បានកញ្ចប់គូប៉ុងបញ្ចុះតម្លៃ 80,000 រៀល សម្រាប់អតិថិជនថ្មីរបស់ WOWNOW និងមានឱកាសឈ្នះរង្វាន់ជាច្រើនពេលទូទាត់ជាមួយ ABA PAY!
11/Jun/2024

ចាប់ពីថ្ងៃទី16 ខែកក្កដា រហូតដល់ថ្ងៃទី15 ខែកញ្ញា ឆ្នាំ2025 អ្នកប្រើប្រាស់ WOWNOW ទាំងអស់ដែលជាអតិថិជន WOWNOW តាក់ស៊ីថ្មី នឹងទទួលបានកញ្ចប់គូប៉ុងបញ្ចុះតម្លៃ 80,000រៀល សម្រាប់ជិះតុកតុក និងរថយន្តអគ្គិសនី (EV) និងទទួលបានការបង្វិលកង ដើម្បីមានឱកាសឈ្នះរង្វាន់ជាច្រើន ពេលទូទាត់ជាមួយ ABA PAY សម្រាប់ថ្លៃជិះ WOWNOW-Taxi ។
មិនទាន់មានគណនី ABA? ដោនឡូត ABA Mobile រួចបើក គណនីរហ័ស ដោយមិនចាំបាច់បំពេញក្រដាសស្នាម ឬអញ្ជើញទៅសាខាធនាគារ (តម្រូវឲ្យមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលេខទូរស័ព្ទ) ដើម្បីទទួលយកអត្ថប្រយោជន៍នៃប្រូម៉ូសិននេះ ឥឡូវ។
រយៈពេលប្រូម៉ូសិន៖ ពីថ្ងៃទី 16 ខែកក្កដា ដល់ថ្ងៃទី 15 ខែកញ្ញា ឆ្នាំ2025 (រាប់បញ្ចូលថ្ងៃទាំងពីរ ឬរហូតអស់ថវិកាកំណត់)។
ដំណើរការនៃប្រូម៉ូសិន៖ ទទួលបានកញ្ចប់គូប៉ុងបញ្ចុះតម្លៃ 80,000 រៀល និងឱកាសឈ្នះ iPhone 16 Pro, ប័ណ្ណបញ្ចុះតម្លៃ 100ដុល្លារ, កាបូបស្ពាយ WOWNOW, នាឡិកា Mi Band Series 10, Phka Blush make-up, ក្រែមលាបមាត់ Dior Rouge 720 ឬ ឈុតម៉ាស៊ីនផ្លុំសក់ Dyson រាល់ពេលទូទាត់ជាមួយ ABA PAY នៅក្នុងកម្មវិធី WOWNOW-Taxi ។
ជំហានងាយៗសម្រាប់អ្នកប្រើប្រាស់ WOWNOW Taxi ថ្មីដើម្បីទទួលបានកញ្ចប់ប័ណ្ណបញ្ចុះតម្លៃ៖
- ចុចលើលីង
- ចូលទៅទំព័រ ប័ណ្ណបញ្ចុះតម្លៃ
- បញ្ចូលលេខទូរស័ព្ទ និងលេខកូដផ្ទៀងផ្ទាត់របស់អ្នក
- ទទួលបានប័ណ្ណបញ្ចុះតម្លៃ 80,000៛ ជោគជ័យហើយប័ណ្ណបញ្ចុះតម្លៃនឹងបញ្ចូលទៅកាន់កញ្ចប់គូប៉ុងរបស់អេប WOWNOW
- ធ្វើការការកក់ ហើយជ្រើសរើស ABA PAY ជាវិធីបង់ប្រាក់របស់អ្នក 6.ដាក់គូប៉ុងចូល ដើម្បីបានបញ្ចុះតម្លៃ
ខ និងលក្ខខណ្ឌ
- ប្រូម៉ូសិននេះ ផ្ដល់ជូនផ្ដាច់មុខសម្រាប់អ្នកប្រើប្រាស់ ABA Mobile ដែលជាអ្នកប្រើប្រាស់ WOWNOW តាក់ស៊ីថ្មី ពោលគឺអតិថិជនដែលកក់សេវាកម្ម WOWNOW តាក់ស៊ីជាលើកដំបូង។
- អតិថិជន WOWNOW តាក់ស៊ី ថ្មី នឹងទទួលបានកញ្ចប់គូប៉ុង 80,000 រៀល នៅពេលប្រព័ន្ធធ្វើការផ្ទៀងផ្ទាត់គណនីរួច។
- អ្នកប្រើប្រាស់ ABA Mobile ម្នាក់ៗ អាចទទួលបានកញ្ចប់ប័ណ្ណបញ្ចុះតម្លៃ 80,000 រៀល ដោយក្នុងកញ្ចប់នោះមានគូប៉ុងរហូតដល់ 13 ដែលអាចប្រើប្រាស់បានសម្រាប់ជិះដងក្នុងអំឡុងពេលប្រូម៉ូសិន (គូប៉ុងមួយ ប្រើប្រាស់បានមួយដង) ។ កញ្ចប់ប័ណ្ណបញ្ចុះតម្លៃរួមមាន៖
