មានឱកាសឈ្នះលុយប្រចាំខែ និងដំណើរកម្សាន្តទៅបាលី!
12/Jun/2026

ទិញអីវ៉ាន់ មានឱកាសឈ្នះដំណើរកម្សាន្តទៅបាលី – គ្រាន់តែស្គែនមួយប៉ក់។ មានតែអ្នកប្រើ ABA Mobile ប៉ុណ្ណោះ ដែលអាចចូលរួមផ្សងសំណាងសម្រាប់រង្វាន់ផ្ដាច់មុខនេះ! រហូតដល់ថ្ងៃទី15 ខែធ្នូ ទិញអីវ៉ាន់នៅផ្សារទំនើបថៃហួត នោះអ្នកនឹងមានឱកាសឈ្នះដំណើរកម្សាន្តទៅបាលី និងរង្វាន់ប្រចាំខែទឹកប្រាក់ 10ដុល្លារ។ គ្រាន់តែចំណាយចាប់ពី 10ដុល្លារ ជាមួយ ABA KQHR និង ABA Mobile ហើយបន្ទាប់មក ទុកអោយសំណាងជាអ្នកចាត់ចែង!
មិនទាន់មានគណនី ABA? ដោនឡូត ABA Mobile រួចបើក គណនីរហ័ស ឥឡូវ ដោយមិនចាំបាច់បំពេញក្រដាសស្នាម ឬអញ្ជើញទៅសាខាធនាគារ (តម្រូវឲ្យមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលេខទូរស័ព្ទ) ដើម្បីទទួលយកអត្ថប្រយោជន៍នៃប្រូម៉ូសិននេះ។
រយៈពេលប្រូម៉ូសិន៖ ពីថ្ងៃទី16 ខែមិថុនា ដល់ថ្ងៃទី15 ខែធ្នូ ឆ្នាំ2026 (រាប់បញ្ចូលថ្ងៃទាំងពីរ)។
ដំណើរការនៃប្រូម៉ូសិន៖ មានឱកាសឈ្នះរង្វាន់ទឹកប្រាក់ 10ដុល្លារ និងដំណើរកម្សាន្តទៅបាលី ដោយស្គែន ABA KHQR ជាមួយ ABA Mobile ចាប់ពី 10ដុល្លារ (ឬ 40,000រៀល) ក្នុងមួយវិក្កយបត្រនៅ ផ្សារទំនើបថៃហួត ណាមួយ។
ខ និងលក្ខខណ្ឌ
- ប្រូម៉ូសិននេះ ផ្ដល់ជូនផ្ដាច់មុខសម្រាប់អ្នកប្រើ ABA Mobile ទាំងអស់។
- ប្រូម៉ូសិននេះអនុវត្តចំពោះប្រតិបត្តិការដែលបានធ្វើឡើងតាមរយៈ ABA KHQR ផ្សារទំនើបថៃហួត ណាមួយ(សាខា។មុនីវង្ស, ទួលគោក, បឹងកេងកង, បឹងកេងកង 1, សែនសុខ, បឹងស្នោរ និង បុរីអង្គរ)
- រាល់ប្រតិបត្តិការជោគជ័យចាប់ពី 10ដុល្លារ (ឬ40,000រៀល) នឹងមានឱកាសមួយដងក្នុងការចាប់រង្វាន់។
- ប្រូម៉ូសិននេះ នឹងស្វែងរកអ្នកឈ្នះរង្វាន់ទឹកប្រាក់ 10ដុល្លារ ចំនួន 300 រូប និងអ្នកឈ្នះរង្វាន់ធំ កញ្ចប់ដំណើរកម្សាន្តទៅកោះបាលី (ឥណ្ឌូនេស៊ី) សម្រាប់ពីរនាក់ ចំនួនមួយរូប។
- អ្នកឈ្នះរង្វាន់ធំ ដំណើរកម្សាន្តទៅកោះបាលី នឹងជ្រើសរើសក្រោយចប់ប្រូម៉ូសិន។
- អ្នកឈ្នះទឹកប្រាក់ 10ដុល្លារ ចំនួន 300 រូប នឹងជ្រើសរើសតាមរយៈការចាប់ឆ្នោតប្រចាំខែ។
- ព័ត៌មានលម្អិតអំពីកញ្ចប់ដំណើរកម្សាន្តមានដូចជា៖
- សំបុត្រយន្តហោះទៅមកប្រភេទ Business Class ចំនួន 2 ហោះពីភ្នំពេញទៅបាលី!
