ចុះថ្លៃ 25% លើសេវាកម្មម៉ាស្សានៅ ណិក អនសិន ស្ប៉ា ជាមួយ ABA Mobile!

07/Aug/2026

ទទួលបានបទពិសោធសម្រាកកាយ បន្ធូរភាពតានតឹងតាមបែប Onsen ម្ចាស់ដើម នៅ ណិក អនសិន ស្ប៉ា! រហូតដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2026 អ្នកប្រើ ABA Mobile ទាំងអស់ ទទួលបានការបញ្ចុះតម្លៃ 25% លើកញ្ចប់ម៉ាស្សាណាមួយពី ណិក អនសិន ស្ប៉ា ពេលទិញពីមុខងារ មីនីអេប ក្នុង ABA Mobile! កក់សេវាកម្មណិក អនសិន ស្ប៉ាក្នុង ABA Mobile ដើម្បីទទួលបានអត្ថប្រយោជន៍នេះ!

មិនទាន់មានគណនី ABA? ដោនឡូត ABA​ Mobile​ រួច​បើក​ គណនី​រហ័ស​ ឥឡូវ ដើម្បីទទួលអត្ថប្រយោជន៍នៃប្រូម៉ូសិននេះ។ ABA Mobile បើកប្រើបានដោយខ្លួនឯង ពីទូរស័ព្ទដៃរបស់អ្នកផ្ទាល់ ដោយមិនចាំបាច់អញ្ជើញទៅធនាគារ។ មានតែអត្តសញ្ញាណប័ណ្ណខ្មែរ ទូរស័ព្ទដៃ ជាមួយលេខផ្ទាល់ខ្លួន បើកប្រើបានភ្លាមៗ ។

រយៈពេលប្រូម៉ូសិន៖ ពីថ្ងៃទី7 ខែសីហា ដល់ថ្ងៃទី31 ខែធ្នូ ឆ្នាំ 2026 (រាប់បញ្ចូលថ្ងៃទាំងពីរ)។

ដំណើរការនៃប្រូម៉ូសិន៖ ចុះថ្លៃ 25% ភ្លាមៗ សម្រាប់ការទិញកញ្ចប់ម៉ាស្សារបស់ ណិក អនសិន ស្ប៉ា ណាមួយ ពីមុខងារ មីនីអេប របស់ ABA Mobile។

ជំហានងាយៗ ដើម្បីទទួលបានប្រូម៉ូសិន៖

  • បើកកម្មវិធី ABA Mobile រួចចុចប៊ូតុង មីនីអេប នៅលើអេក្រង់ដើម
  • ស្វែងរក ណិក អនសិន ស្ប៉ា
  • ជ្រើសរើស កញ្ចប់ម៉ាស្សាណាមួយ ដែលអ្នកពេញចិត្ត - អ្នកនឹងឃើញតម្លៃបន្ទាប់ពីបញ្ចុះរួច
  • ជ្រើសរើស ថ្ងៃ និងម៉ោងដែលចង់អញ្ជើញទៅទទួលសេវាកម្ម
  • ទូទាត់ជាមួយគណនី ABA
  • នៅពេលអញ្ជើញទៅដល់ ណិក អនសិន ស្ប៉ា សូមបង្ហាញកូដ QR ដែលរក្សាទុកនៅក្នុងផ្នែក ‘ការទិញរបស់ខ្ញុំ’ ទៅក្រុមការងារ។

ខ និងលក្ខខណ្ឌ

  • ប្រូម៉ូសិននេះ ផ្ដល់ជូនសម្រាប់អ្នកប្រើ ABA Mobile ទាំងអស់។
  • កញ្ចប់ដែលបានទិញតាម មីនីអេប របស់ ABA Mobile មានសុពលភាពសម្រាប់ថ្ងៃដែលអ្នកបានជ្រើសរើស ប៉ុណ្ណោះ។ ក្នុងករណីដែលគូប៉ុងដែលបានទិញរួចមិនត្រូវបានប្រើប្រាស់ក្នុងថ្ងៃដែលខ្លួនបានជ្រើសរើសនោះទេ កញ្ចប់ដែលបានទិញនឹងទុកជាមោឃៈ។ រាល់ការកែប្រែពេលវេលាទទួលសេវាកម្ម ត្រូវមានការយល់ព្រមពី អតិថិជន និង ណិក អនសិន ស្ប៉ា ដោយការកែប្រែនោះ ត្រូវធ្វើឡើងឲ្យបានយ៉ាងតិច 2ម៉ោង មុនម៉ោងដើមដែលបានកក់។
  • គូប៉ុងដែលបានទិញតាម មីនីអេប របស់ ABA Mobile មិនអាចផ្ធេរឲ្យអ្នកផ្សេងបានទេ។
  • ការបញ្ចុះតម្លៃនេះ ផ្ដល់ជូនតាមគោលការណ៍ មកមុន បានមុន។
  • អតិថិជនម្នាក់ អាចទិញបានច្រើនដង ដោយមិនកំណត់ចំនួនទិញប្រចាំថ្ងៃឡើយ។
  • ប្រូម៉ូសិននេះ មិនអាចបើក ឬដូរយកជាសាច់ប្រាក់បានទេ។
  • ប្រូម៉ូសិននេះ មិនអាចប្រើផ្គួបជាមួយប្រូម៉ូសិនផ្សេងដែលផ្ដល់ជូនដោយធនាគារ ABA និង/ឬណិក អនសិន ស្ប៉ា បានឡើយ។
  • ធនាគារ ABA និង ណិក អនសិន ស្ប៉ា រក្សាសិទ្ធិតាមឆន្ទានុសិទ្ធិរបស់ខ្លួនក្នុងការផ្លាស់ប្ដូរ ឬកែប្រែលក្ខខណ្ឌ ឬបញ្ចប់ប្រូម៉ូសិននេះដោយមិនជម្រាបដំណឹងជាមុនឡើយ។
  • ការសម្រេចចិត្តរបស់ធនាគារ ABA និង ណិក អនសិន ស្ប៉ា អំពីបញ្ហាណាមួយពាក់ព័ន្ធនឹងប្រូម៉ូសិននេះ គឺជាការសម្រេចចិត្តចុងក្រោយ និងមិនមានការកែប្រែ។