​ចុះថ្លៃ​សំបុត្រ​ដល់​ 50%​ ពេល​ទិញ​តាម​ BookMeBus​ ក្នុង​ ABA​ Mobile

04/Aug/2025

រដូវ​កាល​បៃតង​ បាន​មក​ដល់​ហើយ​!

​មិន​ថា​ទៅ​លេង​កំពត​ សៀមរាប​ មណ្ឌលគិរី​ ឬ​បណ្ដា​ខេត្ត​ផ្សេងៗ​នោះ​ទេ​ លោក​អ្នក​នឹង​ទិញ​បាន​សំបុត្រ​ក្នុង​តម្លៃ​ពិសេស​ ជាមួយ​ BookMeBus​ ក្នុង​ ABA​ Mobile!​ ចុះថ្លៃ​រហូត​ដល់​ 50%​ ពេល​អ្នកទិញ​សំបុត្រ​តាម​ BookMeBus​ ពីមុខ​ងារ​ មី​នី​អេប​របស់​ ABA​ Mobile​។​ ប្រូ​ម៉ូ​សិន​ដល់​ថ្ងៃ​ទី​19​ ខែកញ្ញា​ ឆ្នាំ​2026​។

​មិន​ទាន់​មាន​គណនី​ ABA?​ ដោ​ន​ឡូត​ ABA​ Mobile​ រួច​បើក​ គណនី​រហ័ស​ ដោយ​មិន​ចាំបាច់​បំពេញ​ក្រដាស​ស្នាម​ ឬ​អញ្ជើញ​ទៅ​សាខា​ធនាគារ​ (​តម្រូវ​ឲ្យ​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ និង​លេខ​ទូរស័ព្ទ​)​។​ បើក​ភ្លាម​ ប្រើ​បាន​ភ្លាម​ ដើម្បី​ទទួលយក​អត្ថប្រយោជន៍​នៃ​ប្រូ​ម៉ូ​សិន​នេះ​។​ ​

រយៈពេល​ប្រូ​ម៉ូ​សិន​៖​ ពី​ថ្ងៃ​ទី​ 20​ ខែកក្កដា​ –​ 19​ ខែកញ្ញា​ ឆ្នាំ​ 2026​ (​ថ្ងៃ​ទាំង​ពីរ​ត្រូវ​បាន​រាប់​បញ្ចូល​ រហូត​អស់​ថវិកា​កំណត់​)​។​ ​

ចន្លោះ​ពេល​ធ្វើ​ដំណើរ​៖​ ថ្ងៃ​ទី​ 20​ ខែកក្កដា​ –​ 19​ ខែកញ្ញា​ ឆ្នាំ​ 2026​ (​ថ្ងៃ​ទាំង​ពីរ​ត្រូវ​បាន​រាប់​បញ្ចូល​)​។​ ​

ដំណើរការ​នៃ​ប្រូ​ម៉ូ​សិន​៖​ ចុះថ្លៃ​រហូត​ដល់​ 50%​ ភ្លាមៗ​ លើ​សំបុត្រ​ BookMeBus​ ពេល​ទិញ​ពីមុខ​ងារ​ មី​នី​អេប​ ក្នុង​ ABA​ Mobile​ ក្នុងអំឡុងពេល​ប្រូ​ម៉ូ​សិន​។

