ចុះថ្លៃ 50% ភ្លាមៗ ពេលជិះ PassApp ជាមួយ ABA PAY
11/Jun/2024

ទទួលយកបទពិសោធងាយស្រួលក្នុងការធ្វើដំណើរទៅកាន់គ្រប់ទីកន្លែងជាមួយ PassApp — មិនថាធ្វើដំណើរទៅបំពេញការងារ, ជួបជុំមិត្តភក្ដិ, ឬជិះដើរលេងក្នុងក្រុង ប្រូម៉ូសិននេះជួយឲ្យអ្នកចំណេញច្រើនលើថ្លៃជិះ! រហូតដល់ថ្ងៃទី31 ខែតុលា ឆ្នាំ2025 ចុះថ្លៃ 50% ភ្លាមៗ ពេលអ្នកជិះ PassApp ដោយដាក់កូដ “PASSAPPABA” ហើយទួទាត់ជាមួយ ABA PAY។ ដាក់គណនី ABA របស់អ្នក ជាមធ្យោបាយទូទាត់ប្រាក់ចម្បង (default) ដើម្បីកុំឲ្យខកខានការផ្តល់ជូននេះ!
មិនទាន់មានគណនី ABA? ដោនឡូតកម្មវិធី ABA Mobile រួចបើក គណនីរហ័ស ដោយមិនចាំបាច់បំពេញក្រដាសស្នាម ឬអញ្ជើញទៅសាខា (ត្រូវមានអត្តសញ្ញាណប័ណ្ណ និងលេខទូរស័ព្ទ) ដើម្បីទទួលយកអត្ថប្រយោជន៍នៃការផ្ដល់ជូននេះ។
រយៈពេលប្រូម៉ូសិន៖ ពីថ្ងៃទី 8 ខែសីហា ដល់ថ្ងៃទី 7 ខែវិចិ្ឆកា ឆ្នាំ2025 (រាប់បញ្ចូលថ្ងៃទាំងពីររហូតអស់ថវិកាកំណត់)។
ដំណើរការនៃប្រូម៉ូសិន៖ ចុះថ្លៃ 50% ភ្លាមៗ រហូតដល់ 2,000 រៀល សម្រាប់ការជិះ PassApp ពេលប្រើកូដ “PASSAPPABA” ហើយទូទាត់ជាមួយ ABA PAY។
ជំហានងាយៗ ដើម្បីទទួលបានការបញ្ចុះតម្លៃ
- ដោនឡូតកម្មវិធី PassApp ហើយចុះឈ្មោះបង្កើតគណនី ប្រសិនបើអ្នកមិនទាន់មានគណនី
- ជ្រើសរើសសេវាកម្មណាមួយសម្រាប់កក់ការធ្វើដំណើរ
- ជ្រើសរើស ABA PAY ជាមធ្យោបាយទូទាត់នៅត្រង់កន្លែងកក់
- ដាក់គូប៉ុងកូដ PASSAPPABA នៅផ្នែក កូដបញ្ចុះតម្លៃ ដើម្បីទទួលបានប្រូម៉ូសិន
- បើកប៊ូតុងគូប៉ុងដើម្បីប្រើប្រាស់
- បង្កើតការកក់ ហើយបញ្ចប់ការទូទាត់ជាមួយ ABA PAY។
ខ និងលក្ខខណ្ឌ
- ប្រូម៉ូសិននេះ ផ្ដល់ជូនផ្ដាច់មុខសម្រាប់អ្នកប្រើប្រាស់ ABA Mobile ទាំងអស់។
- ការបញ្ចុះតម្លៃ 50% រហូតដល់ 2,000 រៀល ក្នុងមួយលើក នឹងត្រូវបង្ហាញដោយស្វ័យប្រវត្តិនៅលើអេក្រង់ទូទាត់របស់កម្មវិធី PassApp បន្ទាប់ពីដាក់គូប៉ុងកូដ ‘’PASSAPPABA’’ ហើយទូទាត់តាម ABA PAY ដែលបានដាក់ default ជាមធ្យោបាយទូទាត់នៅលើកម្មវិធីនោះ។
- ប្រូម៉ូសិននេះ អនុវត្តគ្រប់ប្រភេទយានជំនិះទាំងអស់ ដែលផ្ដល់ជូនដោយអេប PassApp ដូចជារឺម៉កផាសអ៊ែប, កង់បីផាសអ៊ែប, រថយន្តខ្នាតតូច និងរថយន្តប្រភេទ SUV។
- អ្នកប្រើ ABA Mobile ម្នាក់ៗ អាចប្រើគូប៉ុងកូដ ‘PASSAPPABA’ បាន 5ដង ក្នុងអំឡុងពេលប្រូម្រ៉ូសិន ហើយក្នុងមួយថ្ងៃអាចប្រើបានច្រើនបំផុតចំនួន 2 ដង។
- ប្រូម៉ូកូដនឹងផ្ដល់ជូនចំនួន 100 ជារៀងរាល់ថ្ងៃ។
- គូប៉ុងកូដនេះ ផ្ដល់ជូនអតិថិជនថ្មី-ចាស់ ដែលប្រើ ABA PAY ជាមធ្យោបាយទូទាត់។
- ការបញ្ចុះតម្លៃភ្លាមៗនឹងត្រូវបានអនុវត្តដោយស្វ័យប្រវត្តិនៅលើអេក្រង់ទូទាត់ប្រាក់របស់កម្មវិធីទូរស័ព្ទ PassApp នៅពេលជ្រើសរើស ABA PAY ជាជម្រើសទូទាត់។
- គូប៉ុងកូដបញ្ចុះតម្លៃនេះ មិនអាចបើក ឬដូរយកជាសាច់ប្រាក់បានឡើយ។
- ប្រូម៉ូសិននេះ អនុវត្តតាមគោលការណ៍ មកមុន បានមុន រហូតអស់ថវិកាកំណត់។
- ប្រូម៉ូសិននេះ មិនអាចប្រើផ្គួបជាមួយប្រូម៉ូសិនផ្សេងដែលផ្ដល់ជូនដោយធនាគារ ABA និង/ឬ PassApp ឡើយ។
- ធនាគារ ABA និង PassApp រក្សាសិទ្ធិតាមឆន្ទានុសិទ្ធិរបស់ខ្លួនក្នុងការផ្លាស់ប្ដូរ ឬកែប្រែលក្ខខណ្ឌ ឬបញ្ចប់ប្រូម៉ូសិននេះដោយមិនជម្រាបដំណឹងជាមុនឡើយ។
- ការសម្រេចចិត្តរបស់ធនាគារ ABA និង PassApp អំពីបញ្ហាណាមួយពាក់ព័ន្ធនឹងប្រូម៉ូសិននេះ គឺជាការសម្រេចចិត្តចុងក្រោយ និងមិនមានការកែប្រែ។