- ការស្នាក់នៅ 3 យប់ នៅសណ្ឋាគារលំដាប់ផ្កាយ5 នៅលើកោះបាលី!
- ការធ្វើដំណើរ ពីសណ្ឋាគារទៅអាកាសយានដ្ឋាននៅបាលី!
- ការចំណាយផ្សេងៗទាក់ទងនឹងអាហារ, ការទិញអីវ៉ាន់ផ្ទាល់ខ្លួន, ការចំណាយផ្សេងទៀតដែលកើតឡើងមុនពេល/អំឡុងពេលស្នាក់នៅកោះបាលី ដែលមិនបានរាប់បញ្ចូលក្នុងកញ្ចប់ដំណើរកម្សាន្ដនេះ គឺជាបន្ទុកទំនួលខុសត្រូវរបស់អ្នកឈ្នះ។
- ធនាគារ ABA នឹងធានាថា ការរៀបចំជើងហោះហើរ និងកន្លែងស្នាក់នៅ បំពេញតាមស្តង់ដារគុណភាពសមរម្យ។ គ្រប់ផ្នែកទាំងអស់នៃរង្វាន់ត្រូវបានកំណត់ទាំងស្រុងតាមឆន្ទានុសិទ្ធិរបស់ធនាគារ ABA ។ អ្នកឈ្នះមិនអាចស្នើសុំការផ្លាស់ប្តូរ ឬការទាមទារជំនួសអ្វីមួយទៅលើការរៀបចំដំណើរកម្សាន្ដដែលបានផ្តល់ជូននោះទេ។ ប៉ុន្តែ អ្នកឈ្នះរង្វាន់អាចស្នើសុំសេវាកម្មបន្ថែម ឬស្នើសុំដំឡើងកញ្ចប់ដំណើរកម្សាន្ដដោយចំណាយផ្ទាល់ខ្លួន អាស្រ័យទៅលើភាពជាក់ស្តែង និងការយល់ព្រមពីធនាគារ ABA និងភ្នាក់ងាររៀបចំដំណើរកម្សាន្ដ។
- ការចាប់រង្វាន់នឹងធ្វើឡើងទៅតាមកាលវិភាគដូចខាងក្រោម៖
- ការចាប់រង្វាន់លើកទី1 នៅថ្ងៃទី20 កក្កដា 2026
- សម្រាប់ប្រតិបត្តិការពីថ្ងៃទី16 មិថុនា ដល់ថ្ងៃទី15 កក្កដា 2026
- ជ្រើសរើសអ្នកឈ្នះចំនួន 50 នាក់ សម្រាប់ទឹកប្រាក់ 10 ដុល្លារ
- ការចាប់រង្វាន់លើកទី2 នៅថ្ងៃទី20 សីហា 2026
- សម្រាប់ប្រតិបត្តិការពីថ្ងៃទី16 កក្កដា ដល់ថ្ងៃទី15 សីហា 2026
- ជ្រើសរើសអ្នកឈ្នះចំនួន 50 នាក់ សម្រាប់ទឹកប្រាក់ 10 ដុល្លារ
- ការចាប់រង្វាន់លើកទី3 នៅថ្ងៃទី18 កញ្ញា 2026
- សម្រាប់ប្រតិបត្តិការពីថ្ងៃទី16 សីហា ដល់ថ្ងៃទី15 កញ្ញា 2026
- ជ្រើសរើសអ្នកឈ្នះចំនួន 50 នាក់ សម្រាប់ទឹកប្រាក់ 10 ដុល្លារ
- ការចាប់រង្វាន់លើកទី4 នៅថ្ងៃទី20 តុលា 2026
- សម្រាប់ប្រតិបត្តិការពីថ្ងៃទី16 កញ្ញា ដល់ថ្ងៃទី15 តុលា 2026
