​ចុះថ្លៃ​រហូត​ដល់​ 80%​ ទៅ​លើ​គ្រប់​សេវាកម្ម​ទាំងអស់​នៅ​ក្នុង​ Grab​ និង​ឱកាស​ឈ្នះ​រង្វាន់​សាច់ប្រាក់​ $2,500​ នៅ​ពេល​ទូទាត់​ជាមួយ​ ABA​ PAY!

30/Jun/2026

អតិថិជន​ Grab​ ទាំង​ថ្មី​ ទាំង​ចាស់​ដែល​មិន​ទាន់​បាន​ដាក់​ ABA​ PAY​ ជា​មធ្យោបាយ​ទូទាត់​ស្វ័យប្រវត្ត​ នឹង​ទទួល​បានការ​ផ្ដល់​ជូន​ពិសេស​នេះ​។​ ​

រហូត​ដល់​ថ្ងៃ​ទី​31​ ធ្នូ​ 2026​ អ្នក​ប្រើប្រាស់​ ABA​ Mobile​ ទាំងអស់​ ដែល​ទូទាត់​ជាមួយ​ ABA​ PAY​ ដែល​បាន​ដាក់​ជា​មធ្យោបាយ​ទូទាត់​ស្វ័យប្រវត្ត​នៅ​លើ​អេប​ Grab​ ហើយ​ប្រើ​ប្រូ​ម៉ូ​កូដ​ GRABXABA​ នឹង​ទទួល​បានការ​បញ្ចុះតម្លៃ​រហូត​ដល់​ 80%​ លើ​ថ្លៃ​ជិះ​,​ កុម្ម​ង់​អាហារ​,​ ទិញ​ទំនិញ​ និង​ការ​ដឹក​ជញ្ជូន​ផ្សេងៗ​។​ លើស​ពី​នេះ​ នឹង​មានឱកាស​ឈ្នះ​រង្វាន់​សាច់ប្រាក់​ 2,500​ ដុល្លារ​ ដែល​នឹង​ចាប់​រង្វាន់​រៀង​រាល់​បី​ខែ​ម្ដង​។​ ដាក់​ ABA​ PAY​ ជា​មធ្យោបាយ​ទូទាត់​ស្វ័យប្រវត្ត​ឥឡូវ​ -​ បាន​ទាំង​ចំណេញ​ និង​ឱកាស​ឈ្នះ​រង្វាន់​!

​មិន​ទាន់​មាន​គណនី​ ABA?​ ដោ​ន​ឡូត​ ABA​ Mobile​ រួច​បើក​ គណនី​រហ័ស​ ដោយ​មិន​ចាំបាច់​បំពេញ​ក្រដាស​ស្នាម​ ឬ​អញ្ជើញ​ទៅ​សាខា​ធនាគារ​ (​តម្រូវ​ឲ្យ​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ និង​លេខ​ទូរស័ព្ទ​)​ ដើម្បី​ទទួលយក​អត្ថប្រយោជន៍​នៃ​ប្រូ​ម៉ូ​សិន​នេះ​ ឥឡូវ​។

​​រយៈពេល​ប្រូ​ម៉ូ​សិន​៖​ ពី​ថ្ងៃ​ទី​ 1​ ខែកក្កដា​ ដល់​ថ្ងៃ​ទី​ 31​ ខែធ្នូ​ ឆ្នាំ​2026​ (​រាប់​បញ្ចូល​ថ្ងៃ​ទាំង​ពីរ​)​។​ ​

ដំណើរការ​នៃ​ប្រូ​ម៉ូ​សិន​៖​ ចុះថ្លៃ​រហូត​ដល់​ 80%​ ចំពោះ​គ្រប់​សេវាកម្ម​ទាំងអស់​នៅ​ក្នុង​ Grab​ ដូច​ជា​ការ​ធ្វើ​ដំណើរ​,​ អាហារ​,​ ម៉ាត​ និង​ការ​ដឹក​ជញ្ជូន​ ដោយ​ដាក់​ប្រូ​ម៉ូ​កូដ​ GRABXABA​ និង​មានឱកាស​ឈ្នះ​រង្វាន់​សាច់ប្រាក់​ $2,500​ រៀង​រាល់​ 3​ខែ​ម្ដង​ នៅ​ពេល​អ្នក​ជ្រើសរើស​ ABA​ PAY​ ជា​មធ្យោបាយ​ទូទាត់​ប្រាក់​នៅ​ក្នុង​កម្មវិធី​ Grab​។​ ​

