​រីករាយ​ជាមួយ​ការ​បញ្ចុះតម្លៃ​ ១០០%​ ភ្លាមៗ​ ពេល​ជិះ​ PassApp​ ជាមួយ​ ABA​ PAY!

04/Jun/2026

រហូត​ដល់​ថ្ងៃ​ទី​ 14​ ខែធ្នូ​ អ្នក​ប្រើប្រាស់​ ABA​ Mobile​ ទាំងអស់​ ដែល​ភ្ជាប់​គណនី​ ABA​ ទៅ​ក្នុង​កម្មវិធី​ PassApp​ ជា​លើក​ដំបូង​ នឹង​ទទួល​បានការ​បញ្ចុះតម្លៃ​ ១០០%​ (​កំណត់​ត្រឹម​ ៤,០០០​ រៀល​ ក្នុង​មួយ​ជើង​)​។​ មិន​ចាំបាច់​ដាក់​កូដ​បញ្ចុះតម្លៃ​អ្វី​ទាំងអស់​ —​ គ្រាន់តែ​ដាក់​ ABA​ PAY​ ជា​មធ្យោបាយ​ទូទាត់​ស្វ័​យ​ នៅ​កន្លែង​បង់ប្រាក់​ ដើម្បី​ទទួល​បាន​បញ្ចុះតម្លៃ​នេះ​ភ្លាមៗ​! ​

មិន​ទាន់​មាន​គណនី​ ABA?​ ដោ​ន​ឡូត​កម្មវិធី​ ABA​ Mobile​ រួច​បើក​ គណនី​រហ័ស​ ដោយ​មិន​ចាំបាច់​បំពេញ​ក្រដាស​ស្នាម​ ឬ​អញ្ជើញ​ទៅ​សាខា​ (​ត្រូវ​មាន​អត្តសញ្ញាណប័ណ្ណ​ និង​លេខ​ទូរស័ព្ទ​)​ ដើម្បី​ទទួលយក​អត្ថប្រយោជន៍​នៃ​ការ​ផ្ដល់​ជូន​នេះ​ ឥឡូវ​។

​រយៈពេល​ប្រូ​ម៉ូ​សិន​៖​ ពី​ថ្ងៃ​ទី​ 15​ ខែមិថុនា​ ដល់​ថ្ងៃ​ទី​ 14 ខែធ្នូ​ ឆ្នាំ​2026​ (​រាប់​បញ្ចូល​ថ្ងៃ​ទាំង​ពីរ​ រហូត​អស់​ថវិកា​កំណត់​)​។

​ដំណើរការ​នៃ​ប្រូ​ម៉ូ​សិន​៖​ ទទួល​បានការ​បញ្ចុះតម្លៃ​ ១០០%​ (​កំណត់​ត្រឹម​ ៤,០០០​ រៀល​ ក្នុង​មួយ​ជើង​)​ លើ​ការ​ជិះ​ PassApp​ ពេល​ទូទាត់​ប្រាក់​ជាមួយ​ ABA​ PAY​។​ ​

ជំហាន​ងាយៗ​ដើម្បី​ទទួល​បានការ​បញ្ចុះតម្លៃ​

  • ដោ​ន​ឡូត​កម្មវិធី​ PassApp​ ហើយ​ចុះ​ឈ្មោះ​បង្កើត​គណនី​ ប្រសិនបើ​អ្នកជា​អ្នក​ប្រើប្រាស់​ថ្មី​។​
  • ​ជ្រើសរើស​សេវា​ណាមួយ​សម្រាប់​កក់​ការ​ធ្វើ​ដំណើរ​
  • ជ្រើសរើស​ ABA​ PAY​ ជា​មធ្យោបាយ​ទូទាត់​នៅ​ កន្លែង​បង់ប្រាក់​ (​ប្រសិនបើ​អ្នក​មិន​ធ្លាប់​ភ្ជាប់​ ABA​ PAY​ ពី​មុន​មក​)​ រួច​បញ្ចប់​ការ​ទូទាត់​ប្រាក់​ជា​ការ​ស្រេច​។​ ​

ខ​ និង​លក្ខខណ្ឌ​

  • ប្រូ​ម៉ូ​សិន​នេះ​ ផ្ដល់​ជូន​ផ្ដាច់មុខ​សម្រាប់​អ្នក​ប្រើប្រាស់​ ABA​ Mobile​ នឹង​ អតិថិជន​ PassApp​ ទាំងអស់​។​
  • ​ប្រូ​ម៉ូ​សិន​នេះ​អនុវត្ត​ចំពោះ​អ្នក​ប្រើប្រាស់​ ដែល​មិន​ធ្លាប់​ប្រើ​ ABA​ PAY​ ជា​មធ្យោបាយ​ទូទាត់​ រួម​មាន​៖

