ចុះថ្លៃ 8% ពេលកក់កន្លែងស្នាក់នៅតាម Agoda ជាមួយកាត ABA Mastercard
27/May/2025

ត្រូវរៀបគម្រោងដើរលេង? ABA និង Mastercard ធ្វើប្រូម៉ូសិននេះ ដើម្បីធានាថាបទពិសោធកក់កន្លែងស្នាក់នៅរបស់អ្នកកាន់តែងាយស្រួល មានសុវត្ថិភាព ហើយមានតម្លៃសមរម្យ។ ប្រើកាត ABA Mastercard របស់អ្នក កក់កន្លែងស្នាក់នៅលើ Agoda ដើម្បីបានការចុះថ្លៃ 8% នៅគ្រប់ទីកន្លែងជុំវិញពិភពលោក។ ដើម្បីទទួលបានប្រូម៉ូសិននេះ សូមចូលទៅវិបសាយប្រូម៉ូសិន Agoda ខាងក្រោម ជ្រើសរើសគោលដៅរបស់អ្នក ហើយកក់កន្លែងដែលអ្នកពេញចិត្ត!
មិនទាន់មានកាត ABA Mastercard? ដឹងអំពីរបៀបបើកកាត ប្លាស្ទិក ឬ កាតនិម្មិត Mastercard តាមកម្មវិធី ABA Mobile របស់អ្នក។
ចន្លោះពេលនៃការកក់៖ ពីថ្ងៃទី 28 ឧសភា ដល់ថ្ងៃទី 31 ធ្នូ 2025 (ថ្ងៃទាំងពីរត្រូវបានរាប់បញ្ចូល)។
ចន្លោះពេលនៃការស្នាក់នៅ៖ ពីថ្ងៃទី 28 ឧសភា 2025 ដល់ថ្ងៃទី 31 ធ្នូ 2026។
ដំណើរការនៃប្រូម៉ូសិន៖ ចុះថ្លៃ 8% (រហូតដល់ $30) ពេលកក់នៅលើ Agoda ដោយប្រើកាត ABA Mastercard។
ជំហានងាយៗក្នុងការកក់ដើម្បីទទួលបានការបញ្ចុះតម្លៃ
- ចូលទៅកាន់ www.agoda.com/kmmastercard ឬ Agoda app
- ជ្រើសរើសសណ្ឋាគារ1 និងរយៈពេលនៃការស្នាក់នៅ
- ទូទាត់ប្រាក់ដោយប្រើកាត ABA Mastercard ហើយពិនិត្យមើលអត្រាបញ្ចុះតម្លៃ2
- បញ្ជាក់ពីការបង់ប្រាក់។
1 ជ្រើសរើសបន្ទប់ដែលមានដាក់ពាក្យ “Promotion Eligible” ជាសម្គាល់។ បន្ទប់ដែលមានពាក្យ “Pay at hotel” នឹងមិនទទួលបានប្រូម៉ូសិននេះទេ។
2 ប្រសិនបើមិនមានបង្ហាញការបញ្ចុះតម្លៃទេ សូមចាកចេញ ហើយចាប់ផ្ដើមម្ដងទៀត។
ខ និងលក្ខខណ្ឌ
- ប្រូម៉ូសិននេះ ផ្ដល់ជូនសម្រាប់ម្ចាស់កាត ABA Mastercard ទាំងអស់ ទាំងកាតប្លាស្ទិក និងកាតនិម្មិត។
- ប្រូម៉ូសិនបញ្ចុះតម្លៃនេះ មានបង្ហាញតែនៅលើទម្រង់បែបបទកក់បន្ទប់ប៉ុណ្ណោះ ក្រោយពីលោកអ្នកបញ្ចូលព័ត៌មានកាត ABA Mastercard សម្រាប់ទូទាត់ដែលត្រឹមត្រូវរួច។
- ប្រូម៉ូសិននេះ ផ្ដល់ជូនសម្រាប់បន្ទប់ដែលពាក្យ “Promotion Eligible ”Prepaid”, ”Pay now” និង ”Book Now, Pay Later” ប៉ុណ្ណោះ។ បន្ទប់ដែលមានពាក្យ “Pay at the Hotel” នឹងមិនទទួលបានប្រូម៉ូសិននេះទេ។
- ការផ្តល់ជូននេះ អនុវត្តចំពោះការកក់សណ្ឋាគារ ដែលធ្វើឡើងតាមរយៈលីងប្ដូរទិស(redirect) Agoda-Mastercard ឬតាមរយៈ www.agoda.com/khmastercard ដែលបានកំណត់នៅលើវិបសាយ កម្មវិធីទូរស័ព្ទ និងវិបសាយលើទូរស័ព្ទ Agoda ប៉ុណ្ណោះ។
- ប្រូម៉ូសិនបញ្ចុះតម្លៃនេះ អនុវត្តលើតម្លៃបន្ទប់ប៉ុណ្ណោះ (ដោយមិនរួមបញ្ចូលថ្លៃពន្ធក្នុងស្រុក, ថ្លៃសេវាផ្សេងៗ, ការគិតថ្លៃបន្ថែម, ការប្រើប្រាស់សេវាផ្សេងៗផ្ទាល់ខ្លួនឡើយ)។
- ការបញ្ចុះតម្លៃនឹងផុតកំណត់ ប្រសិនបើម្ចាស់កាតមិនបញ្ចប់ការបង់ប្រាក់ក្នុងរយៈពេល 2 ម៉ោងបន្ទាប់ពីចូលទៅក្នុង លីងប្រូម៉ូសិននោះទេ។
- ប្រូម៉ូសិននេះ មិនអាចផ្ទេរឲ្យអ្នកផ្សេង, មិនអាចបូករួមបញ្ចូលគ្នា, មិនអាចដូរយកជាសាច់ប្រាក់ ឬផលិតផលផ្សេងៗ និងមិនអាចបូកបញ្ចូលជាមួយការបញ្ចុះតម្លៃ, ប្រូម៉ូសិន និងទំនិញបញ្ចុះតម្លៃ និងទំនិញដាច់ថ្លៃផ្សេងៗ (លើកលែងតែមានការបញ្ជាក់ពិសេស)
- ក្នុងករណីភាសាខ្មែរ និងភាសាអង់គ្លេសនៃខ និងលក្ខខណ្ឌនេះ មានខ្លឹមសារខុសគ្នា នោះភាសាអង់គ្លេសនឹងត្រូវយកជាអាទិភាព។
- ធនាគារ ABA, Mastercard និង/ឬ Agoda រក្សាសិទ្ធិតាមឆន្ទានុសិទ្ធិរបស់ខ្លួនក្នុងការផ្លាស់ប្ដូរ ឬកែប្រែខ និងលក្ខខណ្ឌ ឬបញ្ចប់ប្រូម៉ូសិននេះ ដោយមិនជម្រាបដំណឹងជាមុនឡើយ។
- ការសម្រេចចិត្តរបស់ធនាគារ ABA, Mastercard និង/ឬ Agoda អំពីបញ្ហាណាមួយ ជាការសម្រេចចិត្តចុងក្រោយ និងមិនមានការឆ្លើយឆ្លងណាមួយឡើយ។

