បញ្ចុះតម្លៃ 10% ពេញមួយឆ្នាំ ពី EVA Air ជាមួយកាត ABA
26/Dec/2024

មិនថាអ្នកត្រូវហោះហើរទៅកាន់គោលដៅណានោះទេ — តៃប៉ិ ឬទីក្រុងធំៗនៅ អាមេរិកខាងជើង អឺរ៉ុប ឬ អូស្រា្តលី ការផ្ដល់ជូននេះគឺសម្រាប់ម្ចាស់កាត ABA Mastercard និង Visa ទាំងអស់។ រហូតដល់ថ្ងៃទី 31 ធ្នូ 2025 បន្ដរីករាយជាមួយការបញ្ចុះតម្លៃ 10% ភ្លាមៗ នៅពេលទិញសំបុត្រយន្ដហោះលើវិបសាយ ឬអេប EVA Air ហើយទូទាត់ជាមួយកាត ABA Mastercard និង Visa។ កុំភ្លេចទទួលយកអត្ថប្រយោជន៍នៃការផ្ដល់ជូនពេញមួយឆ្នាំនេះ សម្រាប់ការហោះហើរលើកក្រោយរបស់អ្នកជាមួយ EVA Air និង ABA!
មិនទាន់មានកាត ABA Mastercard និង Visa? សូមមើលពីរបៀបបើកកាត ABA Mastercard និង Visa ប្លាស្ទិក ឬ និម្មិតតាម ABA Mobile របស់អ្នក។
ចន្លោះពេលនៃការការកក់៖ ពីថ្ងៃទី 1 មករា ដល់ថ្ងៃទី 31 ធ្នូ 2025 (ថ្ងៃទាំងពីរត្រូវបានរាប់បញ្ចូល)។
ចន្លោះពេលនៃការធ្វើដំណើរ៖ ពីថ្ងៃទី 1 មករា 2025 ដល់ថ្ងៃទី 31 ធ្នូ 2026 (ថ្ងៃទាំងពីរត្រូវបានរាប់បញ្ចូល)។
ដំណើរការនៃប្រូម៉ូសិន៖ ចុះថ្លៃ 10% ភ្លាមៗលើសំបុត្រយន្ដហោះ EVA Air ពេលទិញតាម វិបសាយ EVA Air ឬអេប EVA Air ហើយទូទាត់ជាមួយ កាត ABA Mastercard ឬ Visa។
ជំហានងាយៗក្នុងការកក់សំបុត្រយន្ដហោះ EVA Air ជាមួយការបញ្ចុះតម្លៃ
| វិបសាយ EVA៖ លីងប្រូម៉ូសិន | កម្មវិធី EVA Mobile |
|
|
ខ និងលក្ខខណ្ឌ
- ប្រូម៉ូសិននេះ អនុវត្តចំពោះម្ចាស់កាត ABA Mastercard និង Visa ទាំងអស់ ទាំងកាតប្លាស្ទិក និងកាតនិម្មិត។
- ប្រូម៉ូសិននេះមានសុពលភាពសម្រាប់តែសំបុត្រយន្តហោះដែលបានទិញតាមរយៈកម្មវិធី EVA Mobile ឬពី វិបសាយ EVA Air ប៉ុណ្ណោះ។
- ប្រូម៉ូសិននេះមានសុពលភាពសម្រាប់តែការចេញដំណើរពីអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ទៅកាន់គោលដៅនានានៅតៃប៉ិ, ឡូសអេនជេឡេស, សានហ្វ្រង់ស៊ីស្កូ, ស៊ីអាតថល, ប៉ារីស, ឡុងដ៏, មូនិច មីឡាន, អាំស្ទែដាំ, វីយែន និង ប្រ៊ីសបេន ដែលក្រុមហ៊ុន EVA Air ធ្វើប្រតិបត្តិការប៉ុណ្ណោះ។
- ការបញ្ចុះតម្លៃនេះ អនុវត្តចំពោះសំបុត្រយន្តហោះទាំងប្រភេទ Business, Premium Economy និង Economy ប៉ុន្តែអាស្រ័យលើកៅអី ប្រភេទកន្លែងអង្គុយ និងតារាងពេលវេលាហោះហើរដែលមានជាក់ស្ដែងប៉ុណ្ណោះ។
- ការបញ្ចុះតម្លៃនេះ អនុវត្តចំពោះប្រភេទសំបុត្រធ្វើដំណើរទៅមកប៉ុណ្ណោះ។
- ការបញ្ចុះតម្លៃនេះ មិនអនុវត្តចំពោះតម្លៃពន្ធអាកាសយានដ្ឋាន, ថ្លៃសេវា និងបន្ទុកផ្សេងៗឡើយ។
- សំបុត្រយន្តហោះអាចប្តូរជាប្រាក់វិញបាន អាស្រ័យលើលក្ខខណ្ឌសំបុត្រយន្តហោះក្រុមហ៊ុន EVA Air (វិធានតម្លៃសំបុត្រ)។ ក្នុងករណីមានបញ្ហាណាមួយបណ្តាលមកពីវិបសាយកក់សំបុត្រ អតិថិជនគួរតែទាក់ទងមកបញ្ជរសេវាកម្មក្រុមហ៊ុន EVA Air ឬទូរស័ព្ទមកលេខ 023 962 528។
- ប្រូម៉ូសិននេះមិនអាចផ្ទេរ ឬដូរយកជាសាច់ប្រាក់ ឬផលិតផលផ្សេងៗឡើយ។
- ធនាគារ ABA និងក្រុមហ៊ុន Eva Air រក្សាសិទ្ធិតាមឆន្ទានុសិទ្ធិរបស់ខ្លួនក្នុងការបញ្ចប់កម្មវិធីនេះ ឬធ្វើការកែប្រែ លុបចោល ឬបន្ថែមលក្ខខណ្ឌណាមួយដោយមិនជម្រាបជូនដំណឹងជាមុនឡើយ។
- ការសម្រេចចិត្តរបស់ធនាគារ ABA និងក្រុមហ៊ុន Eva Air គឺជាការសម្រេចចុងក្រោយ និងមិនមានការឆ្លើយឆ្លងណាមួយឡើយ។

