ចុះថ្លៃ 70% លើការកុម្មង់ foodpanda ជាមួយ ABA PAY
04/Aug/2025

តើអ្នកជាអតិថិជន foodpanda ថ្មីមែនទេ?
រហូតដល់ថ្ងៃទី 9 ខែកុម្ភៈ ឆ្នាំ 2026 អ្នកប្រើប្រាស់ ABA Mobile ទាំងអស់ដែលជាអតិថិជន foodpanda ថ្មី នឹងទទួលបានការបញ្ចុះតម្លៃ 70% ភ្លាមៗសម្រាប់ការកុម្ម៉ង់លើកដំបូង នៅពេលទូទាត់ជាមួយ ABA PAY ហើយប្រើប្រូម៉ូកូដ ABAPAY។ កុំឲ្យឱកាសចំណេញនេះកន្លងផុតឲ្យសោះ — ដោនឡូតអេប foodpanda រួចចុះឈ្មោះប្រើគណនី និងទូទាត់ជាមួយ ABA PAY ដើម្បីទទួលបានការបញ្ចុះតម្លៃនេះ។
មិនទាន់មានគណនី ABA? ដោនឡូត ABA Mobile រួចបើក គណនីរហ័ស ដោយមិនចាំបាច់បំពេញក្រដាសស្នាម ឬអញ្ជើញទៅសាខាធនាគារ (តម្រូវឲ្យមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលេខទូរស័ព្ទ) ដើម្បីទទួលយកអត្ថប្រយោជន៍នៃប្រូម៉ូសិននេះ ឥឡូវ។
រយៈពេលប្រូម៉ូសិន៖ ពីថ្ងៃទី 1០ ខែកុម្ហៈ ឆ្នាំ 2025 ដល់ថ្ងៃទី 9 ខែកុម្ភៈ ឆ្នាំ 2026 (រាប់បញ្ចូលថ្ងៃទាំងពីរ ឬរហូតអស់ថវិកាកំណត់)។
ដំណើរការនៃប្រូម៉ូសិន៖ ចុះថ្លៃ 70% ភ្លាមៗ (រហូតដល់ 5ដុល្លារ) សម្រាប់ការកុម្មង់អាហារលើកដំបូងនៅក្នុងអេប foodpanda បន្ទាប់ពីដាក់ប្រូម៉ូកូដ ABAPAY ហើយទូទាត់ជាមួយ ABA PAY។
ជំហានងាយៗដើម្បីទទួលបានការបញ្ចុះតម្លៃ
- ដោនឡូតអេប foodpanda ហើយចុះឈ្មោះបង្កើតគណនីរបស់អ្នក
- ធ្វើការកុម្មង់ជាមួយសេវាកម្មដឹកជញ្ជូនអាហារ
- ជ្រើសរើស ABA PAY ជាមធ្យោបាយទូទាត់នៅទំព័របង់ប្រាក់
- ដាក់ប្រូម៉ូកូដ ABAPAY នៅផ្នែក កូដបញ្ចុះតម្លៃ
- ដាក់ការកុម្មង់ ហើយបញ្ចប់ការទូទាត់ជាមួយ ABA Mobile។
ខ និងលក្ខខណ្ឌ
- ប្រូម៉ូសិននេះ ផ្ដល់ជូនផ្ដាច់មុខសម្រាប់អតិថិជន ABA Mobile ទាំងអស់ដែលបានដោនឡូតប្រើអេប foodpanda ក្នុងអំឡុងពេលប្រូម៉ូសិន។
- ប្រូម៉ូសិននេះ អនុវត្តចំពោះសេវាកម្ម ដឹកជញ្ជូនអាហារ របស់ foodpanda តែប៉ុណ្ណោះ។
- ការបញ្ចុះតម្លៃ 70% ភ្លាមៗ រហូតដល់ 5 ដុល្លារក្នុងមួយលើក នឹងត្រូវបានបង្ហាញដោយស្វ័យប្រវត្តិនៅលើអេក្រង់ទូទាត់របស់កម្មវិធី foodpanda បន្ទាប់ពីបញ្ចូលប្រូម៉ូកូដ ABAPAY ហើយទូទាត់ជាមួយ ABA PAY ដែលបានដាក់ primary/default ជាមធ្យោបាយទូទាត់នៅលើកម្មវិធីនោះ។
- អតិថិជន ABA Mobile ម្នាក់ៗ អាចប្រើប្រូម៉ូកូដនេះសម្រាប់ការកុម្មង់លើកដំបូងប៉ុណ្ណោះ ក្នុងអំឡុងពេលប្រូម៉ូសិន។
- ប្រូម៉ូសិននេះ ផ្ដល់ជូនតាមគោលការណ៍ “មកមុន បានមុន” និងរហូតអស់ថវិកាកំណត់។
- ប្រូម៉ូសិននេះ មិនអាចប្រើផ្គួបជាមួយប្រូម៉ូសិនផ្សេងដែលផ្ដល់ជូនដោយធនាគារ ABA និង/ឬ foodpanda ឡើយ។
- ធនាគារ ABA និង foodpanda រក្សាសិទ្ធិតាមឆន្ទានុសិទ្ធិរបស់ខ្លួនក្នុងការផ្លាស់ប្ដូរ ឬកែប្រែលក្ខខណ្ឌ ឬបញ្ចប់ប្រូម៉ូសិននេះដោយមិនជម្រាបដំណឹងជាមុនឡើយ។
- ការសម្រេចចិត្តរបស់ធនាគារ ABA និង foodpanda អំពីបញ្ហាណាមួយពាក់ព័ន្ធនឹងប្រូម៉ូសិននេះ គឺជាការសម្រេចចុងក្រោយ និងមិនមានការកែប្រែ។

