ទទួលបានការដំឡើងទំហំភេសជ្ជៈដោយឥតគិតថ្លៃ ពេលទិញសំបុត្រកុន Legend Cinema តាម ABA Mobile
04/Aug/2025

ទិញសំបុត្រកុន Legend Cinema តាម ABA Mobile - ទាំងងាយស្រួល និងចំណេញ! រហូតដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2025 ទទួលបានការដំឡើងទំហំភេសជ្ជៈដោយឥតគិតថ្លៃ នៅពេលទិញសំបុត្រកុន Legend Cinema អស់ចាប់ពី $9 ក្នុងមួយវិក្កយបត្រពីមុខងារ សេវាកម្ម ក្នុង ABA Mobile។ ពេលមើលកុន ទិញសំបុត្រតាម ABA Mobile ជានិច្ច!
មិនទាន់មាន ABA? ដោនឡូត ABA Mobile រួចបើក គណនីរហ័ស ដោយមិនចាំបាច់បំពេញក្រដាសស្នាម ឬអញ្ជើញទៅសាខាធនាគារ (តម្រូវឲ្យមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលេខទូរស័ព្ទ) ដើម្បីទទួលយកអត្ថប្រយោជន៍នៃប្រូម៉ូសិននេះ ឥឡូវ។
រយៈពេលប្រូម៉ូសិន៖ ពីថ្ងៃទី 7 សីហា ដល់ថ្ងៃទី 31 ធ្នូ ឆ្នាំ 2025 (រាប់បញ្ចូលថ្ងៃទាំងពីរ)។
ដំណើរការនៃប្រូម៉ូសិន៖ ទទួលបានការដំឡើងទំហំភេសជ្ជៈដោយឥតគិតថ្លៃ ពេលទិញសំបុត្រកុន Legend Cinema អស់ចាប់ពី 9 ដុល្លារក្នុងមួយវិក្កយបត្រពីមុខងារ សេវាកម្ម ក្នុង ABA Mobile។
ជំហានងាយៗ ដើម្បីទទួលបានប្រូម៉ូសិននេះ
- បើកកម្មវិធី ABA Mobile រួចចុចប៊ូតុង រកមើលសេវាកម្ម នៅលើអេក្រង់ដើម
- ចុច Cinema Ticket និងជ្រើសរើសទីតាំងរោងភាពយន្ដ Legend Cinema
- ជ្រើសរើស រឿង, ម៉ោងចាក់បញ្ចាំង, កៅអី តម្លៃបញ្ចុះរួចឃើញនៅទីនោះស្រាប់
- ទូទាត់ជាមួយគណនី ABA របស់អ្នក 5.ពេលទៅដល់រោងភាពយន្ដ សូមបង្ហាញវិក្កយបត្រទិញសំបុត្រតាម ABA Mobile ទៅកាន់បញ្ជរអាហារសម្រន់ និងភេសជ្ជៈដើម្បីទទួលបានការដំឡើងទំហំភេសជ្ជៈ។
ខ និងលក្ខខណ្ឌ
- ប្រូម៉ូសិននេះ ផ្ដល់ជូនផ្ដាច់មុខសម្រាប់អ្នកប្រើប្រាស់ ABA Mobile។
- ប្រូម៉ូសិននេះ អនុវត្តចំពោះសំបុត្រកុន Legend Cinema ទាំងអស់ ដែលទិញពីមុខងារ សេវាកម្ម ក្នុង ABA Mobile។
- ប្រូម៉ូសិននេះ ផ្ដល់ជូនសម្រាប់ការមើលរឿងគ្រប់ប្រភេទ, កៅអី, សាល (Hall) នៅសាខារោងភាពយន្ដ Legend Cinema ទាំងអស់ លើកលែង Legend Cinema មេហ្កាម៉ល 271។
- រាល់ការចំណាយចាប់ពី $9 ក្នុងមួយវិក្កយបត្រ អ្នកនឹងទទួលបានការដំឡើងទំហំភេសជ្ជៈចំនួនពីរកែវ។
- អតិថិជនត្រូវបង្ហាញវិក្កយបត្រទិញសំបុត្រតាម ABA Mobile នៅបញ្ជរអាហារសម្រន់ និងភេសជ្ជៈដើម្បីទទួលបានការដំឡើងទំហំភេសជ្ជៈ។
- វិក្កយបត្រមួយ អាចដំឡើងទំហំភេសជ្ជៈបានតែពីរកែវប៉ុណ្ណោះ ពោលគឺចំណាយកែវតូច ដំឡើងទៅកែវកណ្ដាល។
- ការដំឡើងភេសជ្ជៈមិនអាចផ្ទេរ ឬដូរយកជាសាច់ប្រាក់បានទេ។
- ធនាគារ ABA និងរោងភាពយន្ដ Legend Cinema រក្សាសិទ្ធិតាមឆន្ទានុសិទ្ធិរបស់ខ្លួនក្នុងការផ្លាស់ប្ដូរ ឬកែប្រែលក្ខខណ្ឌ ឬបញ្ចប់ប្រូម៉ូសិននេះដោយមិនជម្រាបដំណឹងជាមុនឡើយ។
- ការសម្រេចចិត្តរបស់ធនាគារ ABA និងរោងភាពយន្ដ Legend Cinema អំពីបញ្ហាណាមួយពាក់ព័ន្ធនឹងប្រូម៉ូសិននេះ គឺជាការសម្រេចចុងក្រោយ និងមិនមានការកែប្រែ។

