គេងពីរយប់ ថែមមួយយប់ Knai Bang Chatt ជាមួយ ABA KHQR
04/Aug/2025

ដំណឹងល្អសម្រាប់អ្នកប្រើ ABA Mobile ដែលមានបំណងចង់ទៅលេងខេត្តកែប! ចាប់ពីថ្ងៃទី 12 ខែកុម្ភៈ រហូតដល់ថ្ងៃ 11 ខែសីហា ឆ្នាំ 2026 លោកអ្នកនឹងទទួលបានការបន្ថែមជូនយប់ទីបី ដោយឥតគិតថ្លៃនៅ Knai Bang Chatt នៅពេលលោកអ្នកកក់ ឬគេង២យប់ ដោយទូទាត់ជាមួយ ABA KHQR។ កុំរំលងឱកាសពិសេសនេះណា៎! ការផ្ដល់ជូននេះ នឹងធ្វើការសម្រាកកម្សាន្តរបស់លោកអ្នកនៅខេត្តកែប កាន់តែសប្បាយរីករាយ។
មិនទាន់មានគណនី ABA? ដោនឡូត ABA Mobile រួចបើក គណនីរហ័ស ប្រើបានភ្លាមៗ ដោយមិនចាំបាច់អញ្ជើញទៅសាខាធនាគារ។ ត្រូវការតែអត្តសញ្ញាណប័ណ្ណខ្មែរ និងលេខទូរស័ព្ទ អាចបើកបានងាយៗ ដោយមិនបាច់បំពេញក្រដាសស្នាម។ បើកភ្លាម ប្រើបានភ្លាម ដើម្បីទទួលបានអត្ថប្រយោជន៍ពីប្រូម៉ូសិននេះ និងអត្ថប្រយោជន៍ឥតដែនកំណត់ជាច្រើនទៀត។
រយៈពេលប្រូម៉ូសិន៖ ពីថ្ងៃទី 12 ខែកុម្ភៈ ដល់ថ្ងៃទី 11 ខែសីហា ឆ្នាំ 2026 (រួមបញ្ចូលថ្ងៃទាំងពីរ រហូតអស់ថវិកាកំណត់)។
ដំណើរការនៃប្រូម៉ូសិន៖ កក់ ឬគេង២យប់ នឹងទទួលបានការបន្ថែមជូនយប់ទីបីដោយឥតគិតថ្លៃនៅ Knai Bang Chatt នៅខេត្តកែប ពេលទូទាត់ជាមួយ ABA KHQR។
ខ និងលក្ខខណ្ឌ
- ប្រូម៉ូសិននេះ ផ្ដល់ជូនផ្តាច់មុខសម្រាប់អ្នកប្រើ ABA Mobile។
- អ្នកប្រើ ABA Mobile អាចទទួលបានការស្នាក់នៅ3យប់នៅ Knai Bang Chatt ខេត្តកែបដោយទូទាត់ តម្លៃត្រឹមតែ2យប់។
- ការផ្តល់ជូននេះអនុវត្តចំពោះទាំងការអញ្ជើញទៅកក់ផ្ទាល់ និងការកក់ទុកមុន។
- ការផ្តល់ជូនគឹសម្រាប់ការកក់ និង ចន្លោះពេលស្នាក់នៅចាប់ពីថ្ងៃ 12 ខែកុម្ភៈ រហូតដល់ ថ្ងៃទី11 ខែសីហា ឆ្នាំ 2026។
- ការផ្តល់ជូននេះអនុវត្តចំពោះតែការទូទាត់តាមរយៈ ABA KHQR តែប៉ុណ្ណោះ។
- អ្នកប្រើ ABA Mobile ត្រូវតែកក់យ៉ាងហោចណាស់ 2យប់ ដើម្បីទទួលបានប្រូម៉ូសិននេះ។
- ការផ្តល់ជូននេះអនុវត្តសម្រាប់ការកក់ទុកមុនតាមទូរស័ព្ទ,វេបសាយ,គេហទំព័រ Facebook និង ការអញ្ជើញទៅផ្ទាល់ក្នុងអំឡុងពេលប្រូម៉ូសិន។
- ការផ្តល់ជូននេះរួមបញ្ចូលទៅលើគ្រប់ប្រភេទបន្ទប់នៅ Knai Bang Chatt។
- ប្រូម៉ូសិននេះមិនអាចផ្ទេរ ឬដូរយកជាសាច់ប្រាក់ ឬផលិតផលផ្សេងៗឡើយ។
- ប្រូម៉ូសិននេះ មិនអាចប្រើផ្គួបជាមួយប្រូម៉ូសិនផ្សេង,ប័ណ្ណបញ្ចុះតម្លៃ,កម្មវិធីលើកទឹកចិត្តអតិថិជន, ប័ណ្ណទឹកប្រាក់, ទំនិញបញ្ចុះតម្លៃ ឬទំនិញតម្លៃថេរជាដើម ។
- ដើម្បីធ្វើការកក់ អ្នកប្រើ ABA Mobile អាចទូរស័ព្ទទៅលេខ 078 888 551 ឬអ៊ីម៉ែលទៅកាន់ Corporate(at)kepwest.com។
- ធនាគារ ABA និង Knai Bang Chatt រក្សាសិទ្ធិតាមឆន្ទានុសិទ្ធិរបស់ខ្លួនក្នុងការផ្លាស់ប្ដូរ ឬកែប្រែលក្ខខណ្ឌ ឬបញ្ចប់ប្រូម៉ូសិននេះដោយមិនជម្រាបដំណឹងជាមុនឡើយ។
- ការសម្រេចចិត្តរបស់ធនាគារ ABA និង Knai Bang Chatt អំពីបញ្ហាណាមួយពាក់ព័ន្ធនឹងប្រូម៉ូសិននេះ គឺជាការសម្រេចចុងក្រោយ ដោយមិនមានការកែប្រែ។

