ចុះថ្លៃផ្ដាច់មុខក្នុងកម្មវិធី Grab និងឱកាសឈ្នះ iPhone 17 Pro Max នៅពេលទូទាត់ជាមួយ ABA PAY!
04/Aug/2025

អតិថិជន Grab ទាំងចាស់ទាំងថ្មី! ភ្ជាប់គណនី ABA របស់អ្នក រួចដាក់ប្រូម៉ូកូដ ABAXGRAB នឹងទទួលបានការបញ្ចុះតម្លៃផ្ដាច់មុខលើថ្លៃជិះ, កុម្មង់អាហារ, ទិញទំនិញ និងការដឹកជញ្ជូនផ្សេងៗ។
រហូតដល់ថ្ងៃទី 14 មិថុនា 2026 អ្នកប្រើប្រាស់ ABA Mobile ទាំងអស់ទូទាត់តាម ABA PAY ដែលបានដាក់ជា default ជាមធ្យោបាយទូទាត់នៅលើកម្មវិធីនោះ ហើយដាក់ប្រូម៉ូកូដ ABAXGRAB នឹងមានឱកាសឈ្នះ iPhone 17 Pro Max។ ទូទាត់ជាមួយ ABA PAY កាន់តែច្រើន ឱកាសឈ្នះកាន់តែច្រើន!
មិនទាន់មានគណនី ABA? ដោនឡូត ABA Mobile រួចបើក គណនីរហ័ស ដោយមិនចាំបាច់បំពេញក្រដាសស្នាម ឬអញ្ជើញទៅសាខាធនាគារ (តម្រូវឲ្យមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលេខទូរស័ព្ទ) ដើម្បីទទួលយកអត្ថប្រយោជន៍នៃប្រូម៉ូសិននេះ ឥឡូវ។
រយៈពេលប្រូម៉ូសិន៖ ពីថ្ងៃទី 15 ខែមករា ដល់ថ្ងៃទី 14 ខែមិថុនា ឆ្នាំ2026 (រាប់បញ្ចូលថ្ងៃទាំងពីរ)។
ដំណើរការនៃប្រូម៉ូសិន៖ ចុះថ្លៃផ្ដាច់មុខលើការធ្វើដំណើរ, អាហារ, ហាងទំនិញ និងការដឹកជញ្ចូន ដោយដាក់ប្រូម៉ូកូដ ABAXGRAB ព្រមទាំងមានឱកាសឈ្នះ iPhone 17 Pro Max នៅពេលអ្នកជ្រើសរើស ABA PAY ជាមធ្យោបាយទូទាត់ប្រាក់នៅក្នុងកម្មវិធី Grab។
ខ និងលក្ខខណ្ឌ
- ប្រូម៉ូសិននេះ ផ្ដល់ជូនផ្ដាច់មុខសម្រាប់អ្នកប្រើ ABA Mobile ទាំងអស់។
- ប្រូម៉ូសិននេះអនុវត្តចំពោះអ្នកប្រើប្រាស់ ដែលមិនធ្លាប់ប្រើ ABA PAY ជាមធ្យោបាយទូទាត់ រួមមាន៖
- អតិថិជន Grab ថ្មី ដែលដោនឡូត និងចុះឈ្មោះប្រើកម្មវិធី ក្នុងអំឡុងពេលប្រូម៉ូសិន។
- អតិថិជន Grab ចាស់ដែលមិនទាន់ដាក់ ABA PAY ជាមធ្យោបាយទូទាត់។
- ប្រូម៉ូសិននេះ អនុវត្តចំពោះគ្រប់សេវាកម្មទាំងអស់នៅក្នុង Grab ដូចជា ការធ្វើដំណើរ, អាហារ, ម៉ាត និងការដឹកជញ្ជូន។
