភ្នាក់ងាររៀបចំដំណើរកម្សាន្ដ និងធនាគារ ABA ក្នុងដំណើរការស្នើសុំទិដ្ឋាការ និងរៀបចំការធ្វើដំណើរផ្សេងៗ។ អ្នកឈ្នះនឹងត្រូវបានជម្រាបដំណឹងអំពីចន្លោះពេលចាំបាច់ សម្រាប់ដាក់ឯកសារ និងបំពេញបែបបទផ្សេងៗ។ ក្នុងករណីមានការខកខានមិនបានផ្តល់ឯកសារទាន់ពេលវេលា ធនាគារ ABA មានសិទ្ធិក្នុងការដករង្វាន់ពីអ្នកឈ្នះ។
- ធនាគារ ABA នឹងធានារៀបចំការហោះហើរ និងការស្នាក់នៅ ឲ្យមានលក្ខណៈសមរម្យ។ ការផ្ដល់ជូននៅក្នុងកញ្ចប់ធ្វើដំណើរនេះត្រូវបានកំណត់ទាំងស្រុងដោយធនាគារ ABA ផ្ទាល់។ អ្នកឈ្នះមិនអាចស្នើសុំកែប្រែ ឬកែសម្រួលណាមួយពាក់ព័ន្ធនឹងកញ្ចប់ធ្វើដំណើរនេះទេ។ ប៉ុន្តែ អ្នកឈ្នះអាចស្នើសុំបន្ថែម ឬដំឡើងសេវាកម្មណាមួយ ប៉ុន្ដែជាបន្ទុកចំណាយផ្ទាល់របស់អ្នកឈ្នះ និងអាស្រ័យលើការយល់ព្រមពីធនាគារ ABA និងភ្នាក់ងារធ្វើដំណើរ។
- អ្នកឈ្នះរង្វាន់ធំត្រូវតែធ្វើដំណើរនៅពេលណាមួយក្នុងអំឡុងពេល 3 ខែ បន្ទាប់ពីត្រូវបានជ្រើសរើស។ ថ្ងៃធ្វើដំណើរជាក់លាក់ត្រូវមានការយល់ព្រមទាំងសងខាងពីសំណាក់ធនាគារ ABA និងអ្នកឈ្នះ ដោយផ្អែកលើស្ថានភាពជាក់ស្តែងនៃជើងហោះហើរ និងកន្លែងស្នាក់នៅ។ ធនាគារ ABA រក្សាសិទ្ធក្នុងការជ្រើសរើសការធ្វើដំណើរ និងការរៀបចំផ្សេងៗ ដែលស្របទៅនឹងទំហំទឹកប្រាក់នៃរង្វាន់នេះ។ ក្នុងករណីថ្ងៃធ្វើដំណើរ និងការរៀបចំផ្សេងៗ នាំឱ្យមានការចំណាយលើសពីទំហំទឹកប្រាក់នៃរង្វាន់នេះ ធនាគារ ABA រក្សាសិទ្ធក្នុងការផ្តល់ជម្រើសផ្សេង ឬបដិសេធទៅកាន់អ្នកឈ្នះ។
- ក្នុងករណីមានស្ថានការណ៍ដែលមិនស្ថិតក្រោមការគ្រប់គ្រងរបស់ធនាគារ ABA ដូចជា គ្រោះធម្មជាតិ បញ្ហានយោបាយ វិបត្តិសុខភាពសាធារណៈ ឬបញ្ហាផ្សេងៗ ដែលកើតឡើងនៅជិតឬក្នុងទីក្រុងតូក្យូ ធនាគារ ABA នឹងមិនទទួលខុសត្រូវសម្រាប់ការពន្យាពេល ផ្លាស់ប្តូរ ឬការលុបចោលដំណើរកម្សាន្តនេះនោះទេ។ ធនាគារ ABA រក្សាសិទ្ធក្នុងការផ្លាស់ប្តូរកាលវិភាគ កែប្រែ ឬលុបចោលដំណើរកម្សាន្តនេះ ប្រសិនជាមានបញ្ហាទាំងនោះកើតឡើង។
- ក្នុងករណីអ្នកឈ្នះស្ម័គ្រចិត្តដកខ្លួន ឬធ្វើឲ្យមានការយឺតយ៉ាវដោយមិនសមហេតុផល សម្រាប់ការស្នើសុំទិដ្ឋាការ ធនាគារ ABA រក្សាសិទ្ធិក្នុងការដករង្វាន់ពីអ្នកឈ្នះ។ ករណីនេះ នឹងមិនមានសំណង ឬការកែប្រែកាលវិភាគធ្វើដំណើរណាមួយនឹងត្រូវផ្តល់ជូននោះទេ។
- រង្វាន់នេះមិនអាចដូរយកជាសាច់ប្រាក់ ឬផលិតផលផ្សេងបានទេ។ ដោយឡែក រង្វាន់អាចផ្ទេរទៅអតិថិជនដែលជាម្ចាស់កាត ABA Visa ផ្សេងបាន ដោយមានការបញ្ជាក់ជាលាយលក្ខណ៍អក្សរពីម្ចាស់រង្វាន់ដើម។
- តាមរយៈការចូលរួមក្នុងប្រូម៉ូសិននេះ អ្នកឈ្នះរង្វាន់ធំនឹងតម្រូវឲ្យចូលរួមក្នុងសកម្មភាពផ្សព្វផ្សាយនានា ដោយស្វ័យប្រវត្តិ ដោយរូបភាព និង ឈ្មោះ អាចនឹងត្រូវបង្ហាញជាសាធារណៈ។
- ប្រូម៉ូសិននេះមិនអាចប្រើរួមគ្នាជាមួយនឹងប្រូម៉ូសិនផ្សេងទៀតរបស់ ធនាគារ ABA និងក្រុមហ៊ុន EVA Air នោះទេ។
- សំបុត្រយន្តហោះអាចប្តូរជាប្រាក់វិញបាន អាស្រ័យលើលក្ខខណ្ឌសំបុត្រយន្តហោះក្រុមហ៊ុន EVA Air (វិធានតម្លៃសំបុត្រ)។ ក្នុងករណីមានបញ្ហាណាមួយបណ្តាលមកពីវិបសាយកក់សំបុត្រ អតិថិជនគួរតែទាក់ទងមកបញ្ជរសេវាកម្មក្រុមហ៊ុន EVA Air ឬទូរស័ព្ទមកលេខ 023 962 528។
- បុគ្គលិកធនាគារ ABA និងក្រុមហ៊ុន EVA Air មិនអាចចូលរួមក្នុងប្រូម៉ូសិននេះទេ។
- ធនាគារ ABA និងក្រុមហ៊ុន EVA Air រក្សាសិទ្ធិតាមឆន្ទានុសិទ្ធិរបស់ខ្លួនក្នុងការបញ្ចប់កម្មវិធីនេះ ឬធ្វើការកែប្រែ លុបចោល ឬបន្ថែមលក្ខខណ្ឌណាមួយដោយមិនជម្រាបជូនដំណឹងជាមុនឡើយ។
- ការសម្រេចចិត្តរបស់ធនាគារ ABA និងក្រុមហ៊ុន EVA Air គឺជាការសម្រេចចុងក្រោយ និងមិនមានការកែប្រែឡើយ។

