ទទួលបានការបញ្ចុះតម្លៃភ្លាមៗជាមួយកាត Visa នៅពេលកម្មង់តាម Nham24
21/Jan/2019
នេះជាដំណឹងល្អសម្រាប់ម្ចាស់កាត ABA Visa ពីព្រោះការប្រើកាតរបស់អ្នកដើម្បីកម្មង់អាហារជាមួយ Nham24 នឹងផ្តល់អត្ថប្រយោជន៍បន្ថែម! រាល់ការកម្មង់តាម Nham24 អស់ចាប់ពី $8 ឡើងទៅ អ្នកនឹងទទួលបានការបញ្ចុះភ្លាមៗ $1។ ចាប់យកឱកាសចំណេញឥឡូវនេះ ហើយអាហារកម្មង់របស់អ្នកនឹងត្រូវដឹកជញ្ជូនមកដល់គេហដ្ឋានរបស់អ្នក។
រយៈពេលប្រូម៉ូសិន
- 24 កក្កដា – 31 សីហា 2020 (ថ្ងៃទាំងពីរក៏រួមបញ្ចូលដែរ)។
ជំហានងាយៗក្នុងការកម្មង់អាហាររបស់អ្នកតាម Nham24 ជាមួយការបញ្ចុះតម្លៃ
- បើកកម្មវិធីទូរស័ព្ទ Nham24
- ជ្រើសរើសភោជនីយដ្ឋានដែលអ្នកពេញចិត្ត និងបញ្ចូលអាហារទៅក្នុងបញ្ជីកម្មង់
- ចុចលើប៊ូតុង “ពិនិត្យបញ្ជីកម្មង់” ដើម្បីទូទាត់ នៅពេលអ្នកកម្មង់អស់យ៉ាងតិចបំផុត $8 ហើយជ្រើសរើសកាតឥណទាន/ឥណពន្ធ នៅក្នុងវិធីទូទាត់
- បញ្ចូលព័ត៌មានកាត ABA Visa របស់អ្នក
- ចុចលើប៊ូតុង “រក្សាទុក” ដើម្បីបញ្ជាក់ថានេះជាជម្រើសវិធីទូទាត់ដែលអ្នកពេញចិត្ត
- បញ្ជាក់ការកម្មង់។
លក្ខខណ្ឌ
- ប្រូម៉ូសិននេះសម្រាប់តែម្ចាស់កាត ABA Visa ទាំងអស់ដែលចុះឈ្មោះកាត ABA Visa និងរក្សាទុកវាជាជម្រើសវិធីទូទាត់នៅលើកម្មវិធីទូរស័ព្ទ Nham24 និងធ្វើការទូទាត់ជាមួយកាតនោះសម្រាប់ការកម្មង់ដែលអស់ចាប់ពី $8 ឡើងទៅ។
- ការផ្តល់ជូនការបញ្ចុះតម្លៃនេះមានសម្រាប់តែ 30,000 ប្រតិបត្តិការតែប៉ុណ្ណោះ។
- ធនាគារ ABA ក្រុមហ៊ុន Visa និង Nham24 រក្សាសិទ្ធិតាមឆន្ទានុសិទ្ធិរបស់ខ្លួនក្នុងការបញ្ចប់ប្រូម៉ូសិននេះ ឬកែប្រែ លុបចោល ឬបន្ថែមលក្ខខណ្ឌណាមួយដោយមិនបាច់ជូនដំណឹងជាមុន។
- ការសម្រេចចិត្តរបស់ធនាគារ ABA ក្រុមហ៊ុន Visa និង Nham24 អំពីបញ្ហាណាមួយគឺជាការសម្រេចចិត្តចុងក្រោយ និងមិនមានការឆ្លើយឆ្លងណាមួយទៀតឡើយ។