​អ្នក​ប្រើ​ ABA​ Mobile​ អាច​ឈ្នះ​រង្វាន់​ពេល​ទទួល​លុយ​តាម​ MoneyGram

31/Jul/2025

ABA​ Mobile​ ធ្វើ​ឲ្យ​ការ​ទទួល​លុយ​ពី​ក្រៅប្រទេស​ លឿន​ស្រួល​ ថែម​ទាំង​អាច​ឈ្នះ​រង្វាន់​ទៀត​ផង​។​ ចុច​តែ​ពីរ​បី​ប៉ក់​ អ្នក​ប្រើ​ ABA​ Mobile​ អាច​ទទួល​លុយ​តាម​ MoneyGram​ ចូល​គណនី​ ABA​ របស់​អ្នក​បាន​ភ្លាមៗ​។​ កាន់តែ​ចំណេញ​ ពី​ឥឡូវ​ ដល់​ថ្ងៃ​ទី​31​ ធ្នូ​ 2025​ រាល់ពេល​ទទួល​ប្រាក់​ MoneyGram​ តាម​ ABA​ Mobile​ ចាប់ពី​ 300​ដុល្លារ​ អ្នក​នឹង​មានឈ្មោះ​ចូលរួម​ក្នុង​ការ​ចាប់​រង្វាន់​ ដែល​អាច​ឈ្នះ​រង្វាន់​ប្រចាំខែ​ទឹកប្រាក់​ 68​ដុល្លារ​ ឬ​រង្វាន់​ធំ​ 999​ដុល្លារ​ នៅ​ពេល​ចប់​ប្រូ​ម៉ូ​សិន​។​ ដូច្នេះ​ សូមកុំ​រំលង​ប្រូ​ម៉ូ​សិន​នេះ​ឲ្យ​សោះ​ -​ ប្រើ​ ABA​ Mobile​ សម្រាប់​ផ្ទេរ​ ឬ​ទទួល​ប្រាក់​ពី​ក្រៅប្រទេស​ ហើយ​ទទួល​បាន​សេរីភាព​ពេញលេញ​ក្នុង​ការ​ទូទាត់​ និង​ចាយវាយ​ផ្សេងៗ​យ៉ាង​ងាយស្រួល​ គ្រប់ពេលវេលា​ គ្រប់​ទីកន្លែង​។​ ​

មិន​ទាន់​មាន​គណនី​ ABA?​ ដោ​ន​ឡូត​ ABA​ Mobile​ រួច​បើក​ គណនី​រហ័ស​ ដោយ​មិន​ចាំបាច់​បំពេញ​ក្រដាស​ស្នាម​ ឬ​អញ្ជើញ​ទៅ​សាខា​ធនាគារ​ (​តម្រូវ​ឲ្យ​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ និង​លេខ​ទូរស័ព្ទ​)​ ដើម្បី​ទទួលយក​អត្ថប្រយោជន៍​នៃ​ប្រូ​ម៉ូ​សិន​នេះ​ ឥឡូវ​។​ ​

រយៈពេល​ប្រូ​ម៉ូ​សិន​៖​ ពី​ថ្ងៃ​ទី​1​ សីហា​ ដល់​ថ្ងៃ​ទី​31​ ធ្នូ​ 2025​ (​រាប់​បញ្ចូល​ថ្ងៃ​ទាំង​ពីរ​) ​

ដំណើរការ​នៃ​ប្រូ​ម៉ូ​សិន​៖​ មានឱកាស​ឈ្នះ​រង្វាន់​ប្រចាំខែ​ទឹកប្រាក់​ 68​ដុល្លារ​ ឬ​រង្វាន់​ធំ​ 999​ដុល្លារ​ ពេល​ទទួល​ប្រាក់​ Money​ Gram​ នៅ​ក្នុង​ ABA​ Mobile​។​ រាល់ពេល​ទទួល​លុយ​តាម​ MoneyGram​ ចាប់ពី​ 300​ដុល្លារ​ អ្នក​នឹង​ទទួល​បាន​ឱកាស​ 1​ដង​ នៅ​ក្នុង​ការ​ចាប់​រង្វាន់​។

