ចុះថ្លៃ​ 10%​ លើ​កញ្ចប់​ពិនិត្យ​សុខភាព​ ឬ​ 5%​ លើ​ថ្លៃ​សម្រាក​ព្យាបាល​ ជាមួយ​កាត​ ABA​ Platinum

08/Dec/2025

ចាប់ពី​ថ្ងៃ​ទី​ 01​ ធ្នូ​ ឆ្នាំ​ 2025​​ ដល់​ថ្ងៃ​ទី​ 31​ ធ្នូ​ ឆ្នាំ​ 2026 ម្ចាស់​កាត​ ABA​ Platinum​ នឹង​ទទួល​បានការ​បញ្ចុះតម្លៃ​ 10%​ លើ​កញ្ចប់​ពិនិត្យ​សុខភាព​ (EHS)​ ឬ​ 5%​ លើ​ថ្លៃ​សម្រាក​ព្យាបាល​ជំងឺ​ នៅ​មន្ទីរពេទ្យ​ Gleneagles​ Hospital,​ Mount​ Elizabeth​ Hospital,​ Mount​ Elizabeth​ Novena​ Hospital​ និង​ Parkway​ East​ Hospital​ នៅ​ប្រទេស​សិង្ហ​បុរី​។​ ​បន្ថែម​ពីលើ​នេះ​ អ្នក​ក៏​នឹង​ទទួល​បានការ​ធ្វើ​ដំណើរ​ដោយ​ឥត​គិតថ្លៃ​ពី​ព្រ​លាន​យន្ដហោះ​ Changi​ ប្រទេស​សិង្ហ​បុរី​ ព្រមទាំង​សមាជិកគ្រួសារ​របស់​អ្នក​ ដែល​នឹង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​សួរសុខទុក្ខ​ក្នុង​មន្ទីរពេទ្យ​ផង​ដែរ​។​ សូមកុំ​រំលង​ការ​ផ្ដល់​ការ​ដ៏​ល្អ​នេះ​ណា៎​ —​ ទទួល​បាន​សេវា​ថែទាំ​សុខភាព​គុណភាព​ខ្ពស់​ ក្នុង​តម្លៃ​ទាប​ជាង​រាល់ដង​។​ ​

មិន​ទាន់​មាន​កាត​ ABA​ Mastercard,​ Visa​ និង​ UnionPay​ Platinum?​ សូម​មើល​ពី​របៀប​បើក​កាត​ Mastercard,​ Visa​ និង​ UnionPay​ Platinum​ ប្លា​ស្ទិ​ក​ ផ្ទាល់​តាម​កម្មវិធី​ ABA​ Mobile​។​ ​

រយៈពេល​ប្រូ​ម៉ូ​សិន​៖​ ពី​ថ្ងៃ​ 01​ ធ្នូ​ ឆ្នាំ​ 2025​ ដល់​ថ្ងៃ​ 31​ ធ្នូ​ ឆ្នាំ​ 2026​​ (​រាប់​បញ្ចូល​ថ្ងៃ​ទាំង​ពីរ​) ​

ដំណើរការ​នៃ​ប្រូ​ម៉ូ​សិន​៖​ ចុះថ្លៃ​ 10%​ លើ​កញ្ចប់​ពិនិត្យ​សុខភាព​ (Executive​ Health​ Screening)​ និ​ងៃ​ 5%​ លើ​ថ្លៃ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ Gleneagles​ Hospital,​ Mount​ Elizabeth​ Hospital,​ Mount​ Elizabeth​ Novena​ Hospital​ និង​ Parkway​ East​ Hospital​ នៃ​ប្រទេស​សិង្ហ​បុរី​ ពេល​ទូទាត់​ជាមួយកាត ABA Mastercard, Visa and UPI Platinum​។​ ​

