ចុះថ្លៃ15% លើសំបុត្រកុន Prime Cineplex ជាមួយ ABA Mobile
04/Apr/2025

ជាមួយ ABA Mobile អ្នកអាចទស្សនាភាពយន្តដែលអ្នកចូលចិត្តយ៉ាងរីករាយនៅ Prime Cineplex ជាមួយការបញ្ចុះតម្លៃពិសេស!
កន្លែងទិញសំបុត្រកុនដ៏ទំនើបបំផុតនៅក្នុង ABA Mobile បង្កើតឡើងដើម្បីផ្ដល់ភាពងាយស្រួលក្នុងការទិញសំបុត្រកុនរបស់អ្នក ដោយគ្រាន់តែចុចពីរបីប៉ក់! ចាប់ពីថ្ងៃទី 27 ខែមីនា រហូតដល់ថ្ងៃទី 31 ខែធ្នូ ចុះថ្លៃ 15% លើសំបុត្រកុន Prime Cineplex គ្រប់ប្រភេទ ពេលអ្នកទិញពីផ្នែក សំបុត្រកុន ក្រោមមុខងារ សេវាកម្ម របស់ ABA Mobile។ ទិញសំបុត្រកុនបានយ៉ាងលឿនស្រួល — មានតែនៅក្នុង ABA Mobile ប៉ុណ្ណោះ!
មិនទាន់មានគណនី ABA? ដោនឡូត ABA Mobile រួចបើក គណនីរហ័ស ឥឡូវ ដោយមិនចាំបាច់បំពេញក្រដាសស្នាម ឬអញ្ជើញទៅសាខាធនាគារ (តម្រូវឲ្យមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលេខទូរស័ព្ទ) ដើម្បីទទួលបានអត្ថប្រយោជន៍នៃប្រូម៉ូសិននេះ។
រយៈពេលប្រូម៉ូសិន៖ ពីថ្ងៃទី 27 ខែមីនា ដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2025 (រួមបញ្ចូលថ្ងៃទាំងពីរ រហូតអស់ថវិកាកំណត់)។
ជំហានងាយៗដើម្បីទទួលបានការបញ្ចុះតម្លៃ
- បើកកម្មវិធី ABA Mobile រួចចុចប៊ូតុង សេវាកម្ម នៅលើអេក្រង់ដើម
- ចុចលើពាក្យ សំបុត្រកុន
- ជ្រើសរើស ទីតាំងណាមួយរបស់រោងភាពយន្ដ Prime Cineplex
- ជ្រើសរើស រឿងដែលអ្នកចង់មើល ម៉ោងចាក់បញ្ចាំង កៅអី ពេលនោះអ្នកនឹងឃើញតម្លៃបន្ទាប់ពីបញ្ចុះរួច
- ទូទាត់ជាមួយគណនី ABA របស់អ្នក
- ពេលអញ្ជើញទៅដល់រោងភាពយន្ដ សូមស្គែនកូដ QR ឬចុចបញ្ចូលលេខកូដ នៅទូបើកសំបុត្ររបស់ Prime Cineplex ដើម្បីយកសំបុត្រ។
ដំណើរការនៃប្រូម៉ូសិន៖ ចុះថ្លៃ 15% ពេលទិញសំបុត្រកុន Prime Cineplex ពីមុខងារ សេវាកម្ម ក្នុង ABA Mobile ។
ខ និងលក្ខខណ្ឌ
- ប្រូម៉ូសិននេះ ផ្ដល់ជូនសម្រាប់អ្នកប្រើប្រាស់ ABA Mobile ទាំងអស់។
- ប្រូម៉ូសិននេះ អនុវត្តចំពោះសំបុត្រកុន Prime Cineplex គ្រប់ប្រភេទដែលទិញពីផ្នែក សំបុត្រកុន ក្រោមមុខងារ សេវាកម្ម ក្នុង ABA Mobile។
- ប្រូម៉ូសិននេះ ផ្ដល់ជូនសម្រាប់រឿង, កៅអី, សាល (Hall) គ្រប់ប្រភេទ និងគ្រប់ទីតាំងរោងភាពយន្ដ Prime Cineplex។
- ប្រូម៉ូសិននេះ ផ្ដល់ជូនតាមគោលការណ៍ “មកមុន បានមុន”។
- ប្រូម៉ូសិននេះ មិនអាចប្រើផ្គួបជាមួយប្រូម៉ូសិនផ្សេងដែលផ្ដល់ជូនដោយធនាគារ ABA និង/ឬ Prime Cineplex ឡើយ។
- ធនាគារ ABA និងរោងភាពយន្ដ Prime Cineplex រក្សាសិទ្ធិតាមឆន្ទានុសិទ្ធិរបស់ខ្លួនក្នុងការផ្លាស់ប្ដូរ ឬកែប្រែលក្ខខណ្ឌ ឬបញ្ចប់ប្រូម៉ូសិននេះដោយមិនជម្រាបដំណឹងជាមុនឡើយ។
- ការសម្រេចចិត្តរបស់ធនាគារ ABA និងរោងភាពយន្ដ Prime Cineplex អំពីបញ្ហាណាមួយពាក់ព័ន្ធនឹងប្រូម៉ូសិននេះ គឺជាការសម្រេចចុងក្រោយ និងមិនមានការកែប្រែ។