ខ​ និង​លក្ខខណ្ឌ​

  • ​ប្រូ​ម៉ូ​សិន​នេះ​ ផ្ដល់​ជូន​ផ្ដាច់មុខ​សម្រាប់​អ្នក​ប្រើ​ ABA​ Mobile​ ទាំងអស់​។
  • ​​ប្រូ​ម៉ូ​សិន​នេះ​អនុវត្ត​ចំពោះ​អ្នក​ប្រើប្រាស់​ ដែល​មិន​ទាន់​ដាក់​ ABA​ PAY​ ជា​មធ្យោបាយ​ទូទាត់​ រួម​មាន​៖

    • អតិថិជន​ Grab​ ថ្មី​ ដែល​ដោ​ន​ឡូត​ និង​ចុះ​ឈ្មោះ​ប្រើ​កម្មវិធី​ ក្នុងអំឡុងពេល​ប្រូ​ម៉ូ​សិន​។
    • ​អតិថិជន​ Grab​ ចាស់​ដែល​មិន​ទាន់​ដាក់​ ABA​ PAY​ ជា​មធ្យោបាយ​ទូទាត់​។​

  • ​ប្រូ​ម៉ូ​សិន​នេះ​ អនុវត្ត​ចំពោះ​គ្រប់​សេវាកម្ម​ទាំងអស់​នៅ​ក្នុង​ Grab​ ដូច​ជា​ ការ​ធ្វើ​ដំណើរ​,​ អាហារ​,​ ម៉ាត​ និង​ការ​ដឹក​ជញ្ជូន​។​
  • ​អ្នក​ប្រើ​ ABA​ Mobile​ ម្នាក់​ អាច​ប្រើ​កូដ​បញ្ចុះតម្លៃ​ 80%​ (​រហូត​ដល់​ 8,000​ រៀល​)​ មួយ​ដងគត់​ អំឡុង​ពេល​ប្រូ​ម៉ូ​សិន​ ដោយ​ដាក់​ប្រូ​ម៉ូ​កូដ​ GRABXABA​ សម្រាប់​សេវាកម្ម​មួយ​របស់​ Grab​។​ ដាក់​ប្រើ​ហើយ​ មិន​អាច​ប្រើ​ទៀត​សម្រាប់​សេវាកម្ម​ផ្សេង​បាន​ទេ​។​ ការ​បញ្ចុះតម្លៃ​រួម​មាន​៖​ (​ការ​ធ្វើ​ដំណើរ​,​ អាហារ​,​ ម៉ាត​ និង​ការ​ដឹក​ជញ្ជូន​)​។​
  • ការ​បញ្ចុះ​តម្លៃនឹង​ត្រូវ​បាន​បង្ហាញ​ដោយ​ស្វ័យប្រវត្ត​បន្ទាប់​ពី​ជ្រើសរើស​ ABA​ PAY​ ជា​មធ្យោបាយ​ទូទាត់​ ហើយ​ដាក់​ប្រូ​ម៉ូ​កូដ​ GRABXABA​ នៅ​លើ​អេ​ក្រង់​ទូទាត់​របស់​កម្មវិធី​ Grab​។​
  • ​ប្រូ​ម៉ូ​សិន​នេះ​ ផ្ដល់​ជូន​តាម​គោលការណ៍​ “​មក​មុន​ បាន​មុន​”​ និង​រហូត​អស់​ថវិកា​កំណត់​។​
  • ​រាល់​វិក្កយបត្រ​ ឬ​ប្រតិបត្តិការ​ទូទាត់​ជាមួយ​ ABA​ PAY​ នៅ​លើ​អេប​ Grab​ នឹង​មានឱកាស​មួយ​ដង​ នៅ​ក្នុង​ការ​ចាប់​រង្វាន់​ស្វ័យប្រវត្ត​។​
  • ក្រុមហ៊ុន​ Grab​ Cambodia​ នឹង​ត្រូវ​ជ្រើសរើស​អ្នក​ឈ្នះ​ប្រចាំត្រីមាស​ អំឡុង​ពេល​ 3​ ខែ​ម្ដង​ ហើយ​អ្នក​ឈ្នះ​នឹង​ត្រូវ​បាន​ជ្រើសរើស​តាម​រយៈ​ការ​ចាប់​រង្វាន់​ដូច​ខាងក្រោម​៖

    • រង្វាន់​សាច់ប្រាក់​៖​ ជ្រើសរើស​អ្នក​ឈ្នះ​មួយ​រូប​ សម្រាប់​ទឹកប្រាក់​ $2,500​ រៀង​រាល់​ 3​ខែ​ម្ដង​។​
    • ​អ្នក​ឈ្នះ​សរុប​ចំនួន​ 2​ រូប​ ម្នាក់ៗ​ទទួល​បាន​ $2,500​។

