​អបអរ​ខួប​ 1​ ឆ្នាំ​របស់​ Little​ Caesars​ Pizza​ ជាមួយ​ ABA​ KHQR​ មានឱកាស​ឈ្នះ​រង្វាន់​

11/Jun/2024

សូម​ត្រៀម​ទទួលយក​ការ​ផ្ដល់​ជូន​ដ៏​ពិសេស​នេះ​!​ ចាប់ពី​ថ្ងៃ​ទី​ 19​ វិច្ឆិកា​ ដល់​ថ្ងៃ​ទី​ 18​ ធ្នូ​ 2025​ អ្នក​ប្រើ​ ABA​ Mobile​ ដែល​ចាយ​ចាប់ពី​ 12​ដុល្លារ​ នៅ​សាខា​ណាមួយ​របស់​ Little​ Caesars​ Pizza​ ហើយ​ទូទាត់​ជាមួយ​ ABA​ PAY​ នឹង​មានឱកាស​ឈ្នះ​រង្វាន់​ធំ​ ទូរស័ព្ទ​ iPhone​ 17​ Pro​ Max​ និង​រង្វាន់​ជា​ច្រើន​ទៀត​!​ ​

មិន​ទាន់​មាន​គណនី​ ABA?​ ដោ​ន​ឡូត​ ABA​ Mobile​ រួច​បើក​ គណនី​រហ័ស​ ឥឡូវ​ ដោយ​មិន​ចាំបាច់​បំពេញ​ក្រដាស​ស្នាម​ ឬ​អញ្ជើញ​ទៅ​សាខា​ធនាគារ​ (​តម្រូវ​ឲ្យ​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ និង​លេខ​ទូរស័ព្ទ​)​ ដើម្បី​ទទួលយក​អត្ថប្រយោជន៍​នៃ​ប្រូ​ម៉ូ​សិន​នេះ​។​ ​

រយៈពេល​ប្រូ​ម៉ូ​សិន​៖​ ពី​ថ្ងៃ​ទី​19​ វិច្ឆិកា​ ដល់​ថ្ងៃ​ទី​18​ ធ្នូ​ 2025​ (​រាប់​បញ្ចូល​ថ្ងៃ​ទាំង​ពីរ​)​។​ ​

ដំណើរការ​នៃ​ប្រូ​ម៉ូ​សិន​៖​ មានឱកាស​ឈ្នះ​រង្វាន់​ជា​ច្រើន​ ពេល​ប្រើ​ ABA​ Mobile​ ស្គែ​ន​ទូទាត់​ ABA​ KHQR​ ចាប់ពី​ 12​ដុល្លារ​ នៅ​សាខា​ណាមួយ​របស់​ Little​ Caesars​ Pizza​។​ ​

ខ​ និង​លក្ខខណ្ឌ​

  • ប្រូ​ម៉ូ​សិន​នេះ​ ផ្ដល់​ជូន​ផ្ដាច់មុខ​សម្រាប់​អ្នក​ប្រើ​ ABA​ Mobile​ ទាំងអស់​។​
  • ​ប្រូ​ម៉ូ​សិន​នេះ​ គិត​ចំពោះ​ការ​ចំណាយ​ចាប់ពី​ 12​ ដុល្លារ​ក្នុង​មួយ​ប្រតិបត្តិការ​តាម​ ABA​ KHQR​ នៅ​សាខា​ណាមួយ​របស់​ Little​ Caesars​ Pizza​ ទាំង​ញ៉ាំ​នៅ​ហាង​ផ្ទាល់​ និង​ខ្ចប់​។​
  • រាល់​ប្រតិបត្តិការ​ត្រូវ​តាម​លក្ខខណ្ឌ​ចំនួន​មួយ​លើក​ ស្មើនឹង​ឱកាស​មួយ​ដង​នៅ​ក្នុង​ការ​ចាប់​រង្វាន់​ ដើម្បី​អាច​ឈ្នះ​ទូរស័ព្ទ​ iPhone​ 17​ Pro​ Max​។​ ធ្វើ​ប្រតិបត្តិការ​កាន់តែ​ច្រើន​ ឱកាស​ឈ្នះ​ក៏​កាន់តែ​ច្រើន​ដូច​គ្នា​។​
  • ​ប្រូ​ម៉ូ​សិន​នេះ​នឹង​មាន​អ្នក​ឈ្នះ​រង្វាន់​ ទូរស័ព្ទ​ iPhone​ 17​ Pro​ Max​ ចំនួន​ 2​នាក់​។​ អ្នក​ប្រើ​ ABA​ Mobile​ ម្នាក់​អាច​ឈ្នះ​រង្វាន់​ទូរស័ព្ទ​ iPhone​ 17​ Pro​ Max​ តែ​មួយ​ប៉ុណ្ណោះ​។​
  • ធនាគារ​ ABA​ នឹង​ធ្វើការ​ចាប់​រង្វាន់​ជ្រើសរើស​អ្នក​ឈ្នះ​ទូរស័ព្ទ​ iPhone​ 17​ Pro​ Max​ នៅ​ថ្ងៃ​ទី​ 22​ ធ្នូ​ 2025​។
  • ​​អ្នក​ប្រើ​ ABA​ Mobile​ ដែល​ធ្វើ​ប្រតិបត្តិការ​ត្រូវ​តាម​លក្ខខណ្ឌ​ នឹង​មានឱកាស​ឈ្នះ​រង្វាន់​ជា​ច្រើន​ទៀត​នៅ​ក្នុង​ការ​ចាប់ឆ្នោត​ពី​ធុង​រង្វាន់​ ដោយ​ធ្វើ​តាម​ជំហាន​ខាងក្រោម​៖