ជំហាន​ងាយៗ​ដើម្បី​ទទួល​បានការ​បញ្ចុះតម្លៃ​

  • ទាក់ទង​ការិយាល័យ​តំណាង​ Parkway​ ប្រចាំ​ប្រទេស​កម្ពុជា​
  • ប្រាប់​បុគ្គលិក​មន្ទីរពេទ្យ​ថា​ អ្នក​ចង់បាន​ប្រូ​ម៉ូ​សិន​បញ្ចុះតម្លៃ​ 10%​ លើ​​កញ្ចប់​ពិនិត្យ​សុខភាព​ ឬ​ 5%​ លើ​ថ្លៃ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ណាមួយ​ខាងលើ​នៅ​ប្រទេស​សិង្ហ​បុរី​
  • ស្នើ​សុំ​លិខិត​ណាត់​ទុកជា​មុន​ (Appointment​ Letter)​ ពី​ការិយាល័យ​តំណាង​ Parkway​ ប្រចាំ​ប្រទេស​កម្ពុជា​
  • ​បង្ហាញ​កាត​ ABA​ Platinum​ និង​លិខិតឆ្លងដែន​ មុន​នឹង​ទិញ​កញ្ចប់​សេវាកម្ម​នៅ​មន្ទីរពេទ្យ​ចូលរួម់​
  • ទូទាត់​ថ្លៃ​សេវា​ពិនិត្យ​សុខភាព​ ឬ​ថ្លៃ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ ជាមួយ​កាត​ ABA​ Platinum​។​ ​

ខ​ និង​លក្ខខណ្ឌ​

  • ប្រូ​ម៉ូ​សិន​នេះ​ ផ្ដល់​ជូន​ផ្ដាច់មុខ​សម្រាប់​ម្ចាស់​កាត​ Mastercard,​ Visa​ និង​ UnionPay​ Platinum​ ទាំងអស់​។​
  • ប្រូ​ម៉ូ​សិន​នេះ​ អនុវត្ត​ចំពោះ​ការ​ទូទាត់​នៅ​មន្ទីរពេទ្យ​ចូលរួម​មាន​ដូច​ជា​៖

    • មន្ទីរពេទ្យ​ Gleneagles​ Hospital​
    • មន្ទីរពេទ្យ​ Mount​ Elizabeth​ Hospital​
    • ​មន្ទីរពេទ្យ​ Mount​ Elizabeth​ Novena​ Hospital​
    • ​មន្ទីរពេទ្យ​ Parkway​ East​ Hospital​។​

