​បើក​ហើយ​ចាយ​តាម​កាត​ ABA​ Visa​ Classic​ មានឱកាស​ឈ្នះ​រថយន្ដ​ Jetour​ Dashing​ Eco​ 2027!

30/Sep/2026

កាត​ ABA​ ថ្មី​របស់​អ្នក​ អាច​ជា​ឱកាស​ផ្សងសំណាង​យក​ឡាន​ថ្មី​សន្លាង​។

​ចាប់ពី​ថ្ងៃ​ទី​1​ តុលា​ ដល់​ថ្ងៃ​ទី​2០​ ធ្នូ​ 2026​ រាល់ពេល​ស្នើ​កាត​ ដំណើរការ​និង​ទូទាត់​តាម​កាត​ ABA​ Visa​ Classic​ នឹង​មានឈ្មោះ​ចូលរួម​ក្នុង​ការ​ចាប់​រង្វាន់​ស្វ័យប្រវត្ត​ ដែល​អាច​មានឱកាស​ឈ្នះ​ឡាន​ Jetour​ Dashing​ Eco​ 2027​។

​បង្កើត​ឡើង​សម្រាប់​ភាព​ងាយស្រួល​ប្រចាំ​ថ្ងៃ​ និង​ត្រូវ​បាន​ពង្រឹង​បន្ថែម​ជាមួយ​អត្ថប្រយោជន៍​ផ្ដាច់​មុខជា​ច្រើន​ កាត​ ABA​ Visa​ Classic​ ផ្ដល់​ប្រយោជន៍​លើស​ពី​មុខងារ​ទូទាត់​។​ ស្នើ​កាត​ថ្មី​ថ្ងៃនេះ​ ដើម្បី​មានឱកាស​ឈ្នះ​!

​មើល​របៀប​បើក​កាត​ ABA​ Visa​ Classic​ ប្លា​ស្ទិ​ក​ តាម​កម្មវិធី​ ABA​ Mobile​។​ ​

រយៈពេល​ប្រូ​ម៉ូ​សិន​៖​ ចាប់ពី​ថ្ងៃ​ទី​1​ តុលា​ ដល់​ថ្ងៃ​ទី​20​ ធ្នូ​ 2026​ (​រាប់​បញ្ចូល​ថ្ងៃ​ទាំង​ពីរ​)​។​ ​

ដំណើរការ​នៃ​ប្រូ​ម៉ូ​សិន​៖​ បើក​កាត​ ABA​ Visa​ Classic​ ថ្មី​ និង​ទូទាត់​តាម​កាត​អំឡុង​ពេល​ប្រូ​ម៉ូ​សិន​ ដើម្បី​ទទួល​បាន​ឱកាស​មួយ​ដង​ក្នុង​កម្មវិធី​ចាប់​រង្វាន់​ឈ្នះ​រថយន្ត​។​ ​

ខ​ និង​លក្ខខណ្ឌ​

  • ប្រូ​ម៉ូ​សិន​នេះ​ សម្រាប់​អ្នក​ប្រើ​ ABA​ Mobile​ ដែល​បើក​កាត​ ABA​ Visa​ Classic​ អំឡុង​ពេល​ប្រូ​ម៉ូ​សិន​។​
  • ដើម្បី​មានឈ្មោះ​ក្នុង​កម្មវិធី​ចាប់​រង្វាន់​ អ្នក​ប្រើ​ ABA​ Mobile​ ត្រូវ​៖

    • ដំណើរការ​កាត​ ABA​ Visa​ Classic​ ដែល​បាន​បើក​រួច​នោះ​ អំឡុង​ពេល​ប្រូ​ម៉ូ​សិន​
    • ធ្វើការ​ចំណាយ​តាម​កាត​ថ្មី​អំឡុង​ពេល​ប្រូ​ម៉ូ​សិន​

  • ​អ្នក​ប្រើ​ ABA​ Mobile​ នឹង​ទទួល​បាន​ឱកាស​មួយ​ដង​ស្មើៗ​គ្នា​នៅ​ក្នុង​ការ​ចាប់​រង្វាន់​នេះ​ ទោះ​បាន​បើក​កាត​ ABA​ Visa​ Classic​ ច្រើន​ក៏​ដោយ​ ក្នុងអំឡុងពេល​ប្រូ​ម៉ូ​សិន​។
  • ​អ្នក​ឈ្នះ​ចំនួន​ 1​រូប​ នឹង​ត្រូវ​ជ្រើសរើស​សម្រាប់​រង្វាន់​រថយន្ត​ Jetour​ Dashing​ Eco​ 2027​។
  • ​ធនាគារ​ ABA​ នឹង​ចាប់​រង្វាន់​ជ្រើសរើស​អ្នក​ឈ្នះ​នៅ​ថ្ងៃ​ទី​24​ ធ្នូ​ 2026​។​

    • ​ជ្រើសរើស​អ្នក​ឈ្នះ​រថយន្ត​ Jetour​ Dashing​ Eco​ 2027​ ចំនួន​ 1​ រូប​
    • សម្រាប់​កាត​ដែល​បាន​បើក​ ដំណើ​ការ​រួច​ និង​ធ្វើការ​ចំណាយ​ចន្លោះ​ថ្ងៃ​ទី​1​ តុលា​ ដល់​ថ្ងៃ​ទី​20​ ធ្នូ​ 2026

  • ក្រុមការងារ​ ABA​ នឹង​ទាក់ទង​ទៅ​អ្នក​ឈ្នះ​រង្វាន់​ដោយ​ផ្ទាល់​ ដើម្បី​បញ្ជាក់​ពី​ការ​ទទួល​រង្វាន់​ តាម​លេខ​ទូរស័ព្ទ​តែ​មួយ​ខ្សែ​គត់​ 098​ 203​ 203​។​ អ្នក​ឈ្នះ​ត្រូវ​ឆ្លើយ​តប​ និង​បញ្ជាក់​អំពី​ការ​ទទួល​រង្វាន់​អំឡុង