  • ​អ្នក​ឈ្នះ​រង្វាន់​សរុប​ចំនួន​ 2​ រូប​ នឹង​ត្រូវ​ជ្រើសរើស​តាម​រយៈ​ការ​ចាប់​រង្វាន់​ចំនួន​ 2​ លើក​ ដោយ​ក្នុង​មួយ​លើក​ រើស​អ្នក​ឈ្នះ​សាច់ប្រាក់​ $2,500​ ចំនួន​ 1​ រូប​ ហើយ​ការ​ចាប់​រង្វាន់​នឹង​រៀបចំ​ដោយ​ក្រុមហ៊ុន​ Grab​ Cambodia​ ដូច​ខាងក្រោម​៖

    • ការ​ចាប់​រង្វាន់​លើក​ទី​ 1​ នៅ​ថ្ងៃ​ទី​ 1០​ តុលា​ 2026៖

      • ជ្រើសរើស​អ្នក​ឈ្នះ​សាច់ប្រាក់​ $2,500​ -​ 1​ រង្វាន់​
      • ​រយៈពេល​ប្រតិបត្តិការ​៖​ ថ្ងៃ​ទី​1​ កក្កដា​ រហូត​ដល់​ថ្ងៃ​ទី​30​ កញ្ញា​ 2026

    • ការ​ចាប់​រង្វាន់​លើក​ទី​ 2​ នៅ​ថ្ងៃ​ទី​ 10​ មក​រា​ 2027៖

      • ជ្រើសរើស​អ្នក​ឈ្នះ​សាច់ប្រាក់​ $2,500​ -​ 1​ រង្វាន់​
      • រយៈពេល​ប្រតិបត្តិការ​៖​ ថ្ងៃ​ទី​1​ តុលា​ រហូត​ដល់​ថ្ងៃ​ទី​31​ ធ្នូ​ 2026

  • របៀប​បើក​រង្វាន់​៖

    • ​ក្រុមការងារ​ ABA​ នឹង​ទាក់ទង​ទៅ​អ្នក​ឈ្នះ​ ដើម្បី​មក​បើក​រង្វាន់​ តាម​រយៈ​លេខ​ទូរស័ព្ទ​មួយ​ខ្សែ​គត់​ 098​ 203​ 203​ ហើយ​អ្នក​ឈ្នះ​រង្វាន់​ត្រូវ​អញ្ជើញ​មក​ទទួល​រង្វាន់​ក្នុង​រយៈពេល​ 7​ ថ្ងៃ​ បន្ទាប់​ពី​ក្រុមការងារ​ ABA​ ទាក់ទង​ទៅ​រួច​។​ ប្រសិនបើ​មិន​មក​ទទួល​តាម​ពេល​ដែល​បាន​កំណត់​ នោះ​នឹង​មានការ​ចាប់ឆ្នោត​ម្ដងទៀត​ ដើម្បី​រក​អ្នក​ឈ្នះ​ថ្មី​មក​ជំនួស​។​

  • រង្វាន់​សាច់ប្រាក់​នឹង​ផ្ទេរ​ចូល​គណនី​ ABA​ របស់​អ្នក​ឈ្នះ​។​
  • ​អ្នក​ឈ្នះ​រង្វាន់​សាច់ប្រាក់​នឹង​តម្រូវ​ឲ្យ​ចូលរួម​ក្នុង​សកម្មភាព​ផ្សព្វផ្សាយ​នានា​ ដែល​ក្នុង​នោះ​ រូបថត​ និង​ឈ្មោះ​របស់​អ្នក​ឈ្នះ​អាច​នឹង​ត្រូវ​បង្ហាញ​ជា​សាធារណៈ​។​
  • បុគ្គលិក​ ABA​ និង​ Grab​ មិន​មាន​សិទ្ធិ​ចូលរួម​ ក្នុង​កម្មវិធី​ប្រូ​ម៉ូ​សិន​នេះ​ទេ​។​ អ្នក​ឈ្នះ​នឹង​ត្រូវ​បាន​ផ្ទៀងផ្ទាត់​អត្តសញ្ញាណ​។​
  • ការ​សម្រេចចិត្ត​របស់​ធនាគារ​ ABA​ និង​ Grab​ អំពី​បញ្ហា​ណាមួយ​ពាក់ព័ន្ធ​នឹង​ប្រូ​ម៉ូ​សិន​នេះ​ គឺជា​ការ​សម្រេចចិត្ត​ចុង​ក្រោយ​ និង​មិន​មានការ​កែប្រែ​។​
  • ​ប្រតិបត្តិការ​ដែល​ធ្វើ​ឡើង​នៅ​លើ​កម្មវិធី​ Grab​ គឺ​ស្ថិត​នៅ​ក្រោម​លក្ខខណ្ឌ​នៃ​សេវាកម្ម​របស់​ Grab​។​