ចុះថ្លៃ 20% លើកន្លែងស្នាក់នៅ វីឡាឯកជន Rose Apple Villas ជាមួយ ABA KHQR
17/Jun/2026

បើសៀមរាបជាគោលដៅដែលអ្នកចង់ធ្វើដំណើរអំឡុងរដូវកាលបៃតងនេះ ប្រូម៉ូសិននេះផ្តល់ជូនជាពិសេសសម្រាប់អ្នក! ចាប់ពីថ្ងៃទី16 ខែមិថុនា រហូតដល់ថ្ងៃទី9 ខែតុលា ឆ្នាំ2026 ចុះថ្លៃ 20% លើការស្នាក់នៅវីឡាឯកជន Rose Apple Villas ពេលទូទាត់ជាមួយ ABA KHQR។ កុំរំលងឱកាសដ៏ល្អនេះណា៎! ការផ្តល់ជូនពិសេសនេះ អាចបង្កើនបទពិសោធធ្វើដំណើរក្នុងស្រុករបស់អ្នកកាន់តែរីករាយ និងចំណេញច្រើន។
មិនទាន់មានគណនី ABA? ដោនឡូត ABA Mobile រួចបើក គណនីរហ័ស ប្រើបានភ្លាមៗ ដោយមិនចាំបាច់អញ្ជើញទៅ សាខាធនាគារ (ត្រូវការតែអត្តសញ្ញាណប័ណ្ណខ្មែរ និងលេខទូរស័ព្ទ) ដើម្បីទទួលបានអត្ថប្រយោជន៍ពីប្រូម៉ូសិននេះ ។
រយៈពេលប្រូម៉ូសិន៖ ចន្លោះពេលកក់ និងស្នាក់នៅ ពីថ្ងៃទី 16 ខែមិថុនា រហូតដល់ថ្ងៃ 09 ខែតុលា ឆ្នាំ 2026
ដំណើរការនៃប្រូម៉ូសិន៖ ចុះថ្លៃ 20% លើកន្លែងស្នាក់នៅ វីឡាឯកជន Rose Apple Villas ពេលទូទាត់ជាមួយ ABA KHQR។
ខ និងលក្ខខណ្ឌ
- ប្រូម៉ូសិននេះ ផ្ដល់ជូនផ្តាច់មុខសម្រាប់អ្នកប្រើ ABA Mobile។
- អ្នកប្រើ ABA Mobile អាចទទួលបានការបញ្ចុះតម្លៃ 20% សម្រាប់ការស្នាក់នៅវីឡាឯកជន Rose Apple Villas ពេលទូទាត់ជាមួយ ABA KHQR ប្រសិនបើអតិថិជនប្រាប់ក្រុមការងារ Rose Apple Villas ថា បានដឹងប្រូម៉ូសិននេះតាមការផ្សព្វផ្សាយរបស់ ABA មុនពេលទូទាត់ថ្លៃស្នាក់នៅ។
- ការផ្តល់ជូននេះ អនុវត្តសម្រាប់ការកក់បន្ទប់តាមទូរស័ព្ទ, តាមអ៊ីមែល, តាមផេក Facebook និងតាមការអញ្ជើញទៅផ្ទាល់ក្នុងអំឡុងពេលប្រូម៉ូសិន ក្រោមលក្ខខណ្ឌដែលអតិថិជនបានលើកឡើងពីប្រូម៉ូសិននេះ ពេលទាក់ទងទៅក្រុមការងារ Rose Apple Villas ដើម្បីកក់ ឬកន្លែងទទួលភ្ញៀវ មុនការទូទាត់បានដំណើរការ។
- ការផ្តល់ជូនគឹសម្រាប់ការកក់ និង ចន្លោះពេលស្នាក់នៅចាប់ពីថ្ងៃទី 16 ខែមិថុនា រហូតដល់ថ្ងៃ 09 ខែតុលា ឆ្នាំ 2026។
- ការផ្តល់ជូននេះ អនុវត្តចំពោះការទូទាត់ជាមួយ ABA KHQR ប៉ុណ្ណោះ។
- ប្រូម៉ូសិននេះ ផ្ដល់ជូនសម្រាប់បន្ទប់គ្រប់ប្រភេទនៅ វីឡាឯកជន Rose Apple Villas ។
- ប្រូម៉ូសិននេះមិនអាចផ្ទេរទៅឲ្យអ្នកផ្សេង, មិនអាចប្រើផ្គួបជាមួយប្រូម៉ូសិនផ្សេង និងមិនអាចដូរយកជាសាច់ប្រាក់ ឬផលិតផលផ្សេងៗឡើយ
- ប្រូម៉ូសិននេះ មិនអាចប្រើផ្គួបជាមួយប្រូម៉ូសិនផ្សេង,ប័ណ្ណបញ្ចុះតម្លៃ, កម្មវិធីលើកទឹកចិត្តអតិថិជន, ប័ណ្ណទឹកប្រាក់, ទំនិញបញ្ចុះតម្លៃ ឬទំនិញតម្លៃថេរជាដើម ។
- ដើម្បីធ្វើការកក់ អតិថិជនអាចទាក់ទងទៅលេខ +855 17 247 514 ឬផ្ញើអ៊ីម៉ែលទៅកាន់ [email protected] ឬ ផេក Facebook: www.facebook.com/RoseAppleVillas។ ធនាគារ ABA និងវីឡាឯកជន Rose Apple Villas រក្សាសិទ្ធិតាមឆន្ទានុសិទ្ធិរបស់ខ្លួនក្នុងការផ្លាស់ប្ដូរ ឬកែប្រែលក្ខខណ្ឌ ឬបញ្ចប់ប្រូម៉ូសិននេះដោយមិនជម្រាបដំណឹងជាមុនឡើយ។
- ការសម្រេចចិត្តរបស់ធនាគារ ABA និងវីឡាឯកជន Rose Apple Villas អំពីបញ្ហាណាមួយពាក់ព័ន្ធនឹងប្រូម៉ូសិននេះ គឺជាការសម្រេចចុងក្រោយ ដោយមិនមានការកែប្រែ។