    • ​ទូទាត់​ចាប់ពី​12​ ដុល្លារ​ក្នុង​មួយ​ប្រតិបត្តិការ​តាម​ ABA​ KHQR​ នៅ​ហាង​ Little​ Caesars​ Pizza
    • ​បំពេញ​ព័ត៌មាន​ដូច​ជា​ ឈ្មោះ​ និង​លេខ​ទូរស័ព្ទ​នៅ​លើ​សន្លឹក​ឆ្នោត​ ហើយ​ដាក់​ក្នុង​ធុង​រង្វាន់​

  • ​រក្សា​ទុក​ចុងសន្លឹក​ ដើម្បី​ផ្ទៀងផ្ទាត់​ ពេល​ឈ្នះ​។​
  • Little​ Caesars​ Pizza​ នឹង​រៀបចំ​ការ​ចាប់​រង្វាន់​ពី​ធុង​ឆ្នោត​ ហើយ​ផ្សាយ​ផ្ទាល់​តាម​ទំព័រ​ Facebook​ របស់​ពួក​គាត់​។​
  • ​រង្វាន់​ដែល​អតិថិជន​អាច​ឈ្នះ​ពី​ការ​ចាប់​រង្វាន់​ពី​ធុង​ឆ្នោត​ មាន​ដូច​ជា​

    • កន្ត្រក​កាដូ​ភេសជ្ជៈ​ 12​ រង្វាន់​
    • ម៉ាស៊ីន​សម្អាត​រថយន្ត​ 1​ រង្វាន់​
    • ​ម៉ាស៊ីន​សប់​កង់​ឡាន​ 1​ រង្វាន់​
    • ​ទូរទស្សន៍​វៃឆ្លាត​ 2​ រង្វាន់​
    • ចង្ក្រានអគ្គិសនី​វៃឆ្លាត​ 2​ រង្វាន់​
    • ​ម៉ាស៊ីន​ក្រឡុក​ 4​ រង្វាន់​
    • ម៉ាស៊ីន​បំពង​ស្ងួត​ 4​ រង្វាន់​
    • ឆ្នាំងអ៊ុត​អគ្គិសនី​ 4​ រង្វាន់​
    • ឆ្នាំង​ដាំបាយ​អគ្គិសនី​ 5​ រង្វាន់​
    • កង្ហារ​ 5​ រង្វាន់​។​

