អ្នកប្រើ ABA Mobile មានឱកាសឈ្នះ iPad Air M4 ឬ iPhone 17 Pro ពេលស្គែន ABA KHQR នៅហាង Texas Chicken!
04/Aug/2025

ធនាគារ ABA និងហាង Texas Chicken មានប្រូម៉ូសិនពិសេស!
រហូតដល់ថ្ងៃទី31 សីហា 2026 រាល់ពេលញ៉ាំអាហារនៅ Texas Chicken ហើយទូទាត់ជាមួយ ABA KHQR អ្នកនឹងមានឈ្មោះក្នុងការចាប់រង្វាន់ប្រចាំខែ។ គ្រាន់តែចាយចាប់ពី $9 ដើម្បីអាចឈ្នះ iPad Air M4 ឬ iPhone 17 Pro។ កុំខកខានប្រូម៉ូសិននេះណា៎ បានទាំងញ៉ាំឆ្ងាញ់ និងឱកាសឈ្នះរង្វាន់ - ស្គែន ABA KHQR រាល់ពេលញ៉ាំអីនៅ Texas Chicken!
មិនទាន់មានគណនី ABA? ដោនឡូត ABA Mobile រួចបើក គណនីរហ័ស ប្រើបានភ្លាមៗ ដោយមិនចាំបាច់អញ្ជើញទៅ សាខាធនាគារ (ត្រូវការតែអត្តសញ្ញាណប័ណ្ណខ្មែរ និងលេខទូរស័ព្ទ) ដើម្បីទទួលបានអត្ថប្រយោជន៍ពីប្រូម៉ូសិននេះ។
រយៈពេលប្រូម៉ូសិន៖ ពីថ្ងៃទី 1 ខែមិថុនា ដល់ថ្ងៃទី 31 ខែសីហា ឆ្នាំ2026 (រាប់បញ្ចូលថ្ងៃទាំងពីរ)។
ដំណើរការនៃប្រូម៉ូសិន៖ អ្នកប្រើ ABA Mobile ដែលចាយចាប់ពី $9 ជាមួយ ABA KHQR នៅ Texas Chicken នឹងមានឈ្មោះក្នុងការចាប់ឆ្នោត ដែលអាចឈ្នះ iPad Air M4 ឬ iPhone 17 Pro!
ខ និងលក្ខខណ្ឌ
- ប្រូម៉ូសិននេះ ផ្ដល់ជូនផ្ដាច់មុខ សម្រាប់អ្នកប្រើ ABA Mobile ទាំងអស់ ដែលអញ្ជើញទៅញាំផ្ទាល់នៅហាង ឬខ្ចប់ពីសាខាណាមួយរបស់ Texas Chicken។ ការកម្មង់តាមអេបដឹកជញ្ជូន មិនរាប់បញ្ចូលទៅក្នុងប្រូម៉ូសិននេះឡើយ។
- រាល់ប្រតិបត្តិការជោគជ័យចាយចាប់ពី 9 ដុល្លារ នឹងទទួលបានឱកាស 1 ដងក្នុងការចាប់រង្វាន់។ ធ្វើប្រតិបត្តិការកាន់តែច្រើន ឱកាសឈ្នះក៏មានច្រើនដូចគ្នា។
- ប្រូម៉ូសិននឹងមានអ្នកឈ្នះរង្វាន់ប្រចាំខែចំនួន 2 រូប៖
- រាល់ខែ នឹងជ្រើសរើសអ្នកឈ្នះ iPad Air M4 ចំនួនមួយរូប
- ចំនួនដងនៃឱកាសចូលរួមសម្រាប់រង្វាន់ iPhone 17 Pro នឹងរាប់ប្រចាំខែ និងមិនរាប់បន្ដទៅខែបន្ទាប់នោះទេ។
- អតិថិជនម្នាក់អាចឈ្នះរង្វាន់តែមួយដងប៉ុណ្ណោះ អំឡុងពេលប្រូម៉ូសិនមួយមូល។
- រង្វាន់ធំ iPhone 17 Pro មានតែចំនួន 1 រង្វាន់ប៉ុណ្ណោះ៖
- ការចាប់ឆ្នោតជ្រើសរើសអ្នកឈ្នះរង្វាន់ធំ នឹងធ្វើឡើងនៅចុងប្រូម៉ូសិន
- គ្រប់ប្រតិបត្តិការត្រូវតាមលក្ខខណ្ឌ តាំងពីខែដំបូង រហូតដល់ខែចុងក្រោយ នឹងត្រូវរាប់បញ្ចូលទាំងអស់សម្រាប់ការចាប់រង្វាន់ធំ។
- ការចាប់រង្វាន់ជ្រើសរើសអ្នកឈ្នះ នឹងធ្វើឡើងទៅតាមកាលវិភាគដូចខាងក្រោម៖
- ការចាប់រង្វាន់លើកទី 1 នៅថ្ងៃទី 7 កក្កដា 2026