- សម្រាប់ការកក់ប្រភេទ តុកតុក ឬ រថយន្តអគ្គីសនី៖
- ប័ណ្ណបញ្ចុះតម្លៃ 4,000 រៀល ចំនួន 1
- ប័ណ្ណបញ្ចុះតម្លៃ 5,000 រៀល ចំនួន 1
- ប័ណ្ណបញ្ចុះតម្លៃ 6,000 រៀល ចំនួន 1
- ប័ណ្ណបញ្ចុះតម្លៃ 50% (រហូតដល់ 3,000 រៀល) ចំនួន 5 ។
- សម្រាប់ការកក់ រថយន្តអគ្គីសនី៖
- ប័ណ្ណបញ្ចុះតម្លៃ 50% (រហូតដល់ 10,000 រៀល) ចំនួន 5។ គូប៉ុងអាចប្រើបានសម្រាប់បញ្ចុះតម្លៃភ្លាមៗលើថ្លៃជិះ ហើយនឹងត្រូវបានអនុវត្តនៅកន្លែងបង់ប្រាក់នៃកម្មវិធី WOWNOW នៅពេលទូទាត់ជាមួយ ABA PAY ។
- សម្រាប់ការកក់ប្រភេទ តុកតុក ឬ រថយន្តអគ្គីសនី៖
- គូប៉ុងបញ្ចុះតម្លៃផ្ដល់ជូនសម្រាប់តែអតិថិជនថ្មីដែលប្រើ ABA PAY ហើយដាក់ default ជាមធ្យោបាយទូទាត់នៅលើកម្មវិធីនោះ។ អតិថិជន WOWNOW ថ្មីចាស់ទាំងអស់ ដែលទូទាត់ជាមួយ ABA PAY នឹងទទួលបាន ឱកាសបង្វិលកងមួយដង (សម្រាប់ការជិះក្នុងមួយលើក) ដើម្បីអាចឈ្នះរង្វាន់ជាច្រើន។ អ្នកឈ្នះសរុបចំនួន 382 រូប នឹងឈ្នះរង្វាន់ដូចខាងក្រោម៖
- iPhone 16 Pro ចំនួន 2 រង្វាន់
- កញ្ចប់ប័ណ្ណបញ្ចុះតម្លៃ $100 ចំនួន 200 រង្វាន់
- កាបូបស្ពាយ WOWNOW ចំនួន 63 រង្វាន់
- នាឡិកា Mi Band 10 ចំនួន 11 រង្វាន់
- គូល័រថ្ពាល់ Phka ចំនួន 100 រង្វាន់
- ក្រែមលាបមាត់ Dior Rouge 720 ចំនួន 5 រង្វាន់
- ឈុតម៉ាស៊ីនផ្លុំសក់ DYSON ចំនួន 1 រង្វាន់
- របៀបបើករង្វាន់៖
- គូប៉ុង 100 ដុល្លារ៖ គូប៉ុងនឹងផ្ញើទៅគណនី WOWNOW របស់អ្នកឈ្នះដោយស្វ័យប្រវត្តិ។
- ទូរស័ព្ទ iPhone 16 Pro / រង្វាន់ផ្សេងៗទៀត៖ អ្នកឈ្នះនឹងត្រូវទាក់ទងក្នុងរយៈពេល 2 ថ្ងៃ តាម តេឡេក្រាម ឬខលតាមទូរស័ព្ទផ្ទាល់ ដើម្បីអញ្ជើញឲ្យមកទទួលរង្វាន់នៅការិយាល័យកណ្ដាល WOWNOW ឬការិយាល័យណាមួយរបស់ WOWNOW។
- ប្រូម៉ូសិននេះ មិនអាចដូរយកជាសាច់ប្រាក់បានទេ។
- តាមរយៈការចូលរួមក្នុងប្រូម៉ូសិននេះ អ្នកឈ្នះ នឹងតម្រូវឲ្យចូលរួមក្នុងកម្មវិធីផ្សព្វផ្សាយផ្សេងៗ ដែលឈ្មោះ, រូបភាព, ទីកន្លែងស្នាក់នៅ និង/ឬសញ្ជាតិរបស់អ្នកឈ្នះ នឹងត្រូវបង្ហាញជាសាធារណៈ។
- ប្រូម៉ូសិននេះ មិនអាចប្រើផ្គួបជាមួយប្រូម៉ូសិនផ្សេង ដែលផ្ដល់ដោយធនាគារ ABA និង/ឬ WOWNOW។
- ធនាគារ ABA និងក្រុមហ៊ុន WOWNOW រក្សាសិទ្ធិតាមឆន្ទានុសិទ្ធិរបស់ខ្លួនក្នុងការផ្លាស់ប្ដូរ ឬកែប្រែលក្ខខណ្ឌ ឬបញ្ចប់ប្រូម៉ូសិននេះដោយមិនជម្រាបដំណឹងជាមុនឡើយ។
- ការសម្រេចចិត្តរបស់ធនាគារ ABA និងក្រុមហ៊ុន WOWNOW អំពីបញ្ហាណាមួយពាក់ព័ន្ធនឹងប្រូម៉ូសិននេះ គឺជាការសម្រេចចិត្តចុងក្រោយ ដោយមិនមានការកែប្រែ។

