​ចុះថ្លៃ​ 20%​ លើ​សេវាកម្ម​ម៉ាស្សា​នៅ​ ដេ​វី​ ណែ​ត​ឈ័​រ​ ស្ប៉ា​ ជាមួយ​ ABA​ Mobile!

12/Aug/2026

រក​កន្លែង​បន្ធូរ​អារម្មណ៍​ជាមួយ​សេវាកម្ម​ស្ប៉ា​ម៉ាស្សា​រាង​កាយ​ ក្រោយ​បំពេញការងារ​ហត់​ អស់កម្លាំង​ពេញ​មួយ​ថ្ងៃ​?​ ​

ដេ​វី​ ណែ​ត​ឈ័​រ​ ស្ប៉ា​ គឺជា​ជម្រើស​ដ៏​ល្អ​បំផុត​សម្រាប់​តម្រូវការ​លោក​អ្នក​!​ មិន​ថា​លោក​អ្នក​ ចង់បាន​ការ​ម៉ាស្សា​សម្រួល​រាង​កាយ​ ឬ​ចង់​សាកល្បង​សេវាកម្ម​ម៉ាស្សា​ប្រចាំ​ហាង​ អ្នក​ម៉ាស្សា​ដ៏​ជំនាញ​របស់​ ដេ​វី​ ណែ​ត​ឈ័​រ​ ស្ប៉ា​ នឹង​ធានា​ថា​ អ្នក​ទទួល​បាន​បទ​ពិសោធ​ដ៏​គាប់ចិត្ត​។​ រហូត​ដល់​ថ្ងៃ​ទី​31​ ខែធ្នូ​ ឆ្នាំ​ 2026​ អ្នក​ប្រើ​ ABA​ Mobile​ នឹង​ទទួល​បានការ​បញ្ចុះតម្លៃ​ 20%​ លើ​កញ្ចប់​ម៉ាស្សា​នៅ​ ដេ​វី​ ណែ​ត​ឈ័​រ​ ស្ប៉ា​ ក្នុង​ មី​នី​អេប​ របស់​ ABA​ Mobile​។​ កុំ​រំលង​ការ​ផ្តល់​ជូន​នេះ​ ទិញ​កញ្ចប់​ម៉ាស្សា​ឥឡូវ​ ដើម្បី​ទទួល​បាន​តម្លៃ​ពិសេស​នេះ​!

​រយៈពេល​ប្រូ​ម៉ូ​សិន​៖​ ពី​ថ្ងៃ​ទី​14​ ខែសីហា​ ដល់​ថ្ងៃ​ទី​31​ ខែធ្នូ​ ឆ្នាំ​ 2026​ (​រាប់​បញ្ចូល​ថ្ងៃ​ទាំង​ពីរ​)​។​ ​

ដំណើរការ​នៃ​ប្រូ​ម៉ូ​សិន​៖​ ចុះថ្លៃ​ 20%​ភ្លាមៗ​ សម្រាប់​ការ​ទិញ​កញ្ចប់​ម៉ាស្សា​ណាមួយ​របស់​ ដេ​វី​ ណែ​ត​ឈ័​រ​ ស្ប៉ា​ នៅ​ក្នុង​ មី​នី​អេប​ របស់​ ABA​ Mobile​។​ ​

ជំហាន​ងាយៗ​ ដើម្បី​ទទួល​បាន​ប្រូ​ម៉ូ​សិន​

  • បើក​កម្មវិធី​ ABA​ Mobile​ រួច​ចុច​ប៊ូ​តុង​ មី​នី​អេប​ នៅ​លើ​អេ​ក្រង់​ដើម​
  • ​ស្វែងរក​ ដេ​វី​ ណែ​ត​ឈ័​រ​ ស្ប៉ា​
  • ​ជ្រើសរើស​ សេវាកម្ម​ណាមួយ​ -​ នៅ​ទីនោះ​ អ្នក​ឃើញ​តម្លៃ​បន្ទាប់​ពី​បញ្ចុះ​រួច​ស្រាប់​
  • ​ជ្រើសរើស​ ថ្ងៃ​ និង​ម៉ោង​ដែល​ចង់​អញ្ជើញ​ទៅ​ទទួល​សេវាកម្ម​
  • ​ទូទាត់​ជាមួយ​គណនី​ ABA
  • នៅ​ពេល​អញ្ជើញ​ទៅ​ដល់​ ដេ​វី​ ណែ​ត​ឈ័​រ​ ស្ប៉ា​ សូម​បង្ហាញ​កូដ​ QR​ ដែល​រក្សា​ទុក​នៅ​ក្នុង​ផ្នែក​ ការ​ទិញ​របស់ខ្ញុំ​ ទៅ​ក្រុមការងារ​ ដើម្បី​ផ្ទៀងផ្ទាត់​។​ ​