​ ​ជំហាន​ងាយៗ​ ដើម្បី​ទទួល​ប្រាក់​ផ្ទេរ​

  • ​បើក​កម្មវិធី​ ABA​ Mobile
  • ​ចូល​ទៅ​ ផ្ទេរ​ប្រាក់​ និង​ចុច​ប៊ូ​តុង​ ផ្ទេរ​ប្រាក់​ក្រៅប្រទេស​ -​ សេវា​ផ្ទេរ​ប្រាក់​ MoneyGram
  • ជ្រើស​យក​ជម្រើស​ ទទួល​ប្រាក់​
  • បញ្ចូល​លេខ​កូដ​ប្រតិបត្តិការ​ 8​ ខ្ទង់​ (​លេខ​កូដ​ដែល​ទទួល​បាន​ពី​អ្នក​ផ្ញើ​)
  • ជ្រើសរើស​គណនី​ ABA​ ដើម្បី​ទទួល​ប្រាក់​ផ្ទេរ​
  • អាន​ និង​យល់ព្រម​តាម​ខ​ និង​លក្ខខណ្ឌ​ប្រើប្រាស់​សេវាកម្ម​ រួច​ចុច​ប៊ូ​តុង​ ដាក់​ប្រាក់​ និង​បញ្ជាក់​ប្រតិបត្តិការ​។​ ​

ខ​ និង​លក្ខខណ្ឌ​

  • ប្រូ​ម៉ូ​សិន​នេះ​ ផ្ដល់​ជូន​ផ្ដាច់មុខ​សម្រាប់​អតិថិជន​ ABA​ Mobile​ ដែល​ប្រើ​សេវា​ផ្ទេរ​ប្រាក់​ MoneyGram​ ដើម្បី​ទទួល​លុយ​
  • អ្នក​ប្រើ​ ABA​ Mobile​ ទទួល​បាន​ឱកាស​ 1​ដង​ រាល់ពេល​ទទួល​លុយ​តាម​ MoneyGram​ ចូល​គណនី​របស់​ខ្លួន​ ចាប់ពី​ 300​ ដុល្លារ​ឡើង​ទៅ​។​
  • អ្នក​ឈ្នះ​សរុប​ 5​ រូប​ នឹង​ត្រូវ​ជ្រើសរើស​សម្រាប់​ប្រូ​ម៉ូ​សិន​នេះ​ទាំងមូល​។​
  • ការ​ចាប់​រង្វាន់​ជ្រើសរើស​អ្នក​ឈ្នះ​ នឹង​ធ្វើ​ឡើង​ទៅ​តាម​កាលវិភាគ​ដូច​ខាងក្រោម​៖

    • ការ​ចាប់​រង្វាន់​លើក​ទី​ 1​ នៅ​ថ្ងៃ​ទី​ 3​ កញ្ញា​ 2025

      • ការ​ជ្រើសរើស​៖​ អ្នក​ឈ្នះ​ទឹកប្រាក់់​ 68​ដុល្លារ​ ចំនួន​ 1​ នាក់​
      • សម្រាប់​ការ​ទទួល​ប្រាក់​ពី​ថ្ងៃ​ទី​1​ ដល់​ថ្ងៃ​ទី​31​ សីហា​ 2025​ ។​

    • ​ការ​ចាប់​រង្វាន់​លើក​ទី​ 2​ នៅ​ថ្ងៃ​ទី​ 3​ តុលា​ 2025

      • ការ​ជ្រើសរើស​៖​ អ្នក​ឈ្នះ​ទឹកប្រាក់​ 68​ដុល្លារ​ ចំនួន​ 1​ នាក់​
      • ​សម្រាប់​ការ​ទទួល​ប្រាក់​ពី​ថ្ងៃ​ទី​1​ ដល់​ថ្ងៃ​ទី​30​ កញ្ញា​ 2025​ ។​

    • ការ​ចាប់​រង្វាន់​លើក​ទី​ 3​ នៅ​ថ្ងៃ​ទី​ 10​ វិច្ឆិកា​ 2025

      • ការ​ជ្រើសរើស​៖​ អ្នក​ឈ្នះ​ទឹកប្រាក់​ 68​ ដុល្លារ​ ចំនួន​ 1​ នាក់​
      • ​សម្រាប់​ការ​ទទួល​ប្រាក់​ពី​ថ្ងៃ​ទី​1​ ដល់​ថ្ងៃ​ទី​ 31​ តុលា​ 2025​ ។​

