​ចុះថ្លៃ​ភ្លាមៗ​ 50%​ លើ​សេវា​ថែរក្សា​ដងខ្លួន​ និង​ស្បែក​មុខ​នៅ​ អេ​ក្លា​ដូ​សែន​សុខ​ ជាមួយ​ ABA​ Mobile

04/Aug/2025

អ្នក​ប្រើ​ ABA​ Mobile!​ សូម​អញ្ជើញ​ទៅ​ទទួលយក​បទ​ពិសោធ​នៃ​រូបមន្ដ​ថែរក្សា​ស្បែក​បែប​កូរ៉េ​ ដើម្បី​បង្កើន​ភាព​ស្រស់​ស្អាត​ និង​ទំនុកចិត្ត​នៅ​ អេ​ក្លា​ដូ​សែន​សុខ​។​ ឥឡូវ​ បងប្អូន​អាច​ទទួល​បាន​សេវាកម្ម​ប្រណីតៗ​ទាំងនេះ​ជាមួយ​ការ​បញ្ចុះតម្លៃ​ផ្ដាច់​ មុខ​ 50%​ ពេល​ទិញ​កញ្ចប់​សេវាកម្ម​ណាមួយ​របស់​ អេ​ក្លា​ដូ​សែន​សុខ​ ពី​ផ្នែក​ មី​នី​អេប​ នៅ​ក្នុង​ ABA​ Mobile​។​ ​

ជា​ឱកាស​ដ៏​ល្អ​ក្នុង​ការ​ទទួល​បាន​សេវាកម្ម​ថែរក្សា​សម្រស់​ស្ដង់ដារ​ ជាមួយ​តម្លៃ​កាន់់តែ​សមរម្យ​ –​ សម្រាប់​រយៈពេល​មាន​ កំណត់​។​ ​

រយៈពេល​ប្រូ​ម៉ូ​សិន​៖​ ពី​ថ្ងៃ​ទី​ 3​ មីនា​ ដល់​ថ្ងៃ​ទី​ 30​ មេ​សា​ ឆ្នាំ​ 2026​ (​រាប់​បញ្ចូល​ថ្ងៃ​ទាំង​ពីរ​)​។​ ​

ដំណើរការ​នៃ​ប្រូ​ម៉ូ​សិន​៖​ ចុះថ្លៃ​ 50%​ ភ្លាមៗ​ លើ​កញ្ចប់​ថែរក្សា​សម្រស់​ណាមួយ​របស់​ អេ​ក្លា​ដូ​សែន​សុខ​ ពេល​ទិញ​ពី​ផ្នែក​ មី​នី​អេប​ ក្នុង​ ABA​ Mobile​។

​ជំហាន​ងាយៗ​ ដើម្បី​ទទួល​បាន​ប្រូ​ម៉ូ​សិន​

  • បើក​កម្មវិធី​ ABA​ Mobile​ រួច​ចុច​ប៊ូ​តុង​ មី​នី​អេប​ នៅ​លើ​អេ​ក្រង់​ដើម​
  • ​ស្វែងរក​ អេ​ក្លា​ដូ​សែន​សុខ​
  • ជ្រើសរើស​ សេវាកម្ម​ណាមួយ​ ដែល​អ្នក​ពេញចិត្ត​ -​ អ្នក​នឹង​ឃើញ​តម្លៃ​បន្ទាប់​ពី​បញ្ចុះ​រួច​
  • ជ្រើសរើស​ ថ្ងៃ​ ម៉ោង​ និង​ចំនួន​អ្នក​ទទួល​សេវាកម្ម​
  • ទូទាត់​ជាមួយ​គណនី​ ABA
  • ​នៅ​ពេល​អញ្ជើញ​ទៅ​ដល់​ អេ​ក្លា​ដូ​សែន​សុខ​ សូម​បង្ហាញ​កូដ​ QR​ ដែល​រក្សា​ទុក​នៅ​ក្នុង​ផ្នែក​ ការ​ទិញ​របស់ខ្ញុំ​ ទៅ​ក្រុមការងារ​។​ ​

ខ​ និង​លក្ខខណ្ឌ​

  • ប្រូ​ម៉ូ​សិន​នេះ​ ផ្ដល់​ជូន​ផ្ដាច់មុខ​សម្រាប់​អ្នក​ប្រើ​ ABA​ Mobile​ ទាំងអស់​។
  • ​កញ្ចប់​ដែល​បាន​ទិញ​តាម​ មុខងារ​ មី​នី​អេប​ របស់​ ABA​ Mobile​ ត្រូវ​អញ្ជើញ​មក​ទទួល​សេវាកម្ម​តាម​ថ្ងៃ​ដែល​ បាន​ជ្រើសរើស​។​ បើ​មិន​ដូច្នោះ​ទេ​ នឹង​ចាត់ទុកជា​មោឃៈ​ដោយ​មិន​មានការ​បង្វិល​សង​ប្រាក់​វិញ​ទេ​។​
  • ​ការ​បញ្ចុះតម្លៃ​នេះ​ ផ្ដល់​ជូន​តាម​គោលការណ៍​ មក​មុន​ បាន​មុន​។​
  • ​អតិថិជន​ម្នាក់​ អាច​ទិញ​កញ្ចប់​បាន​ច្រើន​ដង​ ដោយ​មិន​កំណត់​ចំនួន​ទិញ​ប្រចាំ​ថ្ងៃ​ឡើយ​។​
  • ប្រូ​ម៉ូ​សិន​នេះ​ មិន​អាច​បើក​ ឬ​ដូរ​យក​ជា​សាច់ប្រាក់​បាន​ទេ​។​
  • ប្រូ​ម៉ូ​សិន​នេះ​ មិន​អាច​ប្រើ​ផ្កួ​ប​ជាមួយ​ប្រូ​ម៉ូ​សិន​ផ្សេង​ដែល​ផ្ដល់​ជូន​ដោយ​ធនាគារ​ ABA​ និង​/​ឬ​អេ​ក្លា​ដូ​សែន​សុខ​ នោះ​ទេ​។​
  • ធនាគារ​ ABA​ និង​ អេ​ក្លា​ដូ​សែន​សុខ​ រក្សា​សិទ្ធិ​តាម​ឆន្ទានុសិទ្ធិ​របស់​ខ្លួន​ក្នុង​ការ​ផ្លាស់​ប្ដូរ​ ឬ​កែប្រែ​លក្ខខណ្ឌ​ ឬ​បញ្ចប់​ប្រូ​ម៉ូ​សិន​នេះ​ដោយ​មិន​ជម្រាប​ដំណឹង​ជា​មុន​ឡើយ​។​
  • ការ​សម្រេចចិត្ត​របស់​ធនាគារ​ ABA​ និង​ អេ​ក្លា​ដូ​សែន​សុខ​ អំពី​បញ្ហា​ណាមួយ​ពាក់ព័ន្ធ​នឹង​ប្រូ​ម៉ូ​សិន​ នេះ​ គឺជា​ការ​សម្រេចចិត្ត​ចុង​ក្រោយ​ និង​មិន​មានការ​កែប្រែ​។​