ចំណេញរហូតដល់ ១៥ ភាគរយ ពេលប្រើ ABA Mastercard តាម Agoda.com
16/Mar/2018

តើអ្នកចូលចិត្តស្នាក់នៅសណ្ឋាគារបែបទំនើបតូចច្រឡឹង ឬក៏ចូលចិត្តលក្ខណៈប្រណីតៗរបស់សណ្ឋាគារលំដាប់ផ្កាយ 5 ជាង ពេលអ្នកធ្វើដំណើរកម្សាន្ត?
មិនថាលោកអ្នកចូលចិត្តបែបណា ឥឡូវនេះលោកអ្នកអាចចំណេញបាន 15% នៅពេលកក់បន្ទប់សណ្ឋាគារលើកក្រោយរបស់អ្នកនៅរាល់ថ្ងៃពុធ ឬ 10% ពេលកក់នៅថ្ងៃផ្សេងទៀត តាមរយៈវិបសាយ Agoda.com ដោយចាយតាមកាត ABA Mastercard។ ការផ្តល់ជូនជាពិសេសនេះ មានសុពលភាពចំពោះការកក់ត្រឹមថ្ងៃទី 30 ខែ កញ្ញា ឆ្នាំ 2018 និងសម្រាប់ការស្នាក់នៅរហូតដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2018។
ដល់ពេលដែលលោកអ្នកត្រូវធ្វើដំណើរកម្សាន្តតាមក្ដីប្រថ្នា និងស្នាក់នៅទីកន្លែងក្នុងក្តីស្រមៃរបស់អ្នកហើយ ជាមួយការបញ្ចុះតម្លៃដ៏អស្ចារ្យពី ABA Mastercard! ក្តាប់យកឱកាសនេះ កុំរំលងឲ្យសោះ។
ជំហានងាយៗសម្រាប់ការលំហែកាយដ៏វិសេសវិសាលរបស់អ្នក៖
- ចូលទៅកាន់ https://www.agoda.com/mastercardkh
- ជ្រើសរើសសណ្ឋាគារ និងរយៈពេលស្នាក់នៅដែលអ្នកពេញចិត្ត*
- ទូទាត់ប្រាក់ជាមួយកាត ABA Mastercard ហើយសម្លឹងរកមើលអត្រាបញ្ចុះតម្លៃ*
- បញ្ជាក់ការទូទាត់ប្រាក់។
*ជ្រើសរើសបន្ទប់សណ្ឋាគារដែលមានពាក្យ “Promotion Eligible”។ ប្រភេទបន្ទប់ដែលមានពាក្យ “Pay at Hotel” មិនមានសិទ្ធិទទួលប្រូម៉ូសិននេះទេ។
**ប្រសិនបើអត្រាបញ្ចុះតម្លៃមិនបង្ហាញឲ្យឃើញ សូមចាកចេញសិន សឹមចាប់ផ្តើមឡើងវិញ។
មិនទាន់មានកាត ABA Mastercard មែនទេ? ស្នើសុំ 1 នៅថ្ងៃនេះ នៅសាខាធនាគារ ABA មួយណាក៏បាន ហើយរីករាយជាមួយការផ្តល់ជូនផ្តាច់មុខរបស់យើងខ្ញុំ។ សម្រាប់ព័ត៌មានបន្ថែមអំពីកាតធនាគារ ABA សូមចូលទៅកាន់ទំព័រ កាតទូទាត់ របស់យើង។
លក្ខខណ្ឌ៖
- បញ្ចុះតម្លៃ 15% ផ្តល់ជូនចំពោះការកក់រៀងរាល់ថ្ងៃពុធ និង 10% សម្រាប់ការកក់នៅថ្ងៃផ្សេងទៀតក្នុងសប្តាហ៍។
- រយៈពេលកក់៖ 16 សីហា - 30 កញ្ញា 2018 (រាប់បញ្ចូលថ្ងៃទាំង2)
- រយៈពេលស្នាក់នៅ៖ 16 សីហា - 31 ធ្នូ 2018 (រាប់បញ្ចូលថ្ងៃទាំង2)
- រាល់ការទូទាត់ទាំងអស់ត្រូវធ្វើជាមួយកាត ABA Mastercard.