- ជ្រើសរើសអ្នកឈ្នះចំនួន 50 នាក់ សម្រាប់ទឹកប្រាក់ 10 ដុល្លារ
- ការចាប់រង្វាន់លើកទី5 នៅថ្ងៃទី19 វិច្ឆិកា 2026
- សម្រាប់ប្រតិបត្តិការពីថ្ងៃទី16 តុលា ដល់ថ្ងៃទី15 វិច្ឆិកា 2026
- ជ្រើសរើសអ្នកឈ្នះចំនួន 50 នាក់ សម្រាប់ទឹកប្រាក់ 10 ដុល្លារ
- ការចាប់ឆ្នោតលើកទី 6 នៅថ្ងៃទី18 ធ្នូ 2026
- ការចាប់រង្វាន់ទឹកប្រាក់ 10 ដុល្លារ នឹងជ្រើសរើសពីប្រតិបត្តិការដែលធ្វើឡើងពីថ្ងៃទី16 វិច្ឆិកា ដល់ថ្ងៃទី15 ធ្នូ 2026
- ការចាប់រង្វាន់សម្រាប់កញ្ចប់ដំណើរកម្សាន្ដទៅបាលី នឹងជ្រើសរើសពីប្រតិបត្តិការដែលធ្វើឡើងពីថ្ងៃទី16 មិថុនា ដល់ថ្ងៃទី15 ធ្នូ 2026
- ជ្រើសរើសអ្នកឈ្នះចំនួន 50 នាក់ សម្រាប់ទឹកប្រាក់ 10 ដុល្លារ និងអ្នកឈ្នះរង្វាន់ធំមួយរូប សម្រាប់ដំណើរកម្សាន្ដទៅបាលី។
- ការចាប់រង្វាន់លើកទី1 នៅថ្ងៃទី20 កក្កដា 2026
- ចំនួនដងនៃឱកាសចូលរួមសម្រាប់រង្វាន់ទឹកប្រាក់ 10ដុល្លារ នឹងរាប់ប្រចាំខែ ហើយមិនរាប់បន្ដទៅខែបន្ទាប់ទេ។
- ចំនួនដងនៃឱកាសចូលរួមសម្រាប់រង្វាន់ធំនឹងរាប់បញ្ចូលអំឡុងពេលប្រូម៉ូសិនទាំងមូល។
- អ្នកប្រើ ABA Mobile ម្នាក់អាចឈ្នះរង្វាន់ទឹកប្រាក់ 10ដុល្លារ តែមួយដងប៉ុណ្ណោះក្នុងការចាប់រង្វាន់ប្រចាំខែ។
- រង្វាន់ទឹកប្រាក់នឹងត្រូវផ្ទេរចូលគណនីរបស់អតិថិជនដែលបានប្រើសម្រាប់ការទូទាត់ ដោយអនុវត្តអត្រាប្ដូរប្រាក់នៅថ្ងៃដំណើរការផ្ទេរប្រាក់ជាក់ស្តែង។ ប្រាក់រង្វាន់នេះនឹងត្រូវផ្ទេរក្នុងរយៈពេល 10 ថ្ងៃធ្វើការ ក្រោយការចាប់រង្វាន់នីមួយៗ។
- ធនាគារ ABA និងផ្សារទំនើបថៃហួត នឹងមិនធ្វើការទាក់ទងទៅអ្នកឈ្នះអំពីរង្វាន់ទឹកប្រាក់ 10 ដុល្លារនោះទេ។
