បញ្ចុះតម្លៃមានពេលកំណត់ដល់ 50 ភាគរយ ពី ABA PAY & BookMeBus
01/Oct/2018
តើអ្នកកំពុងរៀបគម្រោងធ្វើដំណើរអំឡុងពេលចុងឆ្នាំនេះមែនទេ?
អ្នកប្រើ ABA Mobile ពេលនេះទទួលបានការបញ្ចុះតម្លៃ 50%សម្រាប់ការទិញសំបុត្ររថយន្តក្រុង និងសំបុត្រកាណូតនៅថ្ងៃសុក្រ 21 ធ្នូ តែប៉ុណ្ណោះ និង 30%សម្រាប់ការទិញចាប់ពីថ្ងៃសៅរិ៍ 22 ធ្នូ ដល់ថ្ងៃ ចន្ទ 31 ធ្នូ ពេលដែលពួកគេទិញសំបុត្រតាមរយៈ BookMeBus និងបង់ប្រាក់ដោយប្រើ ABA PAY។ ប្រូម៉ូសិននេះអនុវត្តទាំងការទិញនៅលើវិបសាយ និងកម្មវិធីទូរស័ព្ទរបស់ BookMeBus។
បង់ប្រាក់ជាមួយ ABA PAY ធ្វើដំណើរដ៏រីករាយជាមួយនឹងការបញ្ចុះតម្លៃនេះ!
អំឡុងពេលនៃការទិញ និងបញ្ចុះតម្លៃ៖
- បញ្ចុះតម្លៃ 50% ចំពោះការទិញសំបុត្ររថយន្តក្រុង/កាណូតនៅថ្ងៃទី 21 ធ្នូ 2018 (ពីម៉ោង 00:00 ព្រឹក – 23:59 យប់ប៉ុណ្ណោះ)។
- បញ្ចុះតម្លៃ 30% ចំពោះការទិញសំបុត្ររថយន្តក្រុង/កាណូត ពីថ្ងៃទី 22 – 31 ធ្នូ 2018 (ថ្ងៃទាំងពីរត្រូវបានរាប់បញ្ចូល)។
អំឡុងពេលនៃការធ្វើដំណើរ៖ ថ្ងៃណាក៏បាន។
ជំហ៊ានងាយៗក្នុងការកក់សំបុត្របញ្ចុះតម្លៃពី ABA PAY៖
- បើកកម្មវិធីទូរស័ព្ទ BookMeBus ឬ ចូលទៅកាន់ https://bookmebus.com/aba-dec-18
- ជ្រើសរើសទីតាំងចេញដំណើរ ទិសដៅ ថ្ងៃចេញដំណើរ ហើយចុចលើ “ស្វែងរកសំបុត្រ”
- ជ្រើសរើសក្រុមហ៊ុនធ្វើដំណើរ ដែលអ្នកពេញចិត្ត និងមានផ្លាក “Instant Book*”
- ជ្រើសយកជម្រើសបង់ប្រាក់ ABA PAY ដើម្បីបង់ប្រាក់របស់អ្នក។
*អនុវត្តចំពោះតែក្រុមហ៊ុនធ្វើដំណើរដែលមានផ្លាក “Instant Book” ប៉ុណ្ណោះ។
លក្ខខណ្ឌត្រូវអនុវត្ត៖
- អនុវត្តចំពោះការទិញសំបុត្ររថយន្តក្រុង ឬកាណូតជាមួយ BookMeBus និងប្រើ ABA PAY ប៉ុណ្ណោះ។
- សំបុត្រទិញអំឡុងពេលប្រូម៉ូសិនមិនអាចប្តូរ លុបចោល ឬប្តូរយកប្រាក់វិញបានទេ។
- ប្រូម៉ូសិនមិនអាចប្រើចូលគ្នាជាមួយនិងជម្រើសប្រូម៉ូសិនដទៃដែលផ្តល់ដោយ BookMeBus ឬ ABA ឡើយ។
- ក្នុងករណីវិវាទ ការសម្រេចចិត្តរបស់ BookMeBus និង ធនាគារ ABA គឺជាការសម្រេចចិត្តចុងក្រោយ។