- ជ្រើសរើសអ្នកឈ្នះ iPad Air M4 ចំនួន 1 នាក់
- សម្រាប់ប្រតិបត្តិការពីថ្ងៃទី 1 ដល់ថ្ងៃទី 30 មិថុនា 2026។
- ការចាប់រង្វាន់លើកទី 2 នៅថ្ងៃទី 6 សីហា 2026
- ជ្រើសរើសអ្នកឈ្នះ iPad Air M4 ចំនួន 1 នាក់
- សម្រាប់ប្រតិបត្តិការពីថ្ងៃទី 1 ដល់ថ្ងៃទី 31 កក្កដា 2026។
- ការចាប់រង្វាន់លើកទី 3 នៅថ្ងៃទី 7 កញ្ញា 2026
- ជ្រើសរើសអ្នកឈ្នះរង្វាន់ធំ iPhone 17 Pro ចំនួន 1 នាក់
- សម្រាប់ប្រតិបត្តិការពីថ្ងៃទី 1 ខែមិថុនា ដល់ថ្ងៃទី 31 ខែសីហា ឆ្នាំ2026 ។
- ការចាប់រង្វាន់លើកទី 1 នៅថ្ងៃទី 7 កក្កដា 2026
- ធនាគារ ABA នឹងទាក់ទងទៅអ្នកឈ្នះដើម្បីអញ្ជើញមកទទួលរង្វាន់នៅការិយាល័យកណ្តាល ABA តាមលេខទូរស័ព្ទមួយខ្សែគត់ 098 203 203 ។
- អ្នកឈ្នះត្រូវមកទទួលរង្វាន់ក្នុងរយៈពេលបីថ្ងៃនៃថ្ងៃធ្វើការ បន្ទាប់ពីក្រុមការងារបានទាក់ទងរួច។ បើអ្នកឈ្នះមិនបានអញ្ជើញមកទទួលតាមពេលដែលបានកំណត់ នោះរង្វាន់នឹងត្រូវចាត់ទុកជាមោឃៈ ហើយធនាគារ ABA នឹងរក្សាសិទ្ធិក្នុងការចាប់រង្វាន់រើសអ្នកឈ្នះថ្មី។
- រង្វាន់ពីប្រូម៉ូសិននេះ មិនអាចផ្ទេរទៅឲ្យអ្នកផ្សេង និងមិនអាចដូរយកជាសាច់ប្រាក់បានទេ។
- រូបភាពរង្វាន់ដែលបានឃើញនៅក្នុងការផ្សព្វផ្សាយនានា គឺគ្រាន់តែជារូបភាពយោងប៉ុណ្ណោះ។ រង្វាន់ជាក់ស្ដែង អាចនឹងខុសពីរូបភាពដែលបានឃើញ។
- តាមរយៈការចូលរួមក្នុងប្រូម៉ូសិននេះ អ្នកឈ្នះនឹងតម្រូវឲ្យចូលរួមក្នុងសកម្មភាពផ្សព្វផ្សាយនានាដោយ ស្វ័យប្រវត្ត ដោយក្នុងនោះ ឈ្មោះ និងរូបភាពរបស់អ្នកឈ្នះ អាចនឹងត្រូវបង្ហាញជាសាធារណៈ ដោយធនាគារ ABA និង Texas Chicken អាស្រ័យលើការអនុញ្ញាតពីអ្នកឈ្នះ។
- បុគ្គលិក ABA និង បុគ្គលិក Texas Chicken មិនមានសិទ្ធិចូលរួមក្នុងកម្មវិធីប្រូម៉ូសិននេះទេ។
- ប្រូម៉ូសិននេះ អនុវត្តចំពោះការទិញអាហារ និងភេសជ្ជៈណាមួយ ប៉ុន្ដែមិនអាចប្រើផ្គួបនឹងប្រូម៉ូសិនផ្សេងដែលផ្ដល់ជូនដោយធនាគារ ABA និង/ឬ Texas Chicken ឡើយ។
- ប្រូម៉ូសិននេះ ផ្ដល់ជូនតាមគោលការណ៍ មកមុន បានមុន រហូតអស់ថវិកាកំណត់ ដែលមានន័យថា រយៈពេលប្រូម៉ូសិន អាចចប់មុនពេលកំណត់។
- ធនាគារ ABA និង Texas Chicken រក្សាសិទ្ធិតាមឆន្ទានុសិទ្ធិរបស់ខ្លួនក្នុងការបញ្ចប់ ឬកែប្រែ, លុបចោល ឬបន្ថែមលក្ខខណ្ឌណាមួយដោយមិនជម្រាបដំណឹងជាមុនឡើយ។
- ការសម្រេចចិត្តរបស់ធនាគារ ABA និង Texas Chicken អំពីបញ្ហាណាមួយជាការសម្រេចចុងក្រោយ និងស្ថាពរ ដោយមិនមានការឆ្លើយឆ្លងណាមួយផ្សេងទៀតឡើយ។

