​រីករាយ​ជាមួយ​ការ​បញ្ចុះតម្លៃ​ 15%​ ហើយ​អាច​ឈ្នះ​សំបុត្រ​ FREE​ ពី​ Malaysia​ Airlines​ ជាមួយ​កាត​ ABA

21/Jan/2019

​ចាប់ពី​ថ្ងៃ​ទី​ 10​ សីហា​ ដល់​ថ្ងៃ​ទី​ 10​ តុលា​ ឆ្នាំ​ 2019​ ម្ចាស់​កាត​ ABA​ Visa​ និង​ Mastercard​ ទាំងអស់​ដែល​ចូល​ចិត្ត​ធ្វើ​ដំណើរ​តាម​ Malaysia​ Airlines​ នឹង​ទទួល​បានការ​បញ្ចុះតម្លៃ​ 15%​ ភ្លាមៗ​ ទៅ​លើ​ថ្លៃ​សំបុត្រ​ នៅ​ពេល​ដែល​ពួក​គេ​ទិញ​សំបុត្រ​ដោយ​ប្រើ​ ABA​ Visa​ និង​ Mastercard​។​

​បន្ថែម​ពីលើ​នេះ​ទៀត​ អតិថិជន​ដែល​ទិញ​សំបុត្រ​ច្រើន​ជាងគេ​បំផុត​ ក្នុងអំឡុងពេល​នៃ​ប្រូ​ម៉ូ​សិន​ នឹង​ឈ្នះ​សំបុត្រ​យន្តហោះ​ទៅ​មក​ពី​ភ្នំពេញ​ទៅ​កូ​ឡា​ឡាំ​ពួ​ចំនួន​ពីរ​សន្លឹក​ផង​ដែរ​!

​ចាំ​អី​ទៀត​ ម៉េច​មិន​យក​កាត​ ABA​ Visa​ ឬ​ Mastercard​ របស់​អ្នក​ចេញ​មក​ ហើយ​ចាប់ផ្តើម​កក់​សំបុត្រ​យន្តហោះ​ជាមួយ​ Malaysia​ Airlines​ ឥឡូវនេះ​ទៅ​?​

ជំហាន​ងាយៗ​ក្នុង​ការ​កក់​សំបុត្រ​ជាមួយនឹង​ប្រូ​ម៉ូ​សិន​នេះ

  1. ចូល​ទៅ​កាន់​ លីងដែលបានកំណត់នេះ។​
  2. ជ្រើសរើស​ទីតាំង​ចេញដំណើរ​ (​ពី​អាកាសយានដ្ឋាន​ភ្នំពេញ​)​ និង​គោលដៅ​។​
  3. ជ្រើសរើស​ថ្ងៃ​ចេញដំណើរ​ (​និង​ថ្ងៃ​ត្រលប់​សម្រាប់​សំបុត្រ​ទៅ​មក​)​ ក្នុងអំឡុងពេល​ដែល​បាន​លើក​ឡើង​ខាងលើ​។​
  4. ជ្រើសរើស​ចំនួន​អ្នក​ធ្វើ​ដំណើរ​ និង​ប្រភេទ​កៅអី​។​
  5. បង់ថ្លៃ​កក់​របស់​អ្នក​ដោយ​ប្រើ​កាត​ ABA​ Visa​ ឬ​ Mastercard​ ដើម្បី​ទទួល​បានការ​បញ្ចុះតម្លៃ​ 15%​។​

​អំឡុង​ពេល​នៃ​ការ​កក់​សំបុត្រ​៖​ 10​ សីហា​ ដល់​ 10​ តុលា​ 2019​ (​ថ្ងៃ​ទាំង​ពីរ​ត្រូវ​បាន​រាប់​បញ្ចូល​)

អំឡុង​ពេល​នៃ​ការ​ធ្វើ​ដំណើរ​៖​ 10​ សីហា​ 2019​ ដល់​ 31​ មីនា​ 2020​ (​ថ្ងៃ​ទាំង​ពីរ​ត្រូវ​បាន​រាប់​បញ្ចូល​)

