​ស្នើ​សុំ​របាយការណ៍​ឥណទាន​ផ្លើស​ពី​ ក្រេ​ឌី​ត​ ប្យួ​រ៉ូ​ ខេ​ម​បូ​ឌា​ ដោយ​ឥត​គិតថ្លៃ​ តាម​ ABA​ Mobile

04/Aug/2025

ដោយ​ចុច​តែ​ពីរ​បី​ប៉ក់​ប៉ុណ្ណោះ​ក្នុង​ ABA​ Mobile​ អ្នក​អាច​ទទួល​បាន​របាយការណ៍​ឥណទាន​ផ្ទាល់ខ្លួន​យ៉ាង​ងាយស្រួល​ពី​ CBC​ ។​ Credit​ Report​ Plus​ គឺជា​កញ្ចប់​សេវាកម្ម​ហិរញ្ញវត្ថុ​រួម​បញ្ចូល​គ្នា​ ដែល​រួម​បញ្ចូល​របាយការណ៍​ឥណទាន​ផ្ទាល់ខ្លួន​ដ៏​លម្អិត​ និង​ពិន្ទុ​ឥណទាន​ផ្ទាល់ខ្លួន​។​ រហូត​ដល់​ថ្ងៃ​ទី​ 31​ ខែតុលា​ ឆ្នាំ​ 2026​ អតិថិជន​ ABA​ Mobile​ អាច​ស្នើ​សុំ​កញ្ចប់​របាយការណ៍​ឥណទាន​ផ្លើស​ ដោយ​ឥត​គិតថ្លៃ​។​ នេះ​គឺជា​មុខងារ​ដ៏​មាន​ប្រយោជន៍​មួយ​ ដែល​ជួយ​ពង្រឹង​ចំណេះដឹង​ហិរញ្ញវត្ថុ​ និង​ជំរុញ​ដល់​ការ​សម្រេចចិត្ត​ផ្នែក​ហិរញ្ញវត្ថុ​ កាន់តែ​ប្រសើរ​ និង​ច្បាស់លាស់​។​ ​

មិន​ទាន់​មាន​គណនី​ ABA?​ ដោ​ន​ឡូត​ ABA​ Mobile​ រួច​បើក​ គណនី​រហ័ស​ ឥឡូវ​ ដោយ​មិន​ចាំបាច់​បំពេញ​ក្រដាស​ស្នាម​ ឬ​អញ្ជើញ​ទៅ​សាខា​ធនាគារ​ (​តម្រូវ​ឲ្យ​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ និង​លេខ​ទូរស័ព្ទ​)​ ដើម្បី​ទទួលយក​អត្ថប្រយោជន៍​នៃ​ប្រូ​ម៉ូ​សិន​នេះ​។

​រយៈពេល​ប្រូ​ម៉ូ​សិន​៖​ ពី​ថ្ងៃ​ទី​1​ ខែកញ្ញា​ ដល់​ថ្ងៃ​ទី​31​ ខែតុលា​ ឆ្នាំ​2026​ (​រាប់​បញ្ចូល​ថ្ងៃ​ទាំង​ពីរ​)​។​ ​

ប្រូម៉ូសិននេះ ត្រូវបានបញ្ចប់នៅ ថ្ងៃទី3 ខែកញ្ញា ឆ្នាំ 2026 ដោយសារដល់ថវិកាកំណត់។

ដំណើរការ​នៃ​ប្រូ​ម៉ូ​សិន​៖​ អតិថិជន​ ABA​ Mobile​ ដែល​ពុំ​ធ្លាប់​ស្នើ​របាយការណ៍​ឥណទាន​ផ្លើស​ពី​ ក្រេ​ឌី​ត​ ប្យួ​រ៉ូ​ ខេ​ម​បូ​ឌា​ អាច​ស្នើ​បាន​ដោយ​ឥត​គិតថ្លៃ​ តាម​មី​នី​អេប​ ក្នុង​ ABA​ Mobile​ អំឡុង​ពេល​ប្រូ​ម៉ូ​សិន​។​ ​

ខ​ និង​លក្ខខណ្ឌ

  • ​​ប្រូ​ម៉ូ​សិន​នេះ​ ផ្ដល់​ជូន​សម្រាប់​អតិថិជន​ ABA​ Mobile​ ដែល​ពុំ​ធ្លាប់​ស្នើ​របាយការណ៍​ឥណទាន​ផ្លើស​ពី​ ក្រេ​ឌី​ត​ ប្យួ​រ៉ូ​ ខេ​ម​បូ​ឌា​។
  • ​ប្រូ​ម៉ូ​សិន​នេះ​ ផ្តល់​ជូន​សម្រាប់​ការ​ស្នើ​របាយការណ៍​ឥណទាន​ផ្លើស​ តាម​ មី​នី​អេប​ ក្នុង​ ABA​ Mobile​ អំឡុង​ពេល​ប្រូ​ម៉ូ​សិន​។
  • ​​អ្នក​ប្រើ​ ABA​ Mobile​ ម្នាក់​ អាច​ស្នើ​របាយការណ៍​ឥណទាន​ផ្លើស​ដោយ​ឥត​គិតថ្លៃ​ បាន​តែ​ម្តង​ប៉ុណ្ណោះ​ ក្នុងអំឡុងពេល​ប្រូ​ម៉ូ​សិន​។​
  • របាយការណ៍​ឥណទាន​ដែល​បាន​ស្នើ​រួច​តាម​ប្រូ​ម៉ូ​សិន​នេះ​ អាច​ចូល​មើល​បាន​នៅ​ក្នុង​ ក្រេ​ឌី​ត​ ប្យួ​រ៉ូ​ ខេ​ម​បូ​ឌា​ ដែល​ស្ថិត​នៅ​ក្រោម​ផ្នែក​មី​នី​អេប​ របស់​ ABA​ Mobile​។​
  • អតិថិជន​ ABA​ Mobile​ នឹង​ទទួល​បាន​របាយការណ៍​ឥណទាន​ និង​ពិន្ទុ​ ខេ​ ស្ករ​ បន្ទាប់​ពី​ស្នើ​កញ្ចប់​របាយការណ៍​ឥណទាន​ផ្លើស​។​
  • ការ​ផ្តល់​ជូន​នេះ​ មិន​អាច​ផ្ទេរ​ ឬ​ដូរ​យក​ជា​សាច់ប្រាក់​បាន​ទេ​។
  • ​ធនាគារ​ ABA​ និង​ ក្រេ​ឌី​ត​ ប្យួ​រ៉ូ​ ខេ​ម​បូ​ឌា​ រក្សា​សិទ្ធិ​តាម​ឆន្ទានុសិទ្ធិ​របស់​ខ្លួន​ក្នុង​ការ​បញ្ចប់​ ផ្លាស់​ប្ដូរ​ លុប​ចោល​ ឬ​បន្ថែម​លក្ខខណ្ឌ​ណាមួយ​ ដោយ​មិន​ជម្រាប​ដំណឹង​ជា​មុន​ឡើយ​។​
  • ការ​សម្រេចចិត្ត​របស់​ធនាគារ​ ABA​ និង​ ក្រេ​ឌី​ត​ ប្យួ​រ៉ូ​ ខេ​ម​បូ​ឌា​ អំពី​បញ្ហា​ណាមួយ​ជា​ការ​សម្រេច​ចុង​ក្រោយ​ និង​មិន​មានការ​កែប្រែ​។​