ហោះហើរជាមួយការចុះថ្លៃផ្តាច់មុខសម្រាប់ម្ចាស់កាត ABA
19/Dec/2018

“ពិភពលោកគឺជាសៀវភៅមួយក្បាល ហើយអ្នកដែលមិនធ្វើដំណើរគឺបានអានតែមួយទំព័ររបស់វាតែប៉ុណ្ណោះ!”
អតិថិជន ABA ឥឡូវនេះមានសិទ្ធិទទួលបានការបញ្ចុះតម្លៃផ្តាច់មុខរហូតដល់ 20% ទៅលើតម្លៃសំបុត្រយន្តហោះ នៅពេលដែលពួកគេធ្វើការកក់សំបុត្រជាមួយក្រុមហ៊ុន Malaysia Airlines ដោយប្រើកាត ABA Visa ឬ Mastercard សម្រាប់បង់ប្រាក់។ ប្រូម៉ូសិននេះអនុវត្តចំពោះអ្នកធ្វើដំណើរចេញពីទីក្រុងភ្នំពេញ និងសៀមរាប ឆ្ពោះទៅកាន់ប្រទេសជាង 20 ដែលក្រុមហ៊ុន Malaysia Airlines កំពុងប្រតិបត្តិការ។
ចាប់ផ្តើមស្វែងរកកន្លែងដ៏អស្ចារ្យ រៀបគម្រោងចេញដំណើររបស់អ្នក ហើយកក់សំបុត្រឥឡូវនេះ!
អំឡុងពេលកក់សំបុត្រ 20 ធ្នូ 2018 – 08 កុម្ភៈ 2019 (ថ្ងៃទាំងពីរត្រូវបានរាប់បញ្ចូល)
អំឡុងពេលនៃការធ្វើដំណើរ
- ចេញដំណើរពីភ្នំពេញ៖ 20 ធ្នូ 2018 – 30 កញ្ញា 2019 (ថ្ងៃទាំងពីរត្រូវបានរាប់បញ្ចូល)
- ចេញដំណើរពីសៀមរាប៖ 20 ធ្នូ 2018 – 30 មិនា 2019 (ថ្ងៃទាំងពីរត្រូវបានរាប់បញ្ចូល)
ជំហានងាយៗក្នុងការកក់សំបុត្រជាមួយនឹងការបញ្ចុះតម្លៃនេះ
- ចូលទៅកាន់ https://www.malaysiaairlines.com/hq/en/campaign/aba-bank.html
- ជ្រើសរើសទីតាំងចេញដំណើរ និងគោលដៅ។
- ជ្រើសរើសថ្ងៃចេញដំណើរ (និងថ្ងៃត្រលប់សម្រាប់សំបុត្រទៅមក) ក្នុងអំឡុងពេលដែលបានលើកឡើងខាងលើ។
- ជ្រើសរើសចំនួនអ្នកធ្វើដំណើរ និងប្រភេទកៅអី។
- បញ្ជាក់ និងបង់ថ្លៃកក់របស់អ្នក។
លក្ខខណ្ឌត្រូវអនុវត្ត
- ប្រូម៉ូសិននេះមានប្រសិទ្ធិភាពតែសម្រាប់ការទិញសំបុត្រតាម https://www.malaysiaairlines.com/hq/en/campaign/aba-bank.html ប៉ុណ្ណោះ។
- ផ្តល់ជូនអ្នកកាន់កាត ABA Mastercard និង Visa ទាំងថ្មីទាំងចាស់ (អនុវត្តចំពោះទាំងកាតផ្លាស្ទិក និងកាតនិម្មិត)។
- អនុវត្តសម្រាប់តែការចេញដំណើរពីអាកាសយានដ្ឋានភ្នំពេញ និងសៀមរាប ឆ្ពោះទៅកាន់គោលដៅដែលក្រុមហ៊ុនប្រតិបត្តិការតែប៉ុណ្ណោះ។
- ការបញ្ចុះតម្លៃមិនត្រូវបានអនុវត្តចំពោះការបង់ពន្ធ ថ្លៃសេវា និងកម្រៃផ្សេងៗទៀតឡើយ។
- ការបញ្ចុះតម្លៃត្រូវបានអនុវត្តជាមួយថ្លៃសំបុត្រទាំងថ្នាក់ជំនួញ (Business Class) ទាំងថ្នាក់ធម្មតា (Economy Class) ប៉ុន្តែសម្រាប់តែកៅអី ថ្នាក់ និងកាលវិភាគហោះហើរដែលនៅមានប៉ុណ្ណោះ។
- ការបញ្ចុះតម្លៃមិនត្រូវអនុញ្ញាតឲ្យផ្ទេរ ឬដោះដូរយកជាប្រាក់ ឬផលិតផលអ្វីផ្សេងឡើយ។
- ធនាគារ ABA សូមរក្សាសិទ្ធិសម្រេចក្នុងការទម្លាក់ចោលឬការកែប្រែ ការលុបឬការបន្ថែមផ្នែកណាមួយនៅក្នុងលក្ខខណ្ឌអនុវត្តដោយមិនចាំបាច់ជូនដំណឹងជាមុន។
- ការសម្រេចចិត្តរបស់ ធនាគារ ABA និងក្រុមហ៊ុន Malaysia Airlines ចំពោះបញ្ហាផ្សេងៗដែលកើតមានឡើងទាក់ទងនឹងកម្មវិធីនេះ គឺជាការសម្រេចចិត្តចុងក្រោយ និងមិនមានការតវ៉ាណាមួយត្រូវបានឆ្លើយតបឡើយ។

