​អ្នក​ប្រើ​ ABA​ Mobile​ អាច​មានឱកាស​ឈ្នះ​ម៉ូតូ​ Vespa​ Primavera​ ជាមួយ​ ABA​ KHQR

11/Jun/2024

បុណ្យអុំទូក​ឆ្នាំ​នេះ​ យើងខ្ញុំ​មានកម្ម​វិធី​ពិសេស​ជូន​ដល់​លោក​អ្នក​ដែល​ចូល​ចិត្ត​ទិញ​អីវ៉ាន់​នៅ​ អ៊ី​អន​ម៉​ល​!​ ចាប់ពី​ថ្ងៃ​ទី​ 20​ ខែតុលា​ រហូត​ដល់​ថ្ងៃ​ទី​ 06​ ខែវិច្ឆិកា​ ឆ្នាំ​ 2025​ ចំណាយ​យ៉ាងតិច​ 120,000​ រៀល​ (​ឬ​ 30​ ដុល្លារ​)​ ក្នុង​មួយ​វិក្កយបត្រ​ នៅ​ហាង​ណាមួយ​នៅ​អ៊ី​អន​ម៉​ល​ជាមួយ​ ABA​ KHQR​ ដើម្បី​មានឱកាស​ឈ្នះ​ Vespa​ Primavera​។​ ទិញ​អីវ៉ាន់​នៅ​អ៊ី​អន​ម៉​ល​ ហើយ​ទូទាត់​ជាមួយ​ ABA​ KHQR​ ជា​និច្ច​ ដើម្បី​មានឱកាស​ឈ្នះ​! ​

មិន​ទាន់​មាន​គណនី​ ABA?​ ដោ​ន​ឡូត​ ABA​ Mobile​ រួច​បើក​ គណនី​រហ័ស​ ឥឡូវ​ ដោយ​មិន​ចាំបាច់​បំពេញ​ក្រដាស​ស្នាម​ ឬ​អញ្ជើញ​ទៅ​សាខា​ធនាគារ​ (​តម្រូវ​ឲ្យ​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ និង​លេខ​ទូរស័ព្ទ​)​ ដើម្បី​ទទួលយក​អត្ថប្រយោជន៍​នៃ​ប្រូ​ម៉ូ​សិន​នេះ​។

​​រយៈពេល​ប្រូ​ម៉ូ​សិន​៖​ ពី​ថ្ងៃ​ទី​ 20​ ខែតុលា​ ដល់​ថ្ងៃ​ទី​06​ ខែវិច្ឆិកា​ ឆ្នាំ​ 2025​ (​រាប់​បញ្ចូល​ថ្ងៃ​ទាំង​ពីរ​)​។​ ​

ដំណើរការ​នៃ​ប្រូ​ម៉ូ​សិន​៖​ ដើម្បី​ឈ្នះ​ម៉ូតូ​ Vespa​ Primavera​ គ្រាន់តែ​ចាយ​ចាប់ពី​ 120,000​ រៀល​ (​ឬ​ 30​ ដុល្លារ​)​ ក្នុង​មួយ​វិក្កយបត្រ​ នៅ​ហាង​ណាមួយ​ នៅ​អ៊ី​អន​ម៉​ល​ភ្នំពេញ​ អ៊ី​អន​ម៉​ល​សែន​សុខ​ ឬ​អ៊ី​អន​ម៉​ល​មាន​ជ័យ​ ហើយ​ទូទាត់​ជាមួយ​ ABA​ KHQR​ អំឡុង​ពេល​ប្រូ​ម៉ូ​សិន​ អ្នក​នឹង​មានឈ្មោះ​ចូលរួម​ក្នុង​ការ​ចាប់ឆ្នោត​។​ ​

ខ​ និង​លក្ខខណ្ឌ​

  • ប្រូ​ម៉ូ​សិន​នេះ​ ផ្ដល់​ជូន​ផ្ដាច់មុខ​សម្រាប់​អតិថិជន​ទាំងអស់​ ដែល​ប្រើ​ ABA​ Mobile​ ស្គែ​ន​ទូទាត់​ជាមួយ​ ABA​ KHQR​ នៅ​អ៊ី​អន​ម៉​ល​ភ្នំពេញ​ អ៊ី​អន​ម៉​ល​សែន​សុខ​ ឬ​អ៊ី​អន​ម៉​ល​មាន​ជ័យ​។
  • ​​រាល់​ប្រតិបត្តិការ​ជោគជ័យ​ដែល​ចាយ​ចាប់ពី​ 120,000​ រៀល​ (​ឬ​ 30​ ដុល្លារ​)​ នឹង​មានឈ្មោះ​ចូលរួម​ក្នុង​ការ​ចាប់ឆ្នោត​ចំនួន​ 1​ ដង​។​ ធ្វើ​ប្រតិបត្តិការ​កាន់តែ​ច្រើន​ ឱកាស​ឈ្នះ​ក៏​មាន​ច្រើន​ដូច​គ្នា​។​
  • ​អ្នក​ឈ្នះ​សរុប​ 1​រូប​ នឹង​ត្រូវ​ចាប់​ឈ្មោះ​ជ្រើសរើស​ដោយ​ធនាគារ​ ABA៖

