ចុះថ្លៃ50% លើសេវា​ប្រមាណតម្លៃអចលនទ្រព្យ​ពី Pointer Valuation ជាមួយ ABA Mobile!

04/Aug/2025

សូមណែនាំមុខងារ eValuer ពី Pointer Valuation នៅក្នុង ABA Mobile ដែលជាបច្ចេកវិទ្យាប្រមាណតម្លៃទ្រព្យ ដែលប្រើប្រាស់បញ្ញាសិប្បនិម្មិត AI ដែលអាចឲ្យអ្នកដឹងតម្លៃទិញលក់ផ្ទះ ឬដីធ្លីរបស់អ្នកភ្លាមៗ! កាន់តែពិសេសនោះ ក្នុងអំឡុងពេលនេះ មានការបញ្ចុះតម្លៃជូន 50%! លើកក្រោយ ពេលចង់ដឹងតម្លៃប៉ាន់ស្មាននៃទ្រព្យរបស់អ្នកនៅលើទីផ្សារ សូមប្រើ ABA Mobile ដើម្បីទទួលបានតម្លៃពិសេស!

មិន​ទាន់​មាន​ ABA?​ ដោ​ន​ឡូត​ ABA​ Mobile​ រួច​បើក​ គណនី​រហ័សដោយ​មិន​ចាំបាច់​បំពេញ​ក្រដាស​ស្នាម​ ឬ​អញ្ជើញ​ទៅ​សាខា​ធនាគារ​ (​តម្រូវ​ឲ្យ​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ និង​លេខ​ទូរស័ព្ទ​)​ ដើម្បី​ទទួលយក​អត្ថប្រយោជន៍​នៃ​ប្រូ​ម៉ូ​សិន​នេះ​ ឥឡូវ​។

​​រយៈពេល​ប្រូ​ម៉ូ​សិន​៖​ ពី​ថ្ងៃ​ទី​ 8​​ ធ្នូ​ 2025​ ដល់​ថ្ងៃ​ទី​ 28​ កុម្ភៈ​ ឆ្នាំ​ 2026​ (​រាប់​បញ្ចូល​ថ្ងៃ​ទាំង​ពីរ​)​។​

ដំណើរការ​នៃ​ប្រូ​ម៉ូ​សិន​៖​អ្នកប្រើ ABA Mobile នឹងទទួលបានការបញ្ចុះតម្លៃ 50% លើសេវាប្រមាណតម្លៃអចលនទ្រព្យពី Pointer Valuation នៅមុខងារសេវាកម្ម។

ខ​ និង​លក្ខខណ្ឌ

  • ​ប្រូ​ម៉ូ​សិន​នេះ​ ផ្ដល់​ជូន​ផ្ដាច់មុខ​សម្រាប់​អ្នក​ប្រើ ABA​ Mobile​។
  • ​ប្រូ​ម៉ូ​សិន​នេះ​ អនុវត្ត​ចំពោះ​ ​សេវាប្រមាណតម្លៃអចលនទ្រព្យពី​ Pointer Valuation ​ ដែលមានតែនៅក្នុងមុខងារសេវាកម្ម របស់ ABA Mobile។​
  • ​មិន​មាន​កំណត់​ចំនួន​ទិញ​ប្រចាំ​ថ្ងៃ​របស់​អតិថិជន​ឡើយ​។​
  • ប្រូ​ម៉ូ​សិន​នេះ​ មិន​អាច​បើក​ ឬ​ដូរ​យក​ជា​សាច់ប្រាក់​បាន​ឡើយ​។​​
  • ​ប្រូ​ម៉ូ​សិន​នេះ​ មិន​អាច​ប្រើ​ផ្គួប​ជាមួយ​ប្រូ​ម៉ូ​សិន​ផ្សេង​ដែល​ផ្ដល់​ជូន​ដោយ​ធនាគារ​ ABA​ និង​/​ឬ​ Pointer Valuation​ ឡើយ​។​
  • ធនាគារ​ ABA​ និង​ Pointer Valuation​ រក្សា​សិទ្ធិ​តាម​ឆន្ទានុសិទ្ធិ​របស់​ខ្លួន​ក្នុង​ការ​ផ្លាស់​ប្ដូរ​ ឬ​កែប្រែ​លក្ខខណ្ឌ​ ឬ​បញ្ចប់​ប្រូ​ម៉ូ​សិន​នេះ​ដោយ​មិន​ជម្រាប​ដំណឹង​ជា​មុន​ឡើយ​។​​
  • ​ការ​សម្រេចចិត្ត​របស់​ធនាគារ​ ABA​ និង​ Pointer Valuation​ អំពី​បញ្ហា​ណាមួយ​ពាក់ព័ន្ធ​នឹង​ប្រូ​ម៉ូ​សិន​នេះ​ គឺជា​ការ​សម្រេចចិត្ត​ចុង​ក្រោយ​ និង​មិន​មានការ​កែប្រែ​។​