ទិញសំបុត្រ BookMeBus ក្នុង ABA Mobile អ្នកអាចឈ្នះទូរស័ព្ទ iPhone Duo និងរង្វាន់ផ្សេងៗទៀត!
03/Nov/2026

អបអរសាទរគម្រប់ខួប 11ឆ្នាំរបស់ BookMeBus ជាមួយ ABA Mobile!
រាល់សំបុត្រឡាន សំបុត្រទូក ឬសំបុត្ររថភ្លើងដែលអ្នកទិញតាម BookMeBus ក្នុង ABA Mobile អាចឲ្យអ្នកមានឱកាសឈ្នះ - រង្វាន់ធំ iPhone Duo និងកញ្ចប់ដំណើរកម្សាន្ដទៅកោះរុងសម្រាប់ពីរនាក់!
ធ្វើដំណើរទៅកាន់គោលដៅនានាក្នុងប្រទេសកម្ពុជា ឬប្រទេសជិតខាង? អ្នកអាចទិញសំបុត្របានភ្លាមៗក្នុង ABA Mobile ហើយអ្នកនឹងមានឈ្មោះក្នុងកម្មវិធីចាប់រង្វាន់ស្វ័យប្រវត្ត។
មិនចាំបាច់ចុះឈ្មោះ។ មិនត្រូវការជំហានផ្សេងច្រើន។ សំបុត្រដែលទិញពី BookMeBus តាម ABA Mobile មួយសន្លឹក ស្មើនឹងឱកាសមួយដង។ ទិញកាន់តែច្រើន ឱកាសឈ្នះក៏កាន់តែច្រើនដូចគ្នា។
មិនទាន់មានគណនី ABA? ដោនឡូតកម្មវិធី ABA Mobile រួចបើក គណនីរហ័ស ដោយមិនចាំបាច់បំពេញក្រដាសស្នាម ឬអញ្ជើញទៅសាខា (ត្រូវមានអត្តសញ្ញាណប័ណ្ណ និងលេខទូរស័ព្ទ)។
រយៈពេលប្រូម៉ូសិន៖ ពីថ្ងៃទី6 ខែវិច្ឆិកា ដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ2026 (រាប់បញ្ចូលថ្ងៃទាំងពីរ)។
របៀបដំណើរការ៖ រាល់សំបុត្រដែលបានទិញពី BookMeBus ក្នុង ABA Mobile ទទួលបានមួយឱកាសក្នុងកម្មវិធីចាប់រង្វាន់ ដែលអាចឈ្នះរង្វាន់ធំ ទូរស័ព្ទ iPhone Duo និងរង្វាន់ផ្សេងទៀត។
ខ និងលក្ខខណ្ឌ
- ប្រូម៉ូសិននេះ ផ្ដល់ជូនផ្ដាច់មុខសម្រាប់អ្នកប្រើ ABA Mobile ទាំងអស់។
- ប្រូម៉ូសិននេះ អនុវត្តចំពោះការទិញពី មីនីអេប របស់ ABA Mobile តែប៉ុណ្ណោះ។
- ប្រតិបត្តិការត្រូវតាមលក្ខខណ្ឌមួយដង ទទួលបានមួយឱកាសក្នុងការចាប់រង្វាន់។ ធ្វើប្រតិបត្តិការត្រូវតាមលក្ខខណ្ឌកាន់តែច្រើន ឱកាសឈ្នះក៏កាន់តែច្រើនដូចគ្នា។
- កម្មវិធីប្រូម៉ូសិននេះ នឹងមានអ្នកឈ្នះរង្វាន់សរុបចំនួន 3រូប៖
- អ្នកឈ្នះរង្វាន់ធំ 1រូប ទទួលបាន iPhone Duo
- អ្នកឈ្នះរង្វាន់ 2រូប ម្នាក់ៗ នឹងទទួលបានកញ្ចប់ដំណើរកម្សាន្ដទៅកោះរុងសម្រាប់ពីរនាក់ ដោយរួមបញ្ចូល សំបុត្រឡាន សំបុត្រទូក និងការស្នាក់នៅសណ្ឋាគារ 1យប់
- ចំនួនដងនៃឱកាសចូលរួម នឹងរាប់បញ្ចូលគ្នានៅចុងប្រូម៉ូសិន។
- អតិថិជនម្នាក់អាចឈ្នះរង្វាន់តែម្ដងគត់ក្នុងប្រូម៉ូសិននេះ។
- ការចាប់រង្វាន់នឹងធ្វើឡើងដោយ BookMeBus នៅថ្ងៃទី6 មករា 2027
- BookMeBus នឹងទាក់ទងទៅអ្នកឈ្នះ ដើម្បីអញ្ជើញមកទទួលរង្វាន់ តាមរយៈលេខទូរស័ព្ទ010/012 318 316។
- អ្នកឈ្នះត្រូវមកទទួលរង្វាន់នៅការិយាល័យ BookMeBus ក្នុងអំឡុងពេល 3ថ្ងៃធ្វើការ បន្ទាប់ពី BookMeBus បានទាក់ទងរួច។ បើមិនដូច្នោះទេ អ្នកឈ្នះថ្មីនឹងត្រូវជ្រើសរើស ដើម្បីទទួលរង្វាន់ជំនួស។
- រង្វាន់មិនអាចផ្ទេរទៅឲ្យអ្នកផ្សេង ឬដូរយកជាសាច់ប្រាក់បានទេ។ រូបភាពនៃរង្វាន់ដែលប្រើប្រាស់ក្នុងការផ្សព្វផ្សាយនានាគឺសម្រាប់តំណាងតែប៉ុណ្ណោះ។ រង្វាន់ជាក់ស្តែងអាចនឹងខុសពីរូបដែលបានឃើញ។
- តាមរយៈការចូលរួមក្នុងកម្មវិធីប្រូម៉ូសិននេះ អ្នកឈ្នះរង្វាន់បានយល់ព្រមដោយស្វ័យប្រវត្តក្នុងសកម្មភាពផ្សព្វផ្សាយនានា ដែលក្នុងនោះ ឈ្មោះ និងរូបភាពរបស់អ្នកឈ្នះ នឹងត្រូវបង្ហាញជាសាធារណៈ។
- ធនាគារ ABA រក្សាសិទ្ធិតាមឆន្ទានុសិទ្ធិរបស់ខ្លួនក្នុងការបញ្ចប់ ផ្លាស់ប្ដូរ លុបចោល ឬបន្ថែមលក្ខខណ្ឌណាមួយ ដោយមិនជម្រាបដំណឹងជាមុនឡើយ។
- ការសម្រេចចិត្តរបស់ធនាគារ ABA អំពីបញ្ហាណាមួយជាការសម្រេចចុងក្រោយ និងមិនមានការកែប្រែ។

