​ម្ចាស់​កាត​ ABA​ Platinum​ ទទួល​បានការ​បញ្ចុះតម្លៃ​ 20%​ លើ​ថ្លៃ​សិក្សា​រយៈពេល​ 3​ឆ្នាំ​ និង​ឥត​គិតថ្លៃ​ចុះ​ឈ្មោះ​សិក្សា​ នៅ​សាលា​ ហ៊ែ​រ៉ុ​ដ​ស៏​ អន្តរជាតិ​

16/Mar/2026

ការ​ជ្រើសរើស​សាលារៀន​ដែល​ត្រឹមត្រូវ​ គឺជា​ការ​សម្រេចចិត្ត​ដ៏​សំខាន់​មួយ​សម្រាប់​អនាគត​កូនៗ​របស់​លោក​អ្នក​។​ ឥឡូវ​ ABA​ ជួយ​ឲ្យ​ការ​សម្រេចចិត្ត​នោះ​ កាន់តែ​ឆ្លាត​វៃ​។​ រហូត​ដល់​ថ្ងៃ​ទី​30​ ខែមិថុនា​ ឆ្នាំ​2027​ លោក​អ្នក​នឹង​ទទួល​បានការ​បញ្ចុះតម្លៃ​ផ្ដាច់មុខ​នៅ​សាលា​ ហ៊ែ​រ៉ុ​ដ​ស៏​ អន្តរជាតិ​ –​ ចុះ​ 20%​ លើ​ថ្លៃ​សិក្សា​រយៈពេល​ 3​ឆ្នាំ​ និង​មិន​គិតថ្លៃ​ចុះ​ឈ្មោះ​សិក្សា​ ។​ លោក​អ្នក​គ្រាន់តែ​បង្ហាញ​កាត​ ABA​ Platinum​ ហើយ​ប្រើ​ ABA​ Mobile​ ដើម្បី​ស្គែ​ន​ទូទាត់​ជាមួយ​ ABA​ KHQR​ ជា​ការ​ស្រេច​។​ ​

មិន​ទាន់​មាន​គណនី​ ABA?​ ដោ​ន​ឡូត​ ABA​ Mobile​ រួច​បើក​ គណនី​រហ័ស​ ដោយ​មិន​ចាំបាច់​បំពេញ​ក្រដាស​ស្នាម​ ឬ​អញ្ជើញ​ទៅ​សាខា​ធនាគារ​ (​តម្រូវ​ឲ្យ​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ និង​លេខ​ទូរស័ព្ទ​)​។

​បន្ទាប់​ពី​បើក​រួច​ លោក​អ្នក​អាច​ស្នើ​បើក​កាត​ ABA​ Platinum​ ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​នៃ​ប្រូ​ម៉ូ​សិន​នេះ​។​ ​

តាម​រយៈ​កិច្ចសហការ​ជា​ដៃគូ​ផ្ដាច់មុខ​នេះ​ លោក​អ្នក​អាច​កាត់​បន្ថយថ្លៃ​ចំណាយ​បាន​ច្រើន​ ខណៈ​ទទួល​បាន​បរិយាកាស​សិក្សា​ប្រកបដោយ​ផាសុកភាព​ និង​គុណភាព​ខ្ពស់​សម្រាប់​កូនៗ​របស់​លោក​អ្នក​។

​​រយៈពេល​ប្រូ​ម៉ូ​សិន​៖​ ពី​ថ្ងៃ​ទី​ 7​ ខែមីនា​ 2026​ រហូត​ដល់​ ថ្ងៃ​ទី​30​ ខែមិថុនា​ 2027​ (​រួម​បញ្ចូល​ថ្ងៃ​ទាំង​ពីរ​)​។

​​ដំណើរការ​នៃ​ប្រូ​ម៉ូ​សិន​៖​ បង្ហាញ​កាត​ ABA​ Platinum​ នៅ​សាលា​ ហ៊ែ​រ៉ុ​ដ​ស៏​ អន្តរជាតិ​។​ បង់ថ្លៃ​សិក្សា​ដោយ​ស្គែ​ន​ ABA​ KHQR​ ជាមួយ​ ABA​ Mobile​។​ ទទួល​បានការ​បញ្ចុះតម្លៃ​ 20%​ លើ​ថ្លៃ​សិក្សា​ និង​ឥត​គិតថ្លៃ​ចុះ​ឈ្មោះ​សិក្សា​។​ ​

ខ​ និង​លក្ខខណ្ឌ​

  • ប្រូ​ម៉ូ​សិន​នេះ​ ផ្តល់​ជូន​សម្រាប់​សិស្ស​ថ្មី​តែ​ប៉ុណ្ណោះ​។​
  • ប្រូ​ម៉ូ​សិន​នេះ​ ផ្ដល់​ជូន​ផ្ដាច់មុខ​ សម្រាប់​ម្ចាស់​កាត​ ABA​ Platinum​។​
  • ការ​ទូទាត់​ត្រូវធ្វើ​ឡើង​ដោយ​ប្រើ​ ABA​ Mobile​ ស្គែ​ន​ ABA​ KHQR​។​
  • ​ប្រូ​ម៉ូ​សិន​នេះ​ មិន​អាច​ប្រើ​ផ្គួប​ជាមួយ​ប្រូ​ម៉ូ​សិន​ផ្សេង​ដែល​ផ្ដល់​ដោយ​ធនាគារ​ ABA​ និង​/​ឬ​សាលា​ ហ៊ែ​រ៉ុ​ដ​ស៏​ អន្តរជាតិ​ ឡើយ​។​
  • ធនាគារ​ ABA​ និង​សាលា​ ហ៊ែ​រ៉ុ​ដ​ស៏​ អន្តរជាតិ​ រក្សា​សិទ្ធិ​តាម​ឆន្ទានុសិទ្ធិ​របស់​ខ្លួន​ក្នុង​ការ​ផ្លាស់​ប្ដូរ​ ឬ​កែប្រែ​លក្ខខណ្ឌ​ ឬ​បញ្ចប់​ប្រូ​ម៉ូ​សិន​នេះ​ដោយ​មិន​ជម្រាប​ដំណឹង​ជា​មុន​ឡើយ​។
  • ​ការ​សម្រេចចិត្ត​របស់​ធនាគារ​ ABA​ និង​សាលា​ ហ៊ែ​រ៉ុ​ដ​ស៏​ អន្តរជាតិ​ អំពី​បញ្ហា​ណាមួយ​ពាក់ព័ន្ធ​នឹង​ប្រូ​ម៉ូ​សិន​នេះ​ គឺជា​ការ​សម្រេច​ចុង​ក្រោយ​ និង​មិន​មានការ​កែប្រែ​។