- អ្នកឈ្នះរង្វាន់ធំ នឹងត្រូវបានទាក់ទងដោយធនាគារ ABA តាមលេខទូរស័ព្ទមួយខ្សែគត់ 098 203 203 ក្នុងរយៈពេលពីរថ្ងៃនៃថ្ងៃធ្វើការដើម្បីមកបើករង្វាន់។ អ្នកឈ្នះរង្វាន់ធំត្រូវឆ្លើយតប និងបញ្ជាក់អំពីការយល់ព្រមទទួលរង្វាន់ក្នុងអំឡុងពេលដែលធនាគារបានទាក់ទងទៅ។ បើមិនបានឆ្លើយតប ឬបញ្ជាក់ការយល់ព្រមក្នុងរយៈពេលពីរថ្ងៃធ្វើការ នោះយើងនឹងចាត់ទុកជាមោឃៈដោយស្វ័យប្រវត្ត ហើយនឹងជ្រើសរើសអ្នកឈ្នះថ្មីមកជំនួសតាមឆន្ទានុសិទ្ធិរបស់ធនាគារ ABA ។
- អ្នកឈ្នះត្រូវអញ្ជើញមកទទួលរង្វាន់នៅការិយាល័យកណ្តាលរបស់ធនាគារ ABA ដោយចុះហត្ថលេខាលើទម្រង់បែបបទទទួលរង្វាន់ ក្នុងរយៈពេល 3 ថ្ងៃ បន្ទាប់ពីក្រុមការងារ ABA ទាក់ទងទៅរួច។ ប្រសិនបើអតិថិជនមិនមកតាមពេលដែលបានកំណត់នោះទេ យើងខ្ញុំនឹងជ្រើសរើសអ្នកឈ្នះថ្មីមកជំនួស។
- តាមរយៈការទទួលយករង្វាន់ អ្នកឈ្នះបានយល់ព្រមទៅតាមការកំណត់ផ្សេងៗ និងការផ្ដល់ជូននៅក្នុងកញ្ចប់ដំណើរកម្សាន្ដដូចបានរៀបរាប់ខាងលើ ហើយយល់ព្រមសហការជាមួយភ្នាក់ងាររៀបចំដំណើរកម្សាន្ដ និងធនាគារ ABA ក្នុងរៀបចំការធ្វើដំណើរផ្សេងៗ។ អ្នកឈ្នះ នឹងត្រូវបានជម្រាបដំណឹងអំពីចន្លោះពេលចាំបាច់ សម្រាប់ដាក់ឯកសារ និងបំពេញបែបបទផ្សេងៗ។ ក្នុងករណីមានការ ខកខានមិនបានផ្តល់ឯកសារទាន់ពេល ធនាគារ ABA មានសិទ្ធិដករង្វាន់ពីអ្នកឈ្នះ។
- តាមរយៈការចូលរួមក្នុងប្រូម៉ូសិននេះ អ្នកឈ្នះនឹងតម្រូវឲ្យចូលរួមក្នុងសកម្មភាពផ្សព្វផ្សាយនានាស្វ័យប្រវត្ត ដោយឈ្មោះ និងរូបភាព អាចនឹងត្រូវបង្ហាញជាសាធារណៈ។
- បុគ្គលិក ABA និងបុគ្គលិកផ្សារទំនើបថៃហួត មិនមានសិទ្ធិចូលរួមក្នុងការចាប់ឆ្នោតឈ្នះរង្វាន់ធំទេ។
- ធនាគារ ABA និងផ្សារទំនើបថៃហួត រក្សាសិទ្ធិតាមឆន្ទានុសិទ្ធិរបស់ខ្លួនក្នុងការបញ្ចប់កម្មវិធីប្រូម៉ូសិននេះ ឬផ្លាស់ប្ដូរ, កែប្រែ, ឬបន្ថែម ខនិងលក្ខខណ្ឌណាមួយទាំងនេះ ដោយមិនជម្រាបដំណឹងជាមុនឡើយ។
- ការសម្រេចចិត្តរបស់ធនាគារ ABA និងផ្សារទំនើបថៃហួត អំពីបញ្ហាណាមួយពាក់ព័ន្ធនឹងប្រូម៉ូសិននេះ គឺជាការសម្រេចចុងក្រោយ និងមិនមានការកែប្រែ។

