រីករាយជាមួយការបញ្ចុះតម្លៃ 7 ភាគរយ ពី Agoda.com ជាមួយកាត ABA
09/Oct/2018
តើអ្នកកំពុងរៀបគំរោងធ្វើដំណើរមែនទេ? ធនាគារ ABA បានសហការជាដៃគូជាមួយ Agoda.com ដែលជាវិបសាយកក់សណ្ឋាគារនាំមុខគេនៅអាស៊ី នាំមកជូនការបញ្ចុះតំលៃពិសេសរហូតដល់ 7% ពីសណ្ឋាគារនាៗជុំវិញពិភពលោក។ គ្រាន់តែប្រើប្រាស់កាត ABA ដូចជា កាត Visa ឫ កាត Mastercard របស់អ្នក នៅលើគេហទំព័រ agoda.com/ababank ប៉ុណ្ណោះ អ្នកនឹងរីករាយការបញ្ចុះតំលៃភ្លាមៗពីការកក់បន្ទប់ពីសណ្ឋាគាររាប់ពាន់កន្លែងនៅពាសពេញពិភពលោក។
តារាងការបញ្ចុះតម្លៃ
ប្រភេទកាត | អត្រាបញ្ចុះតម្លៃ |
Visa Classic / Business | 5% |
Mastercard Standard | 5% |
Visa Platinum / Platinum Lite | 7% |
Mastercard Platinum | 7% |
ជំហានណែនាំលំអិតដើម្បីទទួលបានការបញ្ចុះតំលៃ
- ចូលទៅកាន់៖ agoda.com/ababank
- ជ្រើសរើសសណ្ឋាគាដែលមាន និងថ្ងៃស្នាក់នៅ
- ជ្រើសរើសបន្ទប់ដែលមានដាក់ "Promo Eligible" សំគាល់
- បញ្ចូលលេខកូដ 16 នៃកាត ABA VISA ឬ Mastercard របស់អ្នក ហើយមើលការបញ្ចុះតម្លៃនៅខាងស្តាំទំព័រ
- ចុចបញ្ចាក់ការទូរទាត់។
*ប្រសិនបើអ្នកមិនឃើញការបញ្ចុះតម្លៃទេ សូមចាកចេញ ហើយធ្វើវាម្តងទៀត
លក្ខខណ្ឌនានា
- ការផ្តល់ជូននេះមិនអាចផ្ទេរ និងមិនអាចបូកបញ្ចូលគ្នា មិនអាចប្តូរជាសាច់ប្រាក់ ឬជាផលិតផលផ្សេងទៀតបាន និងមិនអាចប្រើជាកម្មវត្ថុក្នុងការបញ្ចុះតំលៃ ការផ្តល់ជូន ឬបញ្ចុះតំលៃ និងកំណត់ថ្លៃថេរ ជាផ្នែកណាមួយផ្សេងឡើយ (លុះត្រាតែមានការបញ្ជាក់)
- ការផ្តល់ជូននេះសម្រាប់តែម្ចាស់កាតឥណទាន ABA ដែល៖
(a) មានឈ្មោះធនាគារ ABA ឬមានឈ្មោះ និងស្លាកសញ្ញានៅខាងមុខកាត និង/ឬក៏
(b) មានឈ្មោះដៃគូសហការជាមួយធនាគារ ABA ក្នុងការចេញកាត ឬជាដៃគូដែលចូលរួមជាមួយធនាគារលើប្រភេទកាតនេះ ជៀសវាងការភាន់ច្រឡំជាមួយដៃគូចេញកាតផ្សេងទៀត របស់ធនាគារ ABA។ ម្ចាស់កាតត្រូវតែធ្វើការទូទាត់តាមរយៈកាត ABA របស់ពួកគេដើម្បីរីករាយទទួលបានការផ្តល់ជូននេះ។ - ការផ្តល់ជូននេះ គឺសម្រាប់តែការធ្វើការកក់ទុកសណ្ឋាគារដែលបានជ្រើសរើស និងបានកំណត់ក្នុងបញ្ជីដែលមានទីតាំងជាក់លាក់ និងធ្វើការកក់តាមរយៈគេហទំព័រនេះ http://www.agoda.com/ababank តែប៉ុណ្ណោះ
- Agoda រក្សាសិទ្ធិជ្រើសរើស ក្នុងការកំណត់រយៈពេលបណ្តោះអាសន្ននៃ “កម្មវិធីផ្តល់ជូនពិសេស” ដែលអាចបញ្ចុះតម្លៃច្រើនជាងនេះសម្រាប់បណ្តាប្រទេសផ្សេងៗដែលបានជ្រើសរើស។
- ការផ្តល់ជូននេះ គឺស្ថិតក្នុងលក្ខខន្តិកៈរបស់ Agoda។ ករណីមានវិវាទណាមួយកើតឡើង សេចក្តីសម្រេចរបស់ Agoda ជាសេចក្តីសម្រចចុងក្រោយ។
- ការបញ្ចុះតំលៃទាំងនេះ គឺមានតែទៅលើបន្ទប់សណ្ឋាគារតែប៉ុណ្ណោះ ដោយមិនរាប់បញ្ចូលកម្រៃផ្សេងៗ ដូចជាពន្ធក្នុងស្រុក ថ្លៃសេវាកម្ម ព្រមទាំងការចំណាយផ្ទាល់ខ្លួនផ្សេងៗទៀតនោះទេ។
- ធនាគារ ឬ Agoda អាចធ្វើការផ្លាស់ប្តូរលក្ខខ័ន្តិកៈនានាបានគ្រប់ពេល។ ការផ្តល់ជូននេះអាចនឹងត្រូវព្យួរទុក ឬលើកលែងដោយមិនចាំបាច់ជូនដំណឹងជាមុនឡើយ។
- ការផ្តល់ជូននេះ គឺមានភាពឯករាជ្យ មិនជាប់ពាក់ព័ន្ធទៅនឹងការផ្តល់ជូនផ្សេងទៀតរវាងធនាគារ និងម្ចាស់កាតដូចជា ការទូទាត់វិក័យប័ត្រផ្សេងៗទៀតជាដើម ដែលជាសិទ្ធិ និងការទទួលខុសត្រូវរបស់ធនាគារតែឯកឯង។
- ការបញ្ចុះតំលៃនឹងត្រូវបង្ហាញនៅលើទំព័របង់ប្រាក់បន្ទាប់ពីវាយបញ្ចូលលេខកាតរបស់ធនាគារ ABA ណាមួយដែលមានសុពលភាពបានរួចរាល់។