អបអរខួប 12 ឆ្នាំរបស់អ៊ីអនម៉ល មានឱកាសឈ្នះ!
04/Aug/2025

ដើម្បីអបអរខួប 12 ឆ្នាំរបស់អ៊ីអនម៉ល យើងខ្ញុំមានការផ្ដល់ជូនពិសេសសម្រាប់អ្នកដែលចូលចិត្តដើរផ្សារអ៊ីអន! ពីថ្ងៃ 18 មិថុនា រហូតដល់ 5 កក្កដា 2026 អ្នកប្រើ ABA Mobile នឹងមានឱកាសឈ្នះ 100,000 រៀល ពេលស្គែនទូទាត់ជាមួយ ABA KHQR ចាប់ពី 40,000 រៀល (ឬ 10 ដុល្លារ) ឡើងទៅក្នុងមួយវិក្កយបត្រ។ ចាប់ផ្ដើមទិញអីវ៉ាន់នៅ អ៊ីអនម៉ល ដើម្បីមានឱកាសឈ្នះរង្វាន់ជាមួយ ABA!
មិនទាន់មានគណនី ABA? សូមដោនឡូត ABA Mobile ហើយបើក គណនីរហ័ស ដោយមិនចាំបាច់បំពេញ ក្រដាសស្នាម ឬទៅសាខាធនាគារឡើយ (តម្រូវឲ្យមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលេខទូរស័ព្ទ) ដើម្បីទទួលយកអត្ថប្រយោជន៍នៃកម្មវិធីប្រូម៉ូសិននេះ។
រយៈពេលប្រូម៉ូសិន៖ ពីថ្ងៃទី18 មិថុនា រហូតដល់ថ្ងៃទី 5 កក្កដា 2026 (រាប់បញ្ចូលថ្ងៃទាំងពីរ)។
ដំណើរការនៃប្រូម៉ូសិន៖ មានឱកាសឈ្នះទឹកប្រាក់ 100,000 រៀល ពេលចំណាយចាប់ពី 40,000 រៀល (ឬ 10 ដុល្លារ) ក្នុងមួយវិក្កយបត្រ ជាមួយ ABA KHQR នៅហាងនានានៅអ៊ីអនម៉លភ្នំពេញ អ៊ីអនម៉លសែនសុខ ឬអ៊ីអនម៉លមានជ័យ។
ខ និងលក្ខខណ្ឌ
- ប្រូម៉ូសិននេះ ផ្ដល់ជូនផ្ដាច់មុខសម្រាប់អតិថិជន ABA Mobile ដែលស្គែនទូទាត់ជាមួយ ABA KHQR។
- រាល់ការចំណាយចាប់ពី 40,000 រៀល (10 ដុល្លារ) ក្នុងមួយវិក្កយបត្រ ដោយស្គែន ABA KHQR នៅតាមហាងនានានៅអ៊ីអនម៉ល នឹងទទួលបានឱកាសមួយដងក្នុងកម្មវិធីចាប់រង្វាន់។
- ចំនួនដងនៃឱកាសចូលរួម នឹងរាប់បញ្ចូលក្នុងអំឡុងពេលប្រូម៉ូសិនទាំងមូល។ ចាយកាន់តែច្រើន ឱកាសឈ្នះក៏កាន់តែច្រើនដូចគ្នា។
- អ្នកឈ្នះសរុប 120 រូប នឹងត្រូវជ្រើសរើស តាមរយៈការចាប់រង្វាន់នៅថ្ងៃទី 8 ខែកក្កដា ឆ្នាំ2026។
- អតិថិជនម្នាក់ អាចឈ្នះទឹកប្រាក់ 25 ដុល្លារ តែម្តងប៉ុណ្ណោះនៅក្នុងប្រូម៉ូសិននេះ ។
- រង្វាន់ទឹកប្រាក់នឺងផ្ទេរចូលគណនីរបស់អ្នកឈ្នះ ដែលប្រើសម្រាប់ទូទាត់ ទៅតាមអត្រាប្ដូរប្រាក់ជាក់ស្ដែងនៅថ្ងៃផ្ទេរប្រាក់នោះ។ រង្វាន់នឹងផ្ទេរក្នុងរយៈពេល 15 ថ្ងៃនៃថ្ងៃធ្វើការ ក្រោយប្រូម៉ូសិនបានបញ្ចប់។
- ធនាគារ ABA នឹងមិនធ្វើការទាក់ទងទៅអ្នកឈ្នះឡើយ។
- ធនាគារ ABA រក្សាសិទ្ធិតាមឆន្ទានុសិទ្ធិរបស់ខ្លួនក្នុងការបញ្ចប់ ឬកែប្រែ, លុបចោល ឬបន្ថែមលក្ខខណ្ឌណាមួយដោយមិនជម្រាបដំណឹងជាមុនឡើយ។
- ការសម្រេចចិត្តរបស់ធនាគារ ABA អំពីបញ្ហាណាមួយជាការសម្រេចចុងក្រោយ និងមិនមានការកែប្រែ។

