រីករាយជាមួយការចុះថ្លៃពាក់កណ្តាល ពេលទិញសំបុត្រយន្តហោះពី Cambodia Angkor Air ជាមួយកាត ABA Mastercard
16/Oct/2018

នេះជាព័ត៌មានដ៏រីករាយសម្រាប់អ្នកដែលចូលចិត្តធ្វើដំណើរតាមជើងយន្តហោះ! គ្រប់អតិជិជន ABA ដែលប្រើកាត Mastercard ទាំងអស់នឹងទទួលបានការបញ្ចុះតម្លៃរហូតដល់ 50% ពីការកក់សំបុត្រយន្តហោះ ជាមួយក្រុមហ៊ុន Cambodia Angkor Air។ ដើម្បីទទួលបានការបញ្ចុះតម្លៃដ៏គួរឲ្យចាប់អារម្មណ៍នេះ ម្ចាស់កាត Mastercard ទាំងអស់ត្រូវធ្វើការកក់សំបុត្រយន្តហោះចន្លោះពីថ្ងៃទី 15 ដល់ថ្ងៃទី 22 រៀងរាល់ខែនៅក្នុងឆ្នាំ 2018 នេះ ដោយគ្រាន់តែប្រើប្រាស់លេខកូដប្រម៉ូសិន “MASTERCARD”។ ការបញ្ចុះតម្លៃនេះមានសម្រាប់តែជើងហោះហើរមកកាន់ ឬទៅកាន់កម្ពុជា វៀតណាម ថៃ ចិន ហុងកុង និងគោលដៅផ្សេងៗទៀតដែលមានបង្ហាញក្នុងទំព័រប្រម៉ូសិនរបស់ Mastercard។
សូមប្រាកដថា អ្នកទទួលបានការបញ្ចុះតម្លៃដ៏ទាក់ទាញនេះ សម្រាប់ការហោះហើរ ជើងក្រោយពី Mastercard របស់ធនាគារ ABA។
រយៈពេលនៃការបញ្ចុះតម្លៃ
ពីថ្ងៃទី 15 ដល់ថ្ងៃទី 22 រៀងរាល់ខែ រហូតដល់ខែធ្នូ ឆ្នាំ2018
លក្ខខ័ន្តិកៈ
- ការផ្តល់ជូននេះ អាចកក់បានសម្រាប់ជើងហោះហើរ K6។
- ថ្ងៃធ្វើដំណើរ៖ ចន្លោះថ្ងៃទី៥នៅខែបន្ទាប់ រហូតដល់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៨។
- សិទ្ធិក្នុងការចូលរួម៖ ឈ្មោះម្ចាស់កាតត្រូវតែដូចគ្នាទៅនឹងសំបុត្រយន្តដែលបានកក់។
- ការផ្តល់ជូននេះ មានសម្រាប់តែជើងហោះហើរដែលបានកំណត់ដោយក្រុមហ៊ុន Cambodia Angkor Air តែប៉ុណ្ណោះ។
- រយៈពេលនៃការកក់ ចន្លោះថ្ងៃដែលត្រូវកក់ និងថ្ងៃហោះហើរ នឹងមានការធ្វើបច្ចុប្បន្នភាពជូនជារៀងរាល់ខែនៅលើវិបសាយរបស់ Cambodia Angkor Air។
- សម្រាប់ព័ត៌មានបន្ថែមពីការផ្តល់ជូន និងលក្ខខណ្ឌនៃកម្មវិធី សូមចុចនៅទីនេះ។