  • ​ចំនួន​សិទ្ធ​ចូលរួម​ក្នុង​ការ​ចាប់​រង្វាន់​នឹង​មិន​មានការ​កំណត់​នោះ​ទេ​ -​ ចាយ​កាន់តែ​ច្រើន​ ឱកាស​ឈ្នះ​កាន់តែ​ច្រើន​។
  • ​ធនាគារ​ ABA​ នឹង​ទាក់ទង​ទៅ​អ្នក​ឈ្នះ​ iPhone​ 17​ Pro​ Max​ តាម​រយៈ​លេខ​ទូរស័ព្ទ​មួយ​ខ្សែ​គត់​ 098​ 203​ 203​ ដើម្បី​អញ្ជើញ​មក​ទទួល​រង្វាន់​នៅ​ការិយាល័យ​កណ្ដាល​ធនាគារ​ ABA​។​ ប្រសិនជា​អ្នក​ឈ្នះ​មិន​អាច​ទាក់ទង​បាន​ ឬ​មិន​មក​ទទួល​រង្វាន់​តាម​ពេល​ដែល​បាន​កំណត់​ នោះ​ក្រុមការងារ​នឹង​ជ្រើសរើស​អ្នក​ឈ្នះ​ថ្មី​។​
  • ​អ្នក​ឈ្នះ​ត្រូវ​មក​ទទួល​រង្វាន់​ក្នុងអំឡុងពេល​ 3​ ថ្ងៃ​ធ្វើការ​ បន្ទាប់​ពី​ក្រុមការងារ​ ABA​ បាន​ទាក់ទង​រួច​។​ បើ​មិន​ដូច្នោះ​ទេ​ អ្នក​ឈ្នះ​ថ្មី​នឹង​ត្រូវ​ជ្រើសរើស​ ដើម្បី​ទទួល​រង្វាន់​ជំនួស​។​
  • Little​ Caesars​ Pizza​ នឹង​ទាក់ទង​ទៅ​អ្នក​ឈ្នះ​ពី​ការ​ចាប់​រង្វាន់​ក្នុង​ធុង​ឆ្នោត​ ដោយ​ត្រូវ​អញ្ជើញ​មក​ទទួល​រង្វាន់​ក្នុងអំឡុងពេល​ 30​ ថ្ងៃ​ បន្ទាប់​ពី​ជូនដំណឹង​។​
  • ​តាម​រយៈ​ការ​ចូលរួម​ក្នុង​កម្មវិធី​ប្រូ​ម៉ូ​សិន​នេះ​ អ្នក​ឈ្នះ​រង្វាន់​បាន​យល់ព្រម​ដោយ​ស្វ័យប្រវត្ត​ក្នុង​សកម្មភាព​ផ្សព្វផ្សាយ​នានា​ ដែល​ក្នុង​នោះ​ ឈ្មោះ​ និង​រូបភាព​របស់​អ្នក​ឈ្នះ​ អាច​នឹង​ត្រូវ​បង្ហាញ​ជា​សាធារណៈ​។​
  • រូបភាព​នៃ​រង្វាន់​ដែល​ប្រើប្រាស់​ក្នុង​ការ​ផ្សព្វផ្សាយ​នានា​គឺជា​រូបតំណាង​ប៉ុណ្ណោះ​។​ រង្វាន់​ជាក់ស្តែង​អាច​នឹង​ខុស​ពី​រូបភាព​។
  • ​រង្វាន់​មិន​អាច​ផ្ទេរ​ទៅ​អ្នក​ផ្សេង​ ឬ​ដូរ​យក​ជា​សាច់ប្រាក់​បាន​ទេ​។
  • បុគ្គលិក​ធនាគារ​ ABA​ និង​ Little​ Caesars​ Pizza​ មិន​មាន​សិទ្ធ​ចូលរួម​ក្នុង​កម្មវិធី​ប្រូ​ម៉ូ​សិន​នេះ​ទេ​។
  • ​ធនាគារ​ ABA​ និង​ Little​ Caesars​ Pizza​ រក្សា​សិទ្ធិ​តាម​ឆន្ទានុសិទ្ធិ​របស់​ខ្លួន​ក្នុង​ការ​បញ្ចប់​ ផ្លាស់​ប្ដូរ​ លុប​ចោល​ ឬ​បន្ថែម​លក្ខខណ្ឌ​ណាមួយ​ ដោយ​មិន​ជម្រាប​ដំណឹង​ជា​មុន​ឡើយ​។​
  • ការ​សម្រេចចិត្ត​របស់​ធនាគារ​ ABA​ និង​ Little​ Caesars​ Pizza​ អំពី​បញ្ហា​ណាមួយ​ជា​ការ​សម្រេច​ចុង​ក្រោយ​ និង​មិន​មានការ​កែប្រែ​។​