ក្លាយជាអ្នកប្រើកាត ABA UnionPay ច្រើនជាងគេ នឹងឈ្នះកញ្ចប់ធ្វើដំណើរទៅទស្សនា ICC Singapore!
16/Jan/2019

ពានអន្តរជាតិ ឆ្នាំ2019 នៅប្រទេសសិង្ហបុរី (2019 ICC Singapore) នឹងចាប់ផ្ដើមនៅថ្ងៃទី 20 ខែកក្កដា ឆ្នាំ2019 ខាងមុខនេះ នៅពហុកីឡដ្ឋានជាតិសិង្ហបុរី ហើយធនាគារ ABA ក្នុងភាពជាដៃគូជាមួយ UnionPay International (UPI) សូមផ្ដល់ជូនកញ្ចប់ធ្វើដំណើរ 1 សម្រាប់មនុស្ស 2នាក់ ដើម្បីទៅទស្សនាការប្រកួតដ៏កក្រើករវាងក្រុមយក្សមកពីតំបន់អឺរ៉ុបដូចជា Juventus, Manchester United, Inter Milan និង Tottenham Hotspur!
ចាប់ផ្ដើមពីថ្ងៃទី15 ខែមេសា រហូតដល់ថ្ងៃទី 15 ខែមិថុនា ឆ្នាំ2019 គ្រប់ម្ចាស់កាត ABA UnionPay ទាំងអស់មានសិទ្ធិចូលរួមកម្មវិធី ABA UnionPay Card Top User Contest ដើម្បីមានឱកាសឈ្នះ កញ្ចប់ធ្វើដំណើរដ៏ពិសេសនេះ។ ប្រសិនបើលោកអ្នក ជាប្រិយមិត្តបាល់ទាត់ ដែលមិនចង់រំលងការប្រកួត 2019 ICC Singapore នេះ សូមចុះឈ្មោះចូលរួមកម្មវិធី ABA UnionPay Card Top User Contest នៅលើទំព័រ Facebook របស់ ABA រួចហើយចាប់ផ្ដើមប្រើកាត ABA UnionPay ដើម្បីទូទាត់តាមម៉ាស៊ីន POS នៅក្នុងហាងនានា ឬទិញអីវ៉ាន់អនឡាញ។ ម្ចាស់កាតរូបណាដែល មានចំនួនប្រតិបត្តិការ(មិនមែនចំនួនទឹកប្រាក់)ច្រើនជាងគេ ក្នុងរយៈពេលកំណត់ខាងលើ នឹងទទួលបានកញ្ចប់ធ្វើដំណើរដ៏រំភើបរីករាយនេះ។ ធ្វើប្រតិបត្តិការកាន់តែច្រើន ឱកាសឈ្នះកាន់តែច្រើន។ កញ្ចប់ធ្វើដំណើរនេះ មានផ្ដល់ជូន៖
- សំបុត្រយន្តហោះទៅ-មក ប្រភេទ Economy class សម្រាប់មនុស្ស 2នាក់។
- ស្នាក់នៅ 2យប់ (1បន្ទប់) នៅសណ្ឋាគារ Fullerton Hotel ប្រទេសសិង្ហបុរី ។
- សំបុត្រចូលទស្សនាការប្រកួតប្រភេទទី 1 ចំនួន 2សន្លឹកដែលមានតម្លៃប្រហែល $400។
កាដូដ៏អស្ចារ្យនេះ ខិតជិតដល់ដៃរបស់អ្នកហើយ។ សូមកុំឲ្យឱកាសដ៏ល្អកម្រមាននេះ កន្លងហួសឲ្យសោះ!
