ចុះថ្លៃសិក្សា 10% នៅសាលាអន្ដរជាតិ ហ៊ីល ថប ជាមួយ ABA KHQR
04/Aug/2025

យើងខ្ញុំមានសេចក្ដីរីករាយក្រៃលែង សូមផ្ដល់ជូនប្រូម៉ូសិនបញ្ចុះតម្លៃ សម្រាប់សិស្សានុសិស្សទាំងអស់ក្នុងឆ្នាំនេះ! ធនាគារ ABA បានសហការជាមួយសាលាអន្ដរជាតិ ហ៊ីល ថប ដើម្បីផ្ដល់ជូនការបញ្ចុះតម្លៃផ្ដាច់មុខ 1០% ដល់អតិថិជនធនាគារ ABA ដែលប្រើ ABA Mobile ស្គែនទូទាត់ជាមួយ ABA KHQR សម្រាប់បង់ថ្លៃសិក្សា នៅសាលាអន្ដរជាតិហ៊ីលថប។ ទូទាត់ជាមួយ ABA Mobile ចំណេញថ្លៃសាលា ពេញមួយឆ្នាំសិក្សា!
មិនទាន់មានគណនី ABA? ដោនឡូត ABA Mobile រួចបើក គណនីរហ័ស ដោយមិនចាំបាច់បំពេញក្រដាសស្នាម ឬអញ្ជើញទៅសាខាធនាគារ (តម្រូវឲ្យមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលេខទូរស័ព្ទ) ដើម្បីទទួលយកអត្ថប្រយោជន៍នៃប្រូម៉ូសិននេះ ឥឡូវ។
រយៈពេលប្រូម៉ូសិន៖ ពីថ្ងៃទី 1 ខែតុលា ឆ្នាំ 2025 ដល់ថ្ងៃទី 3០ ខែកញ្ញា ឆ្នាំ 2026 (រួមបញ្ចូលថ្ងៃទាំងពីរ រហូតអស់ថវិកាកំណត់)។
ដំណើរការនៃប្រូម៉ូសិន៖ អ្នកប្រើ ABA Mobile នឹងទទួលបានការបញ្ចុះតម្លៃ 1០% លើថ្លៃសិក្សានៅសាលាអន្ដរជាតិ ហ៊ីល ថប ពេលស្គែនទូទាត់ជាមួយ ABA KHQR អំឡុងពេលប្រូម៉ូសិន។
ខ និងលក្ខខណ្ឌ
- ប្រូម៉ូសិននេះ ផ្ដល់ជូនផ្ដាច់មុខ សម្រាប់អ្នកប្រើ ABA Mobile ទាំងអស់ ដែលបង់ថ្លៃសិក្សាជាមួយ ABA KHQR នៅបញ្ជរ។
- ការចំណាយផ្សេងទៀត ដូចជាថ្លៃសេវារដ្ឋបាល, សម្ភារៈសិក្សា, សូហ្វ៊ែរ, អាហារ, មធ្យោបាយធ្វើដំណើរ ឬគ្រោះថ្នាក់ផ្សេងៗ មិនរាប់បញ្ចូលទៅក្នុងប្រូម៉ូសិននេះឡើយ។
- ប្រូម៉ូសិននេះ មិនអាចប្រើផ្គួបជាមួយប្រូម៉ូសិនផ្សេងដែលផ្ដល់ដោយធនាគារ ABA និង/ឬសាលាអន្ដរជាតិ ហ៊ីល ថប ឡើយ។
- ប្រូម៉ូសិននេះ ផ្ដល់ជូនតាមគោលការណ៍ មកមុន បានមុន រហូតអស់ថវិកាកំណត់ ដែលអាចបញ្ចប់មុនពេលដែលបាន កំណត់។
- ធនាគារ ABA និងសាលាអន្ដរជាតិ ហ៊ីល ថប រក្សាសិទ្ធិតាមឆន្ទានុសិទ្ធិរបស់ខ្លួនក្នុងការផ្លាស់ប្ដូរ ឬកែប្រែលក្ខខណ្ឌ ឬបញ្ចប់ប្រូម៉ូសិននេះដោយមិនជម្រាបដំណឹងជាមុនឡើយ។
- ការសម្រេចចិត្តរបស់ធនាគារ ABA និងសាលាអន្ដរជាតិ ហ៊ីល ថប អំពីបញ្ហាណាមួយពាក់ព័ន្ធនឹងប្រូម៉ូសិននេះ គឺជាការសម្រេចចុងក្រោយ និងមិនមានការកែប្រែ។