    • ការ​ចាប់​រង្វាន់​លើក​ទី​ 4​ នៅ​ថ្ងៃ​ទី​ 3​ ធ្នូ​ 2025

      • ការ​ជ្រើសរើស​៖​ អ្នក​ឈ្នះ​ទឹកប្រាក់​ 68​ ដុល្លារ​ ចំនួន​ 1​ នាក់​
      • សម្រាប់​ការ​ទទួល​ប្រាក់​ពី​ថ្ងៃ​ទី​ 1​ ដល់​ថ្ងៃ​ទី​30​ វិច្ឆិកា​ 2025​ ។​

    • ការ​ចាប់​រង្វាន់​លើក​ទី​ 5​ នៅ​ថ្ងៃ​ទី​ 6​ មក​រា​ 2026

      • ការ​ជ្រើសរើស​៖​ អ្នក​ឈ្នះ​ទឹកប្រាក់​ 999​ ដុល្លារ​ ចំនួន​ 1​ នាក់​
      • សម្រាប់​ការ​ទទួល​ប្រាក់​ពី​ថ្ងៃ​ទី​1​ សីហា​ ដល់​ថ្ងៃ​ទី​ 31​ ធ្នូ​ 2025​ ។​

  •  ​អ្នក​ប្រើ​ ABA​ Mobile​ អាច​ឈ្នះ​រង្វាន់​លើស​ពី​មួយ​ដង​ក្នុងអំឡុងពេល​ប្រូ​ម៉ូ​សិន​ទាំងមូល​។​
  •  រង្វាន់​ទឹកប្រាក់​ នឹង​ផ្ទេរ​ចូល​គណនី​ ABA​ របស់​អ្នក​ឈ្នះ​ ដែល​ប្រើ​សម្រាប់​ទទួល​ប្រាក់​ ក្នុង​រយៈពេល​ 15​ ថ្ងៃ​នៃ​ថ្ងៃ​ធ្វើការ​ ក្រោយ​ពេល​ជ្រើសរើស​អ្នក​ឈ្នះ​រួច​។
  • ​ABA​ នឹង​មិន​ទាក់ទង​ទៅ​អ្នក​ឈ្នះ​សម្រាប់​ប្រូ​ម៉ូ​សិន​នេះ​ឡើយ​។​
  • ធនាគារ​ ABA​ រក្សា​សិទ្ធិ​តាម​ឆន្ទានុសិទ្ធិ​របស់​ខ្លួន​ក្នុង​ការ​បញ្ចប់​ប្រូ​ម៉ូ​សិន​នេះ​ ឬ​បន្ថែម​លក្ខខណ្ឌ​ណាមួយ​ដោយ​មិន​ជម្រាប​ដំណឹង​ជា​មុន​ឡើយ​។​
  • ការ​សម្រេចចិត្ត​របស់​ធនាគារ​ ABA​ អំពី​បញ្ហា​ណាមួយ​ជា​ការ​សម្រេច​ចុង​ក្រោយ​ និង​មិន​មានការ​កែប្រែ​ឡើយ​។​
  • ​ធនាគារ​ ABA​ ឬ​បុគ្គល​ ឬ​ភាគី​ណាមួយ​ដែល​ពាក់ព័ន្ធ​នឹង​ប្រូ​ម៉ូ​សិន​នេះ​ នឹង​មិន​ទទួលខុសត្រូវ​ចំពោះ​ការ​ខាតបង់​ ឬ​ខូចខាត​ណាមួយ​ឡើយ​ (​រួម​មាន​ ប៉ុន្តែ​មិន​កំណត់​ចំពោះ​ការ​ខូចខាត​ ឬ​ខាតបង់​ដោយ​ប្រយោល​ ឬ​ជា​ផលវិបាក​ ឬ​ស្លាប់​)​ ដែល​រង​គ្រោះ​ ឬ​រក្សា​ទុក​ពាក់ព័ន្ធ​នឹង​ការ​ចូលរួម​ក្នុង​កម្មវិធី​នេះ​ ឬ​ជាមួយ​រង្វាន់​ដែល​ផ្តល់​ជូន​។​