- ប្រូម៉ូសិននេះមានផ្តល់ជូនចំពោះតែការកក់បន្ទប់សណ្ឋាគារ (បង់ប្រាក់មុនតែប៉ុណ្ណោះ) នៅទូទាំងពិភពលោក ដោយកក់តាមវិបសាយ https://www.agoda.com/mastercardkh
- ប្រូម៉ូសិនចុះថ្លៃនេះ ផ្តល់ជូនតែចំពោះតម្លៃបន្ទប់សណ្ឋាគារតែប៉ុណ្ណោះ (មិនរាប់បញ្ចូលកម្រៃផ្សេងទៀតដូចជា ពន្ធក្នុងស្រុក ថ្លៃសេវាកម្ម ការគិតប្រាក់បន្ថែម ព្រមទាំងការចំណាយផ្ទាល់ខ្លួនផ្សេងៗទៀតនោះទេ)។
- ប្រូម៉ូសិននេះ មិនអាចផ្ទេរ និងមិនអាចបូកបញ្ចូលគ្នា, មិនអាចប្តូរជាសាច់ប្រាក់ ឬជាផលិតផលផ្សេងទៀតបាន, និងមិនអាចប្រើបូកជាមួយការបញ្ចុះតម្លៃ, ប្រូម៉ូសិន, សេវាដែលមានបញ្ចុះតម្លៃស្រាប់, និងសេវាដែលមានថ្លៃថេរឡើយ (លុះត្រាណាមានការបញ្ជាក់)។
- ប្រូម៉ូសិនចុះថ្លៃនេះ នឹងត្រូវបង្ហាញនៅលើទំព័របង់ប្រាក់បន្ទាប់ពីវាយបញ្ចូលលេខកាត ABA Mastercard ដែលមានសុពលភាពត្រឹមត្រូវ។ -ប្រូម៉ូសិននេះមានផ្តល់ជូនសម្រាប់ “អ្នកកក់មុន បានមុន”។ -Mastercard និង/ឬ Agoda រក្សាសិទ្ធិក្នុងការបញ្ឈប់ប្រូម៉ូសិននៅគ្រប់ពេល ប្រសិនបើថវិកាសរុបត្រូវបានចំណាយ។
- ប្រូម៉ូសិននេះ គឺស្ថិតក្នុងលក្ខខន្តិកៈរបស់ Agoda.com, Mastercard, និងធនាគារ ABA។ ករណីមានវិវាទណាមួយកើតឡើង សេចក្តីសម្រេចរបស់ Agoda.com ជាសេចក្តីសម្រចចុងក្រោយ។
- ធនាគារ ABA, Agoda.com, និង/ឬ Mastercard អាចធ្វើការផ្លាស់ប្តូរលក្ខខណ្ឌណាមួយបានគ្រប់ពេល។ ប្រូម៉ូសិននេះ អាចនឹងត្រូវព្យួរទុក ឬលុបចោលដោយមិនជម្រាបជូនដំណឹងជាមុនឡើយ។
- ប្រូម៉ូសិននេះមានលក្ខណៈឯករាជ្យ និងមិនទាក់ទងនឹងការផ្តល់ជូន ឬការរៀបចំណាផ្សេងទៀត របស់ Mastercard និងម្ចាស់កាតឡើយ (ឧ. មធ្យោបាយទូទាត់) ដែលនេះគឺស្ថិតនៅក្រោមការសម្រេចចិត្តរបស់ Mastercard តែ1គត់ ហើយក៏ជាអ្វីដែល Mastercard គឺជាភាគីតែ1គត់ដែលទទួលខុសត្រូវ និងប្រឈមមុខច្បាប់ផងដែរ។