    • អតិថិជន​ PassApp​ ថ្មី​ ដែល​ដោ​ន​ឡូត​ និង​ចុះ​ឈ្មោះ​ប្រើ​កម្មវិធី​ ក្នុងអំឡុងពេល​ប្រូ​ម៉ូ​សិន​។​
    • អតិថិជន​ PassApp​ ចាស់​ដែល​មិន​ទាន់​ភ្ចា​ប់​ ABA​ PAY​ ជា​មធ្យោបាយ​ទូទាត់​ស្វ័យប្រវត្ត​ (Default)​។​

  • ​ការ​បញ្ចុះតម្លៃ​ 100%​ រហូត​ដល់​ 4,000​ រៀល​ ក្នុង​មួយ​លើក​ នឹង​ត្រូវ​បង្ហាញ​ដោយ​ស្វ័យប្រវត្ត​នៅ​កន្លែង​បង់ប្រាក់​របស់​កម្មវិធី​ PassApp​ ពេល​អតិថិជន​ទូទាត់​ជាមួយ​ ABA​ PAY​។​ មិនបាច់​ដាក់​កូដ​បញ្ចុះតម្លៃ​អ្វី​ទាំងអស់​។​
  • ​ប្រូ​ម៉ូ​សិន​នេះ​ អនុវត្ត​លើ​យានជំនិះ​គ្រប់​ប្រ​ភេ​ទេ​របស់​ PassApp​ ដូច​ជា​ប្រភេទ​រឺ​ម៉ក​,​ កង់​បី​ឥណ្ឌា​,​រថយន្ត​តូច​,​ រថយន្ត​ SUV,​ រថយន្ត​ ECO,​ និង​ រថយន្ត​ Comfort​។​
  • ​អតិថិជន​ដែល​មាន​លក្ខខណ្ឌ​គ្រប់គ្រាន់​ម្នាក់​ អាច​ប្រើប្រាស់​ការ​ផ្តល់​ជូន​នេះ​បាន​ចំនួន​ ២​ ដង​ ក្នុងអំឡុងពេល​ប្រូ​ម៉ូ​សិន​ និង​អាច​ប្រើ​ក្នុង​ថ្ងៃ​តែ​មួយ​។​
  • ប្រូ​ម៉ូ​សិន​នេះ​ ផ្តល់​ជូន​សម្រាប់​តែ​គណនី​ ABA​ ដែល​ទើប​ភ្ជាប់​ថ្មី​ក្នុងអំឡុងពេល​ប្រូ​ម៉ូ​សិន​តែ​ប៉ុណ្ណោះ​។
  • ​ការ​បញ្ចុះតម្លៃ​ភ្លាមៗ​នឹង​អនុវត្ត​ដោយ​ស្វ័យប្រវត្ត​ នៅ​ពេល​ជ្រើសរើស​ ABA​ PAY​ ជា​មធ្យោបាយ​ទូទាត់​ប្រាក់​ពេល​បង់ប្រាក់​។​ 8.​​ការ​ផ្ដល់​ជូន​ពី​ប្រូ​ម៉ូ​សិន​នេះ​ មិន​អាច​បើក​ ឬ​ដូរ​យក​ជា​សាច់ប្រាក់​បាន​ឡើយ​។
  • ​ប្រូ​ម៉ូ​សិន​នេះ​ អនុវត្ត​តាម​គោលការណ៍​ មក​មុន​ បាន​មុន​ រហូត​អស់​ថវិកា​កំណត់​។​
  • ប្រូ​ម៉ូ​សិន​នេះ​ មិន​អាច​ប្រើ​ផ្គួប​ជាមួយ​ប្រូ​ម៉ូ​សិន​ផ្សេង​ដែល​ផ្ដល់​ជូន​ដោយ​ធនាគារ​ ABA​ និង​/​ឬ​ PassApp​ ឡើយ​។
  • ​ធនាគារ​ ABA​ និង​ PassApp​ រក្សា​សិទ្ធិ​តាម​ឆន្ទានុសិទ្ធិ​របស់​ខ្លួន​ក្នុង​ការ​ផ្លាស់​ប្ដូរ​ ឬ​កែប្រែ​លក្ខខណ្ឌ​ ឬ​បញ្ចប់​ប្រូ​ម៉ូ​សិន​នេះ​ដោយ​មិន​ជម្រាប​ដំណឹង​ជា​មុន​ឡើយ​។​
  • ការ​សម្រេចចិត្ត​របស់​ធនាគារ​ ABA​ និង​ PassApp​ អំពី​បញ្ហា​ណាមួយ​ពាក់ព័ន្ធ​នឹង​ប្រូ​ម៉ូ​សិន​នេះ​ គឺជា​ការ​សម្រេចចិត្ត​ចុង​ក្រោយ​ និង​មិន​មានការ​កែប្រែ​។