​លក្ខខណ្ឌ​ត្រូវ​អនុវត្ត​

  • ប្រូ​ម៉ូ​សិន​នេះ​មាន​ប្រសិទ្ធិ​ភាព​តែ​សម្រាប់​ការ​ទិញ​សំបុត្រ​តាម​ លីងដែលបានកំណត់នេះ ប៉ុណ្ណោះ​។​
  • ផ្តល់​ជូន​អ្នកកាន់កា​ត​ ABA​ Mastercard​ និង​ Visa​ ទាំង​ថ្មី​ទាំង​ចាស់​ (​អនុវត្ត​ចំពោះ​ទាំង​កាត​ផ្លា​ស្ទិ​ក​ និង​កាត​និម្មិត​)​។​
  • ​​អនុវត្ត​សម្រាប់​តែ​ការ​ចេញដំណើរ​ពី​អាកាសយានដ្ឋាន​ភ្នំពេញ​ ឆ្ពោះទៅ​កាន់​គោលដៅ​ដែល​ក្រុមហ៊ុន​ប្រតិបត្តិការ​តែ​ប៉ុណ្ណោះ​។​
  • ការ​បញ្ចុះតម្លៃ​មិន​ត្រូវ​បាន​អនុវត្ត​ចំពោះ​ការ​បង់ពន្ធ​ ថ្លៃ​សេវា​ និង​កម្រៃ​ផ្សេងៗ​ទៀត​ឡើយ​។​
  • ការ​បញ្ចុះតម្លៃ​ត្រូវ​បាន​អនុវត្ត​ជាមួយ​ថ្លៃ​សំបុត្រ​ទាំង​ថ្នាក់​ជំនួញ​ (Business​ Class)​ ទាំង​ថ្នាក់​ធម្មតា​ (Economy​ Class)​ ប៉ុន្តែ​សម្រាប់​តែ​កៅអី​ ថ្នាក់​ និង​កាលវិភាគ​ហោះហើរ​ដែល​នៅ​មាន​ប៉ុណ្ណោះ​។​
  • ​​បន្ថែម​ពីលើ​ការ​បញ្ចុះតម្លៃ​ 15%​ អតិថិជន​ម្នាក់​ដែល​បាន​ទិញ​សំបុត្រ​ច្រើន​ជាងគេ​បំផុត​ក្នុងអំឡុងពេល​នៃ​ប្រូ​ម៉ូ​សិន​ នឹង​ឈ្នះ​សំបុត្រ​ទៅ​មក​ពី​ភ្នំពេញ​ទៅ​គូ​ឡា​ឡាំ​ពួ​ចំនួន​ពីរ​សន្លឹក​។​ អ្នក​ឈ្នះ​នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​ទី​ 7​ វិច្ឆិកា​ 2019​។​
  • ការ​បញ្ចុះតម្លៃ​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​ផ្ទេរ​ ឬ​ដោះ​ដូរ​យក​ជា​ប្រាក់​ ឬ​ផលិតផល​អ្វី​ផ្សេង​ឡើយ​។​
  • ធនាគារ​ ABA​ សូម​រក្សា​សិទ្ធិ​សម្រេច​ក្នុង​ការ​ទម្លាក់​ចោល​ឬ​ការ​កែប្រែ​ ការ​លុប​ឬ​ការ​បន្ថែម​ផ្នែក​ណាមួយ​នៅ​ក្នុង​លក្ខខណ្ឌ​អនុវត្ត​ដោយ​មិន​ចាំបាច់​ជូនដំណឹង​ជា​មុន​។​
  • ការ​សម្រេចចិត្ត​របស់​ ធនាគារ​ ABA​ និង​ក្រុមហ៊ុន​ Malaysia​ Airlines​ ចំពោះ​បញ្ហា​ផ្សេងៗ​ដែល​កើត​មាន​ឡើង​ទាក់ទង​នឹង​កម្មវិធី​នេះ​ គឺជា​ការ​សម្រេចចិត្ត​ចុង​ក្រោយ​ និង​មិន​មានការ​តវ៉ា​ណាមួយ​ត្រូវ​បាន​ឆ្លើយ​តប​ឡើយ​។​