​បញ្ចុះតម្លៃ​មាន​ពេល​កំណត់​ដល់​ 30 ភាគរយ​ ពី​ ABA​ PAY​ &​ BookMeBus

10/Dec/2018

តើ​អ្នក​កំពុង​រៀប​គម្រោង​ធ្វើ​ដំណើរ​អំឡុង​ពេល​ចុងឆ្នាំ​នេះ​មែន​ទេ​?

អ្នក​ប្រើ​ ABA​ Mobile​ ពេល​នេះ​ទទួល​បានការ​បញ្ចុះតម្លៃ​​ 30%​​សម្រាប់​ការ​ទិញ​សំបុត្រ​រថយន្តក្រុង​ និង​សំបុត្រ​កាណូត​ ចាប់ពី​ថ្ងៃ​សៅ​រិ៍​ 22​ ធ្នូ​ ដល់​ថ្ងៃ​ ចន្ទ​ 31​ ធ្នូ​ ពេល​ដែល​ពួក​គេ​ទិញ​សំបុត្រ​តាម​រយៈ​ BookMeBus​ និង​បង់ប្រាក់​ដោយ​ប្រើ​ ABA​ PAY​។​ ប្រូ​ម៉ូ​សិន​នេះ​អនុវត្ត​ទាំង​ការ​ទិញ​នៅ​លើ​វិ​ប​សាយ​ និង​កម្មវិធី​ទូរស័ព្ទ​របស់​ BookMeBus​។

បង់ប្រាក់​ជាមួយ​ ABA​ PAY​ ធ្វើ​ដំណើរ​ដ៏​រីករាយ​ជាមួយនឹង​ការ​បញ្ចុះតម្លៃ​នេះ​!

អំឡុង​ពេល​នៃ​ការ​ទិញ​ និង​បញ្ចុះតម្លៃ​៖ បញ្ចុះតម្លៃ​ 30%​ ចំពោះ​ការ​ទិញ​សំបុត្រ​រថយន្តក្រុង​/​កាណូត​ ពី​ថ្ងៃ​ទី​ 22​ –​ 31​ ធ្នូ​ 2018​ (​ថ្ងៃ​ទាំង​ពីរ​ត្រូវ​បាន​រាប់​បញ្ចូល​)​។​

អំឡុង​ពេល​នៃ​ការ​ធ្វើ​ដំណើរ​៖​ ថ្ងៃ​ណា​ក៏​បាន​។​

ជំ​ហ៊ាន​ងាយៗ​ក្នុង​ការ​កក់​សំបុត្រ​បញ្ចុះតម្លៃ​ពី​ ABA​ PAY

  • បើក​កម្មវិធី​ទូរស័ព្ទ​ BookMeBus​ ឬ​ ចូល​ទៅ​កាន់​ https://bookmebus.com/aba-dec-18
  • ជ្រើសរើស​ទីតាំង​ចេញដំណើរ​ ទិស​ដៅ​ ថ្ងៃ​ចេញដំណើរ​ ហើយ​ចុច​លើ​ “​ស្វែងរក​សំបុត្រ​”
  • ជ្រើសរើស​ក្រុមហ៊ុន​ធ្វើ​ដំណើរ​ ​ដែល​អ្នក​ពេញចិត្ត​ និង​មាន​ផ្លា​ក​ “Instant​ Book*”
  • ជ្រើស​យក​ជម្រើស​បង់ប្រាក់​ ABA​ PAY​ ដើម្បី​បង់ប្រាក់​របស់​អ្នក​។​

*​អនុវត្ត​ចំពោះតែ​ក្រុមហ៊ុន​ធ្វើ​ដំណើរ​ដែល​មាន​ផ្លា​ក​ “Instant​ Book”​ ប៉ុណ្ណោះ​។​

លក្ខខណ្ឌ​ត្រូវ​អនុវត្ត​

  • អនុវត្ត​ចំពោះ​ការ​ទិញ​សំបុត្រ​រថយន្តក្រុង​ ឬ​កាណូត​ជាមួយ​ BookMeBus​ និង​ប្រើ​ ABA​ PAY​ ប៉ុណ្ណោះ​។​
  • ​សំបុត្រ​ទិញ​អំឡុង​ពេល​ប្រូ​ម៉ូ​សិន​មិន​អាច​ប្តូរ​ លុប​ចោល​ ឬ​ប្តូរ​យក​ប្រាក់​វិញ​បាន​ទេ​។​
  • ប្រូ​ម៉ូ​សិន​មិន​អាច​ប្រើ​ចូល​គ្នា​ជាមួយ​និង​ជម្រើស​ប្រូ​ម៉ូ​សិន​ដទៃ​ដែល​ផ្តល់​ដោយ​ BookMeBus​ ឬ​ ABA​ ឡើយ​។​
  • ​ក្នុង​ករណី​វិវាទ​ ការ​សម្រេចចិត្ត​របស់​ BookMeBus​ និង​ ធនាគារ​ ABA​ គឺជា​ការ​សម្រេចចិត្ត​ចុង​ក្រោយ​។​