រយៈពេលប្រូម៉ូសិន
ប្រូម៉ូសិននេះផ្តល់ជូនរហូតដល់ ថ្ងៃទី 15 ខែមិថុនា ឆ្នាំ2019។
ជំហានងាយៗ ដើម្បីឈ្នះ៖
- ចុះឈ្មោះចូលរួមកម្មវិធី លើទំព័រ Facebook របស់ ABA ហើយបញ្ជាក់ការចូលរួម;
- ប្រើកាត ABA UnionPay ទូទាត់តាមម៉ាស៊ីន POS ឬអនឡាញ។
លក្ខខណ្ឌនានា៖
- កម្មវិធីនេះចាប់ផ្ដើមពីថ្ងៃទី15 ខែមេសា រហូតដល់ថ្ងៃទី15 ខែមិថុនា ឆ្នាំ2019 (គិតបញ្ចូលថ្ងៃទាំង2)
- កម្មវិធីនេះ មានសុពលភាពសម្រាប់ម្ចាស់កាត ABA UnionPay ចាស់-ថ្មីទាំងអស់។
- មានតែប្រតិបត្តិការពេញលក្ខណៈ ដែលឡើងដោយប្រើកាត ABA UnionPay នៅតាមម៉ាស៊ីន POS ឬអនឡាញប៉ុណ្ណោះ ដែលត្រូវបានចាត់ទុកថាជាការចំណាយមានសុពលភាព (ការផ្ទេរប្រាក់, ការដកប្រាក់ពី ATM, បុរេប្បទានសាច់ប្រាក់, ការផ្ទេរសមតុល្យ និងប្រតិបត្តិការត្រលប់ មិនត្រូវបានរាប់ជាការចំណាយមានសុពលភាពសម្រាប់ប្រូម៉ូសិននេះឡើយ)។
- ប្រតិបត្តិការពីកាត 2ផ្សេងគ្នា មិនអាចបូកបញ្ចូលគ្នាបានទេ ប៉ុន្តែប្រតិបត្តិការដែលធ្វើឡើងតាមកាតរង ឬកាតអម ក្រោមគណនីតែមួយ អាចបូកបញ្ចូលគ្នាបាន ដើម្បីធ្វើការពិនិត្យមើលសុពលភាពចំណាយ។
- ធនាគារ ABA មិនទទួលខុសត្រូវឡើយលើប្រតិបត្តិការទាំងឡាយណាដែលពាណិជ្ជករ ឬអ្នកលក់ ដាក់សំណើទូទាត់មិនទាន់ពេល។ មានតែប្រតិបត្តិការដែលមានទិន្នន័យទូទាត់ចប់រួចរាល់អំឡុងពេលប្រូម៉ូសិននេះប៉ុណ្ណោះ នឹងត្រូវរាប់បញ្ចូល។ ប្រតិបត្តិការស្ថិតក្នុងដំណាក់កាលរង់ចាំទូទាត់ មិនមានសុពលភាពឡើយ។
- ធនាគារ ABA នឹងជូនដំណឹងដល់អ្នកឈ្នះតាមទូរស័ព្ទ ក្នុងរយៈពេល 1សប្ដាហ៍ គិតចាប់ពីថ្ងៃទី 16 មិថុនា ឆ្នាំ2019។
- ធនាគារ ABA នឹងមានបែបបទបើករង្វាន់ ហើយធ្វើការរៀបចំឲ្យអ្នកឈ្នះទទួលរង្វាន់។ អ្នកឈ្នះត្រូវយល់ព្រមតាមលក្ខខណ្ឌនានាពាក់ព័ន្ធនឹងការបើករង្វាន់ ដូចមានបញ្ជាក់ក្នុងបែបបទបើករង្វាន់។
- ធនាគារ ABA និង UnionPay មិនធានាជូនចំពោះគុណភាព សេវាកម្ម ពាក់ព័ន្ធនឹងកម្មវិធីប្រកួត ពានអន្តរជាតិ ឆ្នាំ 2019 (ICC ) ឡើយ។ រាល់ការទាមទារពាក់ព័ន្ធនឹងបញ្ហានេះ អ្នកឈ្នះត្រូវដោះស្រាយដោយផ្ទាល់ជាមួយ អ្នករៀបចំ ICC ។
- ធនាគារ ABA និង UnionPay រក្សាសិទ្ធិក្នុងការដក/ដូរជំនួស/កែប្រែឯកសិទ្ធិនានា ឬលក្ខខណ្ឌ និង/ឬលុបចោល ឬដកប្រូម៉ូសិននេះចេញដោយមិនជម្រាបជូនដំណឹងជាមុន និងដោយមិនទទួលខុសត្រូវចំពោះភាគីណាមួយឡើយ។
- ម្ចាស់កាត ABA UnionPay ដែលយល់ព្រមចូលរួមក្នុងកម្មវិធីនេះ តាមរយៈការចុះឈ្មោះលើទំព័រFacebook ដូចបានជម្រាបខាងលើ មានន័យថាបានយល់ព្រមទទួលយកលក្ខខណ្ឌពាក់ព័ន្ធនានារួមទាំងលក្ខណ្ឌដែលបានកែជាបន្តបន្ទាប់មកទៀត។
- ការសម្រេចចិត្តរបស់ធនាគារ ABA និង UnionPay លើគ្រប់បញ្ហាពាក់ព័ន្ធ គឺជាការសម្រេចផ្លូវការ។
- កម្មវិធីនេះ នឹងមានអ្នកឈ្នះម្នាក់គត់ ដែលនឹងទទួលបានកញ្ចប់ធ្វើដំណើរសម្រាប់មនុស្ស 2នាក់។
- អ្នកឈ្នះ និងដៃគូរួមដំណើរ ត្រូវទទួលខុសត្រូវដោយខ្លួនឯងលើឯកសារចាំបាច់សម្រាប់ធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរី។

