អបអរពិធីចូលឆ្នាំចិននៅអ៊ីអនម៉លជាមួយ ABA KHQR នៅអ៊ីអនម៉ល មានឱកាសឈ្នះលុយ $80
04/Aug/2025

សាទរពិធីចូលឆ្នាំចិន ជាមួយឱកាសឈ្នះរង្វាន់! ទូទាត់ជាមួយ ABA KHQR នៅអ៊ីអនម៉លណាមួយអាចឈ្នះទឹកប្រាក់ 80ដុល្លារ! គ្រាន់តែស្គែនទូទាត់ថ្លៃអីវ៉ាន់ជាមួយ ABA KHQR ចាប់ពី 20ដុល្លារ (80,000រៀល) នឹងមានឈ្មោះនៅក្នុងការចាប់រង្វាន់ស្វ័យប្រវត្ត។ កុំរំលងកម្មវិធីនេះណា៎ - ចប់នៅថ្ងៃទី22 កុម្ភៈ 2026!
មិនទាន់មានគណនី ABA? ដោនឡូតកម្មវិធី ABA Mobile រួចបើក គណនីរហ័ស ដោយមិនចាំបាច់បំពេញក្រដាសស្នាម ឬអញ្ជើញទៅសាខា (ត្រូវមានអត្តសញ្ញាណប័ណ្ណ និងលេខទូរស័ព្ទ) ដើម្បីទទួលយកអត្ថប្រយោជន៍នៃប្រូម៉ូសិននេះ ឥឡូវ។
រយៈពេលប្រូម៉ូសិន៖ ពីថ្ងៃទី2 ដល់ថ្ងៃទី22 កុម្ភៈ ឆ្នាំ2026 (រាប់បញ្ចូលថ្ងៃទាំងពីរ)
ដំណើរការនៃប្រូម៉ូសិន៖ អ្នកប្រើ ABA Mobile អាចមានឱកាសឈ្នះលុយ $80 ពេលស្គែនទូទាត់ជាមួយ ABA KHQR ចាប់ពី $20 (ឬ 80,000 រៀល) ក្នុងមួយវិក្កយបត្រនៅហាងណាមួយនៅអ៊ីអនម៉លភ្នំពេញ អ៊ីអនម៉លសែនសុខ ឬអ៊ីអនម៉លមានជ័យ។ វិក្កយបត្រមួយសន្លឹក ស្មើនឹងឱកាសមួយដង។
ខ និងលក្ខខណ្ឌ
- ប្រូម៉ូសិននេះ ផ្ដល់ជូនសម្រាប់អ្នកប្រើប្រាស់ ABA Mobile ទាំងអស់ ដែលស្គែនទូទាត់ជាមួយ ABA KHQR នៅអ៊ីអនម៉លភ្នំពេញ អ៊ីអនម៉លសែនសុខ ឬអ៊ីអនម៉លមានជ័យ។
- រាល់ប្រតិបត្តិការជោគជ័យចាប់ពី $20 (ឬ 80,000 រៀល) ក្នុងមួយវិក្កយបត្រ នឹងទទួលបាន ឱកាស 1ដង។ ធ្វើប្រតិបត្តិការកាន់តែច្រើនអំឡុងពេលប្រូម៉ូសិន ឱកាសឈ្នះក៏កាន់តែច្រើនដូចគ្នា។
- ការចាប់រង្វាន់នឹងធ្វើឡើងនៅថ្ងៃទី 25 ខែកុម្ភៈ ឆ្នាំ 2026។
- អ្នកឈ្នះចំនួន 50 រូប នឹងទទួលបានរង្វាន់ទឹកប្រាក់ម្នាក់ៗ $80។
- រង្វាន់ទឹកប្រាក់ នឹងផ្ទេរចូលគណនី ABA របស់អតិថិជនដែលប្រើសម្រាប់ទូទាត់ដោយផ្អែកទៅលើអត្រាប្តូរប្រាក់នៅថ្ងៃដែលផ្ទេរប្រាក់ជាក់ស្តែង។ ប្រាក់រង្វាន់ នឹងត្រូវបានផ្ទេរទៅអ្នកឈ្នះក្នុងរយៈពេល 10 ថ្ងៃធ្វើការ ក្រោយការចាប់រង្វាន់។
- ការឈ្នះម្ដងហើយម្តងទៀត មិនត្រូវអនុញ្ញាតនៅក្នុងប្រូម៉ូសិននេះឡើយ។
- ធនាគារ ABA នឹងមិនទាក់ទងទៅអ្នកឈ្នះដើម្បីបើករង្វាន់ពីប្រូម៉ូសិននេះឡើយ។
- ធនាគារ ABA រក្សាសិទ្ធិតាមឆន្ទានុសិទ្ធិរបស់ខ្លួនក្នុងការផ្លាស់ប្ដូរ ឬកែប្រែលក្ខខណ្ឌ ឬបញ្ចប់ប្រូម៉ូសិននេះដោយមិនជម្រាបដំណឹងជាមុនឡើយ។
- ការសម្រេចចិត្តរបស់ធនាគារ ABA អំពីបញ្ហាណាមួយពាក់ព័ន្ធនឹងប្រូម៉ូសិននេះ គឺជាការសម្រេចចិត្តចុងក្រោយ និងមិនមានការកែប្រែ។

