រីករាយជាមួយតម្លៃទាបជាងមុនពី Thai Airways សម្រាប់ការប្រើ ABA Mastercard
21/Jan/2019
ម្ចាស់ ABA Mastercard ទាំងអស់ ដែលមានបំណងធ្វើដំណើរទៅក្រៅប្រទេស យើងមានដំណឹងល្អសម្រាប់អ្នកទាំងអស់គ្នា!
ចាប់ពីថ្ងៃទី 10 ខែកញ្ញា ដល់ថ្ងៃទី 10 ខែតុលា ឆ្នាំ 2019 គ្រប់ម្ចាស់ ABA Mastercard ទាំងអស់អាចទទួលបានតម្លៃពិសេសទាបជាងមុន ពេលដែលពួកគេទិញសំបុត្រយន្តហោះទៅមក របស់ក្រុមហ៊ុនអាកាសចរ Thai Airways ដោយប្រើកាត ABA Mastercard។ កម្មវិធីប្រូម៉ូសិននេះ អនុវត្តសម្រាប់ការធ្វើដំណើរចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងសៀមរាប ហោះឆ្ពោះទៅកាន់គោលដៅទាំងអស់ដែលក្រុមហ៊ុនកំពុងមានប្រតិបត្តិការ។
ត្រៀមខ្លួនកក់សំបុត្រហោះហើររបស់អ្នករួចហើយឬនៅ?
អំឡុងពេលនៃការកក់សំបុត្រ៖ ចាប់ពីថ្ងៃនេះ រហូតដល់ 10 តុលា 2019
អំឡុងពេលនៃការធ្វើដំណើរ៖ ចាប់ពីថ្ងៃនេះ រហូតដល់ 31 មករា 2020
ជំហានងាយៗក្នុងការកក់សំបុត្រដើម្បីទទួលបានតម្លៃទាប
- ចូលទៅកាន់ លីងដែលបានកំណត់នេះ។
- ជ្រើសរើសទីតាំងចេញដំណើរ (ពីអាកាសយានដ្ឋានភ្នំពេញ ឬសៀមរាប) និងគោលដៅ។
- ជ្រើសរើសថ្ងៃចេញដំណើរ និងថ្ងៃត្រលប់មកវិញ ក្នុងអំឡុងពេលដែលបានលើកឡើងខាងលើ។
- ជ្រើសរើសចំនួនអ្នកធ្វើដំណើរ និងប្រភេទកៅអី។
- បង់ថ្លៃកក់របស់អ្នកដោយប្រើកាត ABA Mastercard។
លក្ខខណ្ឌត្រូវអនុវត្ត
- តម្លៃទាបនេះអនុវត្តចំពោះជើងហោះហើរ Thai Airways (TG 3 digits) និង Thai Smiles (TG 4 digits)។
- ចំណុចចេញដំណើរគឺពីទីក្រុងភ្នំពេញ (PHP) និងសៀមរាប (REP) តែប៉ុណ្ណោះ។
- ការផ្តល់ជូននេះ មិនអនុវត្តសម្រាប់ជើងហោះហើរក្នុងរដូវកាលមមាញឹកពីថ្ងៃទី 25 ដល់ 31 ខែធ្នូ ឆ្នាំ2019 ឡើយ។
- សម្រាប់កៅអីកុមារ ឬទារក នឹងត្រូវគិតថ្លៃ 75% នៃតម្លៃសំបុត្រយន្តហោះមនុស្សធំ។
- ពន្ធ និងថ្លៃសេវាបន្ថែមផ្សេងៗមិនត្រូវបានរាប់បញ្ចូលឡើយ។
- ការចេញសំបុត្រត្រូវតែធ្វើឡើងនៅថ្ងៃទី 10 សីហា ឬថ្ងៃបន្ទាប់ និង ត្រូវឲ្យបានមុន ឬត្រឹមថ្ងៃ 10 តុលា 2019។
- ការកក់សំបុត្រចំហ ឬដោយមិនមានកាលបរិច្ឆេទទុកជាមុន មិនត្រូវបានអនុញ្ញាតឡើយ។ ការកក់សំបុត្រត្រូវតែមានការបញ្ជាក់ពីកន្លែងចេញដំណើរ និងគោលដៅ។
- បន្ធាប់ពីសំបុត្រត្រូវបានផ្តល់ជូន៖
- ការប្តូរឈ្មោះមិនត្រូវបានអនុញ្ញាតឡើយ។ ក្នុងករណីមានកំហុសក្នុងការសរសេរឈ្មោះ (មនុស្សដដែល) មុនថ្ងៃចេញដំណើរ សំបុត្រថ្មីត្រូវបានចេញជូនដោយគិតថ្លៃ 70ដុល្លារ។
- សម្រាប់ការផ្លាស់ប្តូរជើងហោះហើរ ឬកាលបរិច្ឆេទនៃការហោះហើរដែលនៅមានសុពលភាព នឹងត្រូវគិតថ្លៃ 70 ដុល្លា សម្រាប់សេវាកម្មប្រភេអកៅអីដូចគ្នា និងសម្រាប់គ្រប់ផ្លូវហោះហើរទាំងអស់។ អ្នកដំណើរត្រូវទាក់ទងមកការិយាល័យ TG Office ក្នុងទីក្រុងភ្នំពេញ សម្រាប់ការចេញសំបុត្រថ្មីឲ្យបានមុនថ្ងៃកំណត់។
- ការសន្សំរយៈចំងាយត្រូវអនុវត្តតាមលក្ខខណ្ឌរបស់ក្រុមហ៊ុន Royal Orchid Plus។
- ប្រូម៉ូសិននេះមិនត្រូវបានអនុវត្តស្របជាមួយនឹងប្រូម៉ូសិនដទៃឡើយ រួមទាំងការអាប់ហ្គ្រេដផងដែរ។
- ធនាគារ ABA, Mastercard និង THAI Airways សូមរក្សារសិទ្ធិក្នុងការផ្លាស់ប្តូរតម្លៃ និងលក្ខខណ្ឌផ្សេងដោយពុំចាំបាច់ជូនដំណឹងជាមុន។