ចុះថ្លៃ 15% លើបន្ទប់សម្រាកព្យាបាល និងថ្លៃថ្នាំពេទ្យ នៅមន្ទីរពេទ្យ Phyathai ពេលទូទាត់ជាមួយកាត ABA ណាមួយ
03/Jan/2025
ដំណឹងល្អសម្រាប់ម្ចាស់កាត ABA ទាំងអស់! ឥឡូវនេះអ្នកអាចទទួលបានការបញ្ចុះតម្លៃ 15% ភ្លាមៗលើថ្លៃថ្នាំពេទ្យ និងបន្ទប់សម្រាកព្យាបាលនៅមន្ទីរពេទ្យ Phyathai ក្នុងប្រទេសថៃ! កាន់តែពិសេសសម្រាប់ម្ចាស់កាត ABA ទៀតនោះគឺកម្មវិធីពិនិត្យសុខភាព ឯកសិទ្ធពិសេសសម្រាប់ដៃគូ ABA! នេះគឺជាឱកាសដ៏ល្អ — ចំណេញបានទាំងថ្លៃសេវាថែទាំសុខភាព បានទាំងសេវាកម្មគុណភាពខ្ពស់។
មិនទាន់មានកាត ABA Visa, Mastercard ឬ UnionPay? សូមមើលពីរបៀបបើកកាតទាំងនេះជា និម្មិត ឬ ប្លាស្ទិក ផ្ទាល់តាមកម្មវិធី ABA Mobile។
រយៈពេលប្រូម៉ូសិន៖ ពីថ្ងៃទី 16 ខែកុម្ភៈ 2024 ដល់ថ្ងៃទី 31 ខែធ្នូ 2025 (រាប់បញ្ចូលថ្ងៃទាំងពីរ)។
ដំណើរការប្រូម៉ូសិន៖ ទទួលបានការបញ្ចុះតម្លៃ 15% ភ្លាមៗ លើថ្នាំពេទ្យ និងបន្ទប់សម្រាកព្យាបាល ឬកម្មវិធីពិនិត្យសុខភាព ឯកសិទ្ធពិសេសសម្រាប់ដៃគូ ABA ក្នុងតម្លៃត្រឹមតែ 7,200 បាត នៅមន្ទីរពេទ្យ Phyathai 1, Phyathai 2, Phyathai 3, Phyathai Nawamin, Phyathai Phaholyothin និង Phyathai Sriracha ពេលទូទាត់ជាមួយកាត ABA ណាមួយ។
ជំហានងាយៗ ដើម្បីទទួលបានការបញ្ចុះតម្លៃនេះ
- ពេលអញ្ជើញទៅដល់មន្ទីពេទ្យ Phyathai ណាមួយ សូមដើរទៅបញ្ជរចុះឈ្មោះ
- ជម្រាបបុគ្គលិកមន្ទីរពេទ្យនៅបញ្ជរចុះឈ្មោះថា អ្នកចង់បានការបញ្ចុះតម្លៃ 15% លើបន្ទប់សម្រាកព្យាបាល ឬថ្លៃថ្នាំពេទ្យ ឬមកពិនិត្យសុខភាព ដោយប្រើកម្មវិធី ពិនិត្យសុខភាពផ្ដាច់មុខសម្រាប់ដៃគូ ABA ពីធនាគារ ABA។
- បង្ហាញកាត ABA របស់អ្នក ជាមួយលិខិតឆ្លងដែន ទៅបុគ្គលិកនៅបញ្ជរចុះឈ្មោះ មុននឹងទទួលប្រើប្រាស់សេវាកម្មណាមួយ
- បន្ទាប់ពីប្រើប្រាស់សេវាកម្មរួចរាល់ បង់ថ្លៃពេទ្យជាមួយនឹងការបញ្ចុះតម្លៃ 15% លើបន្ទប់អ្នកជំងឺ ឬថ្លៃថ្នាំពេទ្យ ឬ7,200 បាត សម្រាប់ “កម្មវិធីពិនិត្យសុខភាព ឯកសិទ្ធពិសេសសម្រាប់ដៃគូ ABA” ជាមួយកាត ABA របស់អ្នក។
សម្រាប់ព័ត៌មានបន្ថែមអំពី កម្មវិធីពិនិត្យសុខភាព ឯកសិទ្ធពិសេសសម្រាប់ដៃគូ ABA សូម ចុចទីនេះ។
ខ និងលក្ខខណ្ឌ
- ប្រូម៉ូសិននេះ អនុវត្តចំពោះមន្ទីរពេទ្យ Phyathai 1, Phyathai 2, Phyathai 3, Phyathai Nawamin, Phyathai Phaholyothin និង Phyathai Sriracha ដូចខាងក្រោម៖
- ចុះ 15% លើបន្ទប់សម្រាកព្យាបាលឬថ្លៃថ្នាំពេទ្យ
- 7,200 បាត សម្រាប់ “កម្មវិធីពិនិត្យសុខភាព ឯកសិទ្ធពិសេសសម្រាប់ដៃគូ ABA”
- អតិថិជន ABA ម្នាក់ៗ អាចប្រើប្រូម៉ូសិននេះបានម្ដងក្នុងមួយថ្ងៃ ក្នុងអំឡុងពេលប្រូម៉ូសិន។
- ដើម្បីទទួលបានប្រូម៉ូសិននេះ ឈ្មោះនៅលើកាត ABA របស់អ្នក ត្រូវតែដូចគ្នានឹងឈ្មោះនៅលើលិខិតឆ្លងដែន។
- ការផ្ដល់ជូននេះ មិនអនុវត្តចំពោះការបើកប្រូម៉ូសិនសម្រាប់សមាជិកគ្រួសារ ឬអ្នកណាម្នាក់ទៀត។ ឈ្មោះអ្នកបង់ថ្លៃពេទ្យ ត្រូវតែដូចគ្នានឹងឈ្មោះនៅលើកាត ABA។
- ប្រូម៉ូសិននេះ មិនអាចបើក ឬដូរយកជាសាច់ប្រាក់បានឡើយ។
- ប្រូម៉ូសិននេះ មិនអាចប្រើជាមួយប្រូម៉ូសិនផ្សេង ដែលផ្ដល់ជូនដោយធនាគារ ABA និង/ឬមន្ទីរពេទ្យ Phyathai ឡើយ។
- ធនាគារ ABA និងមន្ទីរពេទ្យ Phyathai រក្សាសិទ្ធិតាមឆន្ទានុសិទ្ធិរបស់ខ្លួនក្នុងការផ្លាស់ប្ដូរ ឬកែប្រែលក្ខខណ្ឌ ឬបញ្ចប់ប្រូម៉ូសិននេះដោយមិនជម្រាបដំណឹងជាមុនឡើយ។
- ការសម្រេចចិត្តរបស់ធនាគារ ABA និងមន្ទីរពេទ្យ Phyathai អំពីបញ្ហាណាមួយពាក់ព័ន្ធនឹងប្រូម៉ូសិននេះ គឺជាការសម្រេចចិត្តចុងក្រោយ ហើយមិនមានការឆ្លើយឆ្លងណាមួយផ្សេងទៀតឡើយ។