- អ្នកប្រើ ABA Mobile ម្នាក់ អាចប្រើកូដបញ្ចុះតម្លៃបានមួយដងគត់ អំឡុងពេលប្រូម៉ូសិន ដោយដាក់ប្រូម៉ូកូដ "ABAXGRAB" សម្រាប់សេវាកម្មមួយរបស់ Grab។ ដាក់ប្រើហើយ មិនអាចប្រើទៀតសម្រាប់សេវាកម្មផ្សេងបានទេ។ ការបញ្ចុះតម្លៃរួមមាន៖
- ការធ្វើដំណើរៈ ចុះថ្លៃ 60% (កំណត់ត្រឹម 4,000 រៀល) 1 ដង សម្រាប់អតិថិជនម្នាក់។
- អាហារៈ ចុះថ្លៃ 60% (កំណត់ត្រឹម 4,000 រៀល) 1 ដង សម្រាប់អតិថិជនម្នាក់។ (សម្រាប់ការកុម្មង់ចាប់ពី 2.50$)
- ម៉ាត៖ ចុះថ្លៃ 60% (កំណត់ត្រឹម 4,000 រៀល) 1 ដង សម្រាប់អតិថិជនម្នាក់។ (សម្រាប់ការចំណាយ ចាប់ពី 5$)
- ការដឹកជញ្ចូនៈ ចុះថ្លៃ 60% (កំណត់ត្រឹម 3,000 រៀល) 1 ដង សម្រាប់អតិថិជនម្នាក់។
- ការបញ្ចុះតម្លៃនឹងត្រូវបានបង្ហាញដោយស្វ័យប្រវត្តបន្ទាប់ពីជ្រើសរើស ABA PAY ជាមធ្យោបាយទូទាត់ ហើយដាក់ប្រូម៉ូកូដ ABAXGRAB នៅលើអេក្រង់ទូទាត់របស់កម្មវិធី Grab។
- ប្រូម៉ូសិននេះ ផ្ដល់ជូនតាមគោលការណ៍ “មកមុន បានមុន” និងរហូតអស់ថវិកាកំណត់។
- រាល់វិក្កយបត្រ ឬប្រតិបត្តិការទូទាត់ជាមួយ ABA PAY នៅលើអេប Grab នឹងមានឱកាសមួយដង នៅក្នុងការចាប់រង្វាន់ស្វ័យប្រវត្ត។
- អ្នកឈ្នះរង្វាន់នឹងត្រូវជ្រើសរើសដោយក្រុមហ៊ុន Grab Cambodia៖
- អ្នកឈ្នះប្រចាំខែ 1 រូប ទទូលបាន iPhone 17 Pro Max (256 GB)
- កម្មវិធីប្រូម៉ូសិននេះ នឹងមានអ្នកឈ្នះសរុបចំនួន 5 រូប។
- អ្នកឈ្នះរង្វាន់សរុបចំនួន 5 រូប នឹងត្រូវជ្រើសរើសតាមរយៈការចាប់រង្វាន់ចំនួន 5 លើក ដោយក្នុងមួយលើក រើសអ្នកឈ្នះ iPhone 17 Pro Max ចំនួន 1 រួប ហើយការចាប់រង្វាននឹងរៀបចំដោយក្រុមហ៊ុន Grab Cambodia ដូចខាងក្រោម៖
- ការចាប់រង្វាន់លើកទី 1 នៅថ្ងៃទី 17 កុម្ភៈ 2026៖
- ការជ្រើសរើសអ្នកឈ្នះ iPhone 17 Pro Max (256 GB) - 1 រង្វាន់
- រយៈពេលប្រតិបត្តិការៈ ថ្ងៃទី 15 មករា 2026 រហូតដល់ថ្ងៃទី 14 កុម្ភៈ 2026
- ការចាប់រង្វាន់លើកទី 2 នៅថ្ងៃទី 17 មីនា 2026៖
- ការជ្រើសរើសអ្នកឈ្នះ iPhone 17 Pro Max (256 GB) - 1 រង្វាន់