  • ​ម្ចាស់​កាត​ ABA​ Platinum​ និង​សមាជិកគ្រួសារ​អាច​ទទួល​បានការ​ចុះថ្លៃ​ 10%​ លើ​កញ្ចប់​ពិនិត្យ​សុខភាព​ (Executive​ Health​ Screening)​ ពេល​ទូទាត់​ជាមួយ​កាត​ ABA​ Platinum​។​
  • ​ម្ចាស់​កាត​ ABA​ Platinum​ និង​សមាជិកគ្រួសារ​អាច​ទទួល​បានការ​ចុះថ្លៃ​ 5%​ លើ​ថ្លៃ​សម្រាក​ព្យាបាល​នៅ​ មន្ទីរពេទ្យ​ ពេល​ទូទាត់​ជាមួយ​កាត​ ABA​ Platinum​ ដោយ​មិន​រួម​បញ្ចូល​សេវា​វិ​ជ្ជៈ​បណ្ឌិត​ និង​ថ្លៃ​កញ្ចប់​វះកាត់​នោះ​ទេ​។​
  • ម្ចាស់​កាត​ ABA​ Platinum​ និង​សមាជិកគ្រួសារ​ត្រូវ​បង្ហាញ​លិខិត​ណាត់ជួប​ (Appointment​ Letter)​ ដែល​បាន​ស្នើ​សុំ​ពី​ការិយាល័យ​តំណាង​ Parkway​ ប្រចាំ​ប្រទេស​កម្ពុជា​។​ អតិថិជន​ត្រូវ​ផ្តល់​ដំណឹង​មុន​យ៉ាង​ហោច​ពីរ​ថ្ងៃ​ ដើម្បី​ទទួល​បាន​លិខិត​នេះ​។​
  • ​ម្ចាស់​កាត​ ABA​ Platinum​ និង​សមាជិកគ្រួសារ​អាច​ទទួល​បាន​សេវា​បម្រើ​អតិថិជន​ 24/7​ ពី​ការិយាល័យ​តំណាង​ Parkway​ ប្រចាំ​ប្រទេស​កម្ពុជា​ ក្នុង​ករណី​ត្រូវការ​ជំនួយ​ផ្នែក​សុខាភិបាល​ផ្សេងៗ​ពី​មន្ទីរពេទ្យ​ដែល​ចូលរួម​។
  • ​​ម្ចាស់​កាត​ ABA​ Platinum​ និង​សមាជិកគ្រួសារ​អាច​ទទួល​បាន​សេវា​ដឹក​ជញ្ជូន​ដោយ​ឥត​គិតថ្លៃ​ពី​អាកាសយានដ្ឋាន​ Changi​ ប្រទេស​សិង្ហ​បុរី​ទៅ​កាន់​មន្ទីរពេទ្យ​ដែល​ចូលរួម​។​ អតិថិជន​ត្រូវ​ផ្តល់​ដំណឹង​មុន​យ៉ាង​ហោច​ពីរ​ថ្ងៃ​ ទៅ​កាន់​ការិយាល័យ​តំណាង​ Parkway​ ដើម្បី​ទទួល​បានការ​រៀបចំ​នេះ​។​
  • ​ដើម្បី​ទទួល​បានការ​ផ្តល់​ជូន​នេះ​ ឈ្មោះ​របស់​អតិថិជន​លើ​កាត​ ABA​ Platinum​ ត្រូវ​តែ​ដូច​គ្នា​នឹង​ឈ្មោះ​លើ​លិខិតឆ្លងដែន​។​
  • សមាជិកគ្រួសារ​របស់​ម្ចាស់​កាត​ ABA​ Platinum​ អាច​ទទួល​បានការ​ផ្តល់​ជូន​នេះ​ដែរ​។​
  • ប្រូ​ម៉ូ​សិន​នេះ​មិន​អាច​បើក​ ឬ​ដូរ​ជា​សាច់ប្រាក់​នោះ​ទេ​។​
  • ប្រូ​ម៉ូ​សិន​នេះ​មិន​អាច​ប្រើប្រាស់​ផ្គួប​គ្នា​ជាមួយនឹង​ប្រូ​ម៉ូ​សិន​ផ្សេង​ទៀត​របស់​ធនាគារ​ ABA​ ឬ​/​និង​ Parkway​ Hospitals​ Singapore​ Pte.​ Ltd​ ឡើយ​។​
  • ​ម្ចាស់​កាត​ ABA​ Platinum​ អាច​ទាក់ទង​ការិយាល័យ​តំណាង​ Parkway​ ប្រចាំ​កម្ពុជា​ តាម​រយៈ​លេខ​ទូរស័ព្ទ​ 098​ 53​ 19​ 11​។​
  • ធនាគារ​ ABA​ និង​ Parkway​ Hospitals​ Singapore​ Pte.​ Ltd​ រក្សា​សិទ្ធិ​តាម​ឆន្ទានុសិទ្ធិ​របស់​ខ្លួន​ក្នុង​ការ​បញ្ចប់​កម្មវិធី​ប្រូ​ម៉ូ​សិន​នេះ​ ឬ​ផ្លាស់​ប្ដូរ​,​ កែប្រែ​,​ ឬ​បន្ថែម​ ខ​ និង​លក្ខខណ្ឌ​ណាមួយ​ទាំងនេះ​ ដោយ​មិន​ជម្រាប​ដំណឹង​ជា​មុន​ឡើយ​។​
  • ការ​សម្រេចចិត្ត​របស់​ធនាគារ​ ABA​ និង​ Parkway​ Hospitals​ Singapore​ Pte.​ Ltd​ អំពី​បញ្ហា​ណាមួយ​ពាក់ព័ន្ធ​នឹង​ប្រូ​ម៉ូ​សិន​នេះ​ គឺជា​ការ​សម្រេច​ចុង​ក្រោយ​ និង​មិន​មានការ​កែប្រែ​។