    • ​អ្នក​ឈ្នះ​រង្វាន់​ធំ​ 1​ រូប​ –​ ម៉ូតូ​ Vespa​ Primavera

  • ព័ត៌មាន​លម្អិត​អំពី​រង្វាន់​សម្រាប់​ប្រូ​ម៉ូ​សិន​នេះ​ មាន​ដូច​ជា​៖

    • ម៉ូតូ​ Vespa​ Primavera​ 1​ គ្រឿង​៖

      • អ្នក​ឈ្នះ​ នឹង​ត្រូវ​បាន​ទាក់ទង​ដោយ​ធនាគារ​ ABA​ តាម​លេខ​ទូរស័ព្ទ​មួយ​ខ្សែ​គត់​ 098​ 203​ 203​។​ អ្នក​ឈ្នះ​ត្រូវ​មក​ទទួល​រង្វាន់​នៅ​ការិយាល័យ​កណ្តាល​របស់​ធនាគារ​ ABA​ ក្នុង​រយៈពេល​បី​ថ្ងៃ​នៃ​ថ្ងៃ​ធ្វើការ​ បន្ទាប់​ពី​ក្រុមការងារ​បាន​ទាក់ទង​រួច​។​ បើ​មិន​ដូច្នោះ​ទេ​ រង្វាន់​នោះ​នឹង​ត្រូវ​ចាត់ទុកជា​មោឃៈ​ ហើយនឹង​មានការ​ចាប់ឆ្នោត​ម្ដងទៀត​ ដើម្បី​រក​អ្នក​ឈ្នះ​ថ្មី​ជំនួស​។​
      • ​បុគ្គលិក​ ABA​ មិន​មាន​សិទ្ធិ​ចូលរួម​ក្នុង​ការ​ចាប់ឆ្នោត​នេះ​ទេ​។

  • ​តាម​រយៈ​ការ​ចូលរួម​ក្នុង​ប្រូ​ម៉ូ​សិន​នេះ​ អ្នក​ឈ្នះ​នឹង​តម្រូវ​ឲ្យ​ចូលរួម​ក្នុង​សកម្មភាព​ផ្សព្វផ្សាយ​នានា​ដោយ​ស្វ័យប្រវត្តិ​ ដោយ​ក្នុង​នោះ​ ឈ្មោះ​ សញ្ជាតិ​ និង​/​ឬ​ប្រទេស​ស្នាក់​នៅ​របស់​អ្នក​ឈ្នះ​ អាច​នឹង​ត្រូវ​បង្ហាញ​ជា​សាធារណៈ​។
  • ​​រង្វាន់​ពី​ប្រូ​ម៉ូ​សិន​ មិន​អាច​ប្ដូរ​ ឬ​ដូរ​យក​ជា​សាច់ប្រាក់​ ឬ​ផលិតផល​ផ្សេង​បាន​ឡើយ​។​
  • ធនាគារ​ ABA​ រក្សា​សិទ្ធិ​តាម​ឆន្ទានុសិទ្ធិ​របស់​ខ្លួន​ក្នុង​ការ​បញ្ចប់​ កម្មវិធី​ប្រូ​ម៉ូ​សិន​នេះ​ ឬ​ផ្លាស់​ប្ដូរ​,​ កែប្រែ​,​ ឬ​បន្ថែម​ ខ​ និង​លក្ខខណ្ឌ​ណាមួយ​ទាំងនេះ​ ដោយ​មិន​ជម្រាប​ដំណឹង​ជា​មុន​ ឡើយ​។​
  • ការ​សម្រេចចិត្ត​របស់​ធនាគារ​ ABA​ អំពី​បញ្ហា​ណាមួយ​ពាក់ព័ន្ធ​នឹង​ប្រូ​ម៉ូ​សិន​នេះ​ គឺជា​ការ​សម្រេច​ចុង​ក្រោយ​ និង​មិន​មានការ​កែប្រែ​។​