​​ខ​ និង​លក្ខខណ្ឌ​

  • ​ប្រូ​ម៉ូ​សិន​នេះ​ ផ្ដល់​ជូន​ផ្ដាច់មុខ​សម្រាប់​អតិថិជន​ ABA​ Mobile​។​
  • ​ប្រូ​ម៉ូ​សិន​នេះ​ អនុវត្ត​ចំពោះ​ការ​ទិញ​សំបុត្រ​ឡានក្រុង​ ឬ​សំបុត្រ​ទូក​របស់​ BookMeBus​ ពីមុខ​ងារ​ មី​នី​អេប​ក្នុង​ ABA​ Mobile​និង​/​ឬ​ អេប​ BookMeBus​ ហើយ​ទូទាត់​ជាមួយ​ ABA​ PAY​ សម្រាប់​គ្រប់​ផ្លូវ​ធ្វើ​ដំណើរ​។​ តម្លៃ​ដែល​បាន​បញ្ចុះ​រួច​ នឹង​បង្ហាញ​ដោយ​ស្វ័យប្រវត្ត​នៅ​ពេល​បង់លុយ​។
  • ​មិន​មាន​កំណត់​ចំនួន​ទិញ​ប្រចាំ​ថ្ងៃ​ និង​មិន​មាន​កំណត់​ចំនួន​សំបុត្រ​សម្រាប់​អតិថិជន​ម្នាក់ៗ​ឡើយ​។
  • ​​សំបុត្រ​ដែល​បាន​ទិញ​អំឡុង​ពេល​ប្រូ​ម៉ូ​សិន​ មិន​អាច​ដូរ​យក​លុយ​វិញ​ និង​/​ឬ​ដូរ​ថ្ងៃ​ចេញដំណើរ​បាន​ឡើយ​។
  • ​​ការ​ផ្ដល់​ជូន​នេះ​ មាន​សុពលភាព​អនុវត្ដ​លើ​ក្រុមហ៊ុន​ប្រតិបត្តិ​ករ​របស់​ BookMeBus​ ចំនួន​ 8​ មាន​ដូច​ជា​៖​ KimSeng,​ EV​ GO,​ TCT,​ Rithya,​ Ebooking,​ Saly​ VIP,​ Seila​ Angkor និង iBus។
  • តម្លៃ​នៃ​ប្រូ​ម៉ូ​សិន​ មិន​អាច​ដូរ​ជា​សាច់ប្រាក់​ ឬ​ដូរ​យក​អ្វី​ផ្សេង​បាន​ឡើយ​។​
  • ប្រូ​ម៉ូ​សិន​នេះ​ ផ្ដល់​ជូន​តាម​គោលការណ៍​ មក​មុន​ បាន​មុន​ រហូត​អស់​ថវិកា​កំណត់​ ដែល​មាន​ន័យ​ថា​ ប្រូ​ម៉ូ​សិន​ អាច​នឹង​ចប់​មុន​រយៈពេល​ដែល​បាន​បញ្ជាក់​ខាងលើ​។​
  • ប្រូ​ម៉ូ​សិន​នេះ​ មិន​អាច​ប្រើ​ផ្គួប​ជាមួយ​ប្រូ​ម៉ូ​សិន​ផ្សេង​ដែល​ផ្ដល់​ជូន​ដោយ​ធនាគារ​ ABA​ និង​/​ឬ​ BookMeBus​ ឡើយ​។
  • ​ធនាគារ​ ABA​ និង​ BookMeBus​ រក្សា​សិទ្ធិ​តាម​ឆន្ទានុសិទ្ធិ​របស់​ខ្លួន​ក្នុង​ការ​ផ្លាស់​ប្ដូរ​ ឬ​កែប្រែ​លក្ខខណ្ឌ​ ឬ​បញ្ចប់​ប្រូ​ម៉ូ​សិន​នេះ​ដោយ​មិន​ជម្រាប​ដំណឹង​ជា​មុន​ឡើយ​។​
  • ការ​សម្រេចចិត្ត​របស់​ធនាគារ​ ABA​ និង​ BookMeBus​ អំពី​បញ្ហា​ណាមួយ​ពាក់ព័ន្ធ​នឹង​ប្រូ​ម៉ូ​សិន​នេះ​ គឺជា​ការ​សម្រេចចិត្ត​ចុង​ក្រោយ​ ហើយ​មិន​មានការ​ឆ្លើយឆ្លង​ណាមួយ​ផ្សេង​ទៀត​ឡើយ​។​