​ទទួល​បាន​ប័ណ្ណ​ទឹកប្រាក់​ 3​ ដុល្លារ​ ពេល​ប្រើ​កាត​ចរន្ត​ជិត​ Visa​ (Contactless)​ នៅ​ផ្សារ​ទំនើប​ AEON​ និង​ AEON​ MaxValu

21/Jan/2019

​អ្នកទិញ​កាន់តែ​ច្រើន​ ចំណេញ​បាន​កាន់តែ​ច្រើន​ ពេល​ទូទាត់​ជាមួយ​កាត​ចរន្ត​ជិត​ ABA​ Visa​ នៅ​ផ្សារ​ទំនើប​ AEON!​

ទទួល​បាន​ប័ណ្ណ​ទឹកប្រាក់​ 3​ ដុល្លារ​ រាល់ពេល​ដែល​អ្នក​ចំណាយ​ចាប់ពី​ 20​ ដុល្លារ​ឡើង​ទៅ​នៅ​ផ្សារ​ទំនើប​ AEON​ ។​ លើស​ពី​នេះ​ នៅ​ពេល​បញ្ចប់​ប្រូ​ម៉ូ​សិន​នេះ​ អ្នក​ដែល​ធ្វើ​ប្រតិបត្តិការ​សរុប​តាម​កាត​ចរន្ត​ជិត​ Visa​ បាន​ច្រើន​ជាងគេ​ ចំនួន​ 10​ រូប​ នឹង​មានឱកាស​ឈ្នះ​រង្វាន់​ពិសេស​ គឺ​ប័ណ្ណ​ទឹកប្រាក់​តម្លៃ​ 368​ ដុល្លារ​!​ ដូច្នេះ​ សូមកុំ​ភ្លេច​ទូទាត់​ដោយ​ប្រើ​កាត​ចរន្ត​ជិត​ ABA​ Visa​។​ ​ដើម្បី​ប្តូរ​កាត​ធម្មតា​របស់​អ្នក​ទៅ​ជា​កាត​ចរន្ត​ជិត​ ABA​ Visa​ ដោយ​ឥត​គិតថ្លៃ​ សូម​ចុច ​​ត្រង់នេះ​ ។​

​រយៈពេល​ប្រូ​ម៉ូ​សិន​

​រូ​ម៉ូ​សិន​នេះ​មាន​សុពលភាព​ចាប់ពី​ថ្ងៃ​ទី​ 18​ មិថុនា​ ដល់​ 31​ សីហា​ 2020​ និង​ចាប់ពី​ថ្ងៃ​ទី​ 07​ កក្កដា​ ដល់​ 31​ សីហា​ 2020​ នៅ​ផ្សារ​ទំនើប​ AEON​ MaxValu​ ។

​ប្រើប្រាស់​សម្រាប់

លក្ខខណ្ឌ​សម្រាប់​ប័ណ្ណ​ទឹកប្រាក់​ 3​ ដុល្លារ​

  • ​អនុវត្ត​សម្រាប់​កាត​ចរន្ត​ជិត​ ABA​ Visa​ ទាំងអស់​តែ​ប៉ុណ្ណោះ​។​
  • ​អនុវត្ត​សម្រាប់​ការ​ទូទាត់​ដែល​មាន​ចំនួន​ទឹកប្រាក់​អប្បបរមា​ 20​ ដុល្លារ​ក្នុង​មួយ​ប្រតិបត្តិការ​នៅ​ផ្សារ​ទំនើប​ AEON​ និង​ផ្សារ​ទំនើប​ AEON​ MaxValu​ ខាងលើ​។​
  • ប័ណ្ណ​ទឹកប្រាក់​អាច​ប្រើប្រាស់​សម្រាប់​ការ​ទិញ​លើក​ក្រោយ​ដោយ​ទូទាត់​ជាមួយ​កាត​ចរន្ត​ជិត​ ABA​ Visa​ នៅ​តាម​ផ្សារ​ទំនើប​ AEON​ ហាង​ទំនិញ​ AEON​ និង​ផ្សារ​ទំនើប​ AEON​ MaxValu​ ។​
  • ​ប័ណ្ណ​ទឹកប្រាក់​នេះ​មាន​សុពលភាព​រហូត​ដល់​ 30​ កញ្ញា​ 2020​។​
  • ប័ណ្ណ​ទឹកប្រាក់​នេះ​មិន​អាច​ប្តូរ​យក​ជា​សាច់ប្រាក់​បាន​ឡើយ​។​
  • ​ប័ណ្ណ​ទឹកប្រាក់​ផ្ដល់​ជូន​តាម​គោលការណ៍​ “​មក​មុន​ ទទួល​បាន​មុន​”​ និង​រហូត​ទាល់តែ​អស់ពី​ស្តុក​។​
  • ​ធនាគារ​ ABA​ ក្រុមហ៊ុន​ Visa​ និង​ក្រុមហ៊ុន​ AEON​ Cambodia​ Co.,​ Ltd.​ រក្សា​សិទ្ធិ​តាម​ឆន្ទានុសិទ្ធិ​របស់​ខ្លួន​ក្នុង​ការ​បញ្ចប់​ប្រូ​ម៉ូ​សិន​នេះ​ ឬ​ផ្លាស់​ប្តូរ​ លុប​ចោល​ ឬ​បន្ថែម​លក្ខខណ្ឌ​ណាមួយ​ដោយ​មិនបាច់​ជូនដំណឹង​ជា​មុន​។​
  • ​ការ​សម្រេចចិត្ត​របស់​ធនាគារ​ ABA​ ក្រុមហ៊ុន​ Visa​ និង​ក្រុមហ៊ុន​ AEON​ Cambodia​ Co.,​ Ltd.​ អំពី​បញ្ហា​ណាមួយ​នឹង​ជា​ការ​សម្រេចចិត្ត​ចុង​ក្រោយ​ និង​មានការ​ឆ្លើយឆ្លង​ណាមួយ​ទៀត​ឡើយ​។​
  • ​ធនាគារ​ ABA​ នឹង​មិន​ទទួលខុសត្រូវ​ចំពោះ​ជម្លោះ​ណាមួយ​កើតឡើង​ពី​ការ​ផ្តល់​ប័ណ្ណ​ទឹកប្រាក់​ និង​/​ឬ​តម្លៃ​ប័ណ្ណ​ទឹកប្រាក់​នោះ​ឡើយ​។