- រយៈពេលប្រតិបត្តិការៈ ថ្ងៃទី 15 កុម្ភៈ 2026 រហូតដល់ថ្ងៃទី 14 មីនា 2026
- ការចាប់រង្វាន់លើកទី 3 នៅថ្ងៃទី 21 មេសា 2026៖
- ការជ្រើសរើសអ្នកឈ្នះ iPhone 17 Pro Max (256 GB) - 1 រង្វាន់
- រយៈពេលប្រតិបត្តិការៈ ថ្ងៃទី 15 មីនា 2026 រហូតដល់ថ្ងៃទី 14 មេសា 2026
- ការចាប់រង្វាន់លើកទី 4 នៅថ្ងៃទី 18 ឧសភា 2026៖
- ការជ្រើសរើសអ្នកឈ្នះ iPhone 17 Pro Max (256 GB) - 1 រង្វាន់
- រយៈពេលប្រតិបត្តិការៈ ថ្ងៃទី 15 មេសា 2026 រហូតដល់ថ្ងៃទី 14 ឧសភា 2026
- ការចាប់រង្វាន់លើកទី 5 នៅថ្ងៃទី 17 មិថុនា 2026៖
- ការជ្រើសរើសអ្នកឈ្នះ iPhone 17 Pro Max (256 GB) - 1 រង្វាន់
- រយៈពេលប្រតិបត្តិការៈ ថ្ងៃទី 15 ឧសភា រហូតដល់ថ្ងៃទី 14 មិថុនា 2026
- ការចាប់រង្វាន់លើកទី 1 នៅថ្ងៃទី 17 កុម្ភៈ 2026៖
- របៀបបើករង្វាន់៖
- ក្រុមការងារ ABA នឹងទាក់ទងទៅអ្នកឈ្នះ ដើម្បីមកបើករង្វាន់ តាមរយៈលេខទូរស័ព្ទមួយខ្សែគត់ 098 203 203 ហើយអ្នកឈ្នះរង្វាន់ត្រូវអញ្ជើញមកទទួលរង្វាន់ក្នុងរយៈពេល 7 ថ្ងៃ បន្ទាប់ពីក្រុមការងារ ABA ទាក់ទងទៅរួច។ ប្រសិនបើមិនមកទទួលតាមពេលដែលបានកំណត់ នោះនឹងមានការចាប់ឆ្នោតម្ដងទៀត ដើម្បីរកអ្នកឈ្នះថ្មីមកជំនួស។
- រង្វាន់ iPhone 17 Pro Max មិនអាចផ្ទេរ ឬដូរយកជាសាច់ប្រាក់បានទេ។
- អ្នកឈ្នះរង្វាន់ iPhone 17 Pro Max នឹងតម្រូវឲ្យចូលរួមក្នុងសកម្មភាពផ្សព្វផ្សាយនានា ដែលក្នុងនោះ រូបថត និងឈ្មោះរបស់អ្នកឈ្នះអាចនឹងត្រូវបង្ហាញជាសាធារណៈ។
- បុគ្គលិក ABA និង Grab មិនមានសិទ្ធិចូលរួម ក្នុងកម្មវិធីប្រូម៉ូសិននេះទេ។ អ្នកឈ្នះនឹងត្រូវបានផ្ទៀងផ្ទាត់អត្តសញ្ញាណ។
- ការសម្រេចចិត្តរបស់ធនាគារ ABA និង Grab អំពីបញ្ហាណាមួយពាក់ព័ន្ធនឹងប្រូម៉ូសិននេះ គឺជាការសម្រេចចិត្តចុងក្រោយ និងមិនមានការកែប្រែ។
- ប្រតិបត្តិការដែលធ្វើឡើងនៅលើកម្មវិធី Grab គឺស្ថិតនៅក្រោមលក្ខខណ្ឌនៃសេវាកម្មរបស់ Grab។