ខ​ និង​លក្ខខណ្ឌ​

  • ប្រូ​ម៉ូ​សិន​នេះ​ផ្ដល់​ជូន​ផ្ដាច់មុខ​សម្រាប់​អ្នក​ប្រើ​ ABA​ Mobile​ ទាំងអស់​។​
  • កញ្ចប់​ដែល​បាន​ទិញ​តាម​ មី​នី​អេប​ របស់​ ABA​ Mobile​ មាន​សុពលភាព​ត្រឹម​ដែល​អ្នក​បាន​ទិញ​។​ ក្នុង​ករណី​ដែល​អតិថិជន​មិន​អញ្ជើញ​មក​ទទួល​សេវាកម្ម​ក្នុង​ថ្ងៃ​នោះ​ទេ​ កញ្ចប់​ដែល​បាន​ទិញ​នឹង​ទុកជា​មោឃៈ​។​ សម្រាប់​ការ​កែប្រែ​ពេលវេលា​មក​ទទួល​សេវាកម្ម​ គឺ​អាស្រ័យ​លើ​ការ​ព្រមព្រៀង​គ្នា​រវាង​អតិថិជន​ និង​ ដេ​វី​ ណែ​ត​ឈ័​រ​ ស្ប៉ា​ ដែល​អាច​ធ្វើការ​កែប្រែ​បាន​រហូត​ត្រឹម​ 2​ម៉ោង​មុន​ថ្ងៃ​ដែល​បាន​កក់​ជាក់ស្តែង​។​
  • ​គូ​ប៉ុង​ដែល​បាន​ទិញ​តាម​ មី​នី​អេប​ របស់​ ABA​ Mobile​ មិន​អាច​ផ្ធេ​របា​ន​ទេ​។​
  • ការ​បញ្ចុះតម្លៃ​នេះ​ ផ្ដល់​ជូន​តាម​គោលការណ៍​ មក​មុន​ បាន​មុន​។​
  • ​អតិថិជន​ម្នាក់​ អាច​ទិញ​បាន​ច្រើន​ដង​ ដោយ​មិន​កំណត់​ចំនួន​ទិញ​ប្រចាំ​ថ្ងៃ​ឡើយ​។​
  • ប្រូ​ម៉ូ​សិន​នេះ​ មិន​អាច​បើក​ ឬ​ដូរ​យក​ជា​សាច់ប្រាក់​បាន​ទេ​។​
  • ប្រូ​ម៉ូ​សិន​នេះ​ មិន​អាច​ប្រើ​ផ្កួ​ប​ជាមួយ​ប្រូ​ម៉ូ​សិន​ផ្សេង​ដែល​ផ្ដល់​ជូន​ដោយ​ធនាគារ​ ABA​ និង​/​ឬ​ដេ​វី​ ណែ​ត​ឈ័​រ​ ស្ប៉ា​ នោះ​ទេ​។​
  • ធនាគារ​ ABA​ និង​ ដេ​វី​ ណែ​ត​ឈ័​រ​ ស្ប៉ា​ រក្សា​សិទ្ធិ​តាម​ឆន្ទានុសិទ្ធិ​របស់​ខ្លួន​ក្នុង​ការ​ផ្លាស់​ប្ដូរ​ ឬ​កែប្រែ​លក្ខខណ្ឌ​ ឬ​បញ្ចប់​ប្រូ​ម៉ូ​សិន​នេះ​ដោយ​មិន​ជម្រាប​ដំណឹង​ជា​មុន​ឡើយ​។​
  • ការ​សម្រេចចិត្ត​របស់​ធនាគារ​ ABA​ និង​ ដេ​វី​ ណែ​ត​ឈ័​រ​ ស្ប៉ា​ អំពី​បញ្ហា​ណាមួយ​ពាក់ព័ន្ធ​នឹង​ប្រូ​ម៉ូ​សិន​ នេះ​ គឺជា​ការ​សម្រេចចិត្ត​ចុង​ក្រោយ​ និង​មិន​មានការ​កែប្រែ​។