លក្ខខណ្ឌ​សម្រាប់​រង្វាន់​ពិសេស​

  • ​អនុវត្ត​ចំពោះ​ការ​ចាយ​អប្បបរមា​ 20​ ដុល្លារ​ក្នុង​មួយ​ប្រតិបត្តិការ​ជាមួយ​កាត​ចរន្ត​ជិត​ Visa​ ។​
  • ​អ្នក​ចាយ​ច្រើន​ជាងគេ​បំផុត​ដប់​(10)​ រូប​ នឹង​ត្រូវ​ជ្រើសរើស​ដោយ​ផ្អែក​លើ​ចំនួន​ទឹកប្រាក់​ចាយ​ និង​ប្រតិបត្តិការ​សរុប​ដោយ​ប្រើ​កាត​ចរន្ត​ជិត​ Visa​ នៅ​ផ្សារ​ទំនើប​ AEON​ អំឡុង​ពេល​ប្រូ​ម៉ូ​សិន​នេះ​។​
  • អ្នក​ចាយ​ច្រើន​ជាងគេ​បំផុត​ នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​ទី​ 18​ កញ្ញា​ 2020​ នៅ​លើ​ផេ​ក​ Facebook​ ផ្លូវការ​របស់​ AEON​ Cambodia​ និង​ Visa​ Cambodia​ ។​
  • អ្នក​ឈ្នះ​នីមួយៗ​ នឹង​ទទួល​បាន​ប័ណ្ណ​ទឹកប្រាក់​ដែល​មាន​តម្លៃ​ 368​ ដុល្លារ​។​
  • ​ប័ណ្ណ​ទឹកប្រាក់​មិន​អាច​ប្តូរ​យក​ជា​សាច់ប្រាក់​បាន​ឡើយ​។​
  • ប័ណ្ណ​ទឹកប្រាក់​អាច​ប្រើប្រាស់​សម្រាប់​តែ​ការ​ទិញ​ទំនិញ​នៅ​ហាង​ទំនិញ​នានា​របស់​ក្រុមហ៊ុន​ AEON​ Cambodia​ Co.,​ Ltd​ ប៉ុណ្ណោះ​ ដែល​មាន​ដូច​ជា​៖​

1.​ ផ្សារ​ទំនើប​ អ៊ី​អន​ ម៉​ល​ ភ្នំពេញ​ (​ផ្សារ​ទំនើប​ និង​ហាង​ទំនិញ​ប៉ុណ្ណោះ​)
2.​ ផ្សារ​ទំនើប​ អ៊ី​អន​ ម៉​ល​ សែន​សុខ​ (​ផ្សារ​ទំនើប​ និង​ហាង​ទំនិញ​ប៉ុណ្ណោះ​)
3.​ ផ្សារ​ទំនើប​ AEON​ MaxValu​។

  • ធនាគារ​ ABA​ នឹង​មិន​ទទួលខុសត្រូវ​ចំពោះ​ជម្លោះ​ណាមួយ​ដែល​កើតឡើង​ពី​សុពលភាព​ប័ណ្ណ​ទឹកប្រាក់​ ការ​ផ្តល់​ប័ណ្ណ​ទឹកប្រាក់​ និង​/​ឬ​តម្លៃ​ប័ណ្ណ​ទឹកប្រាក់​នោះ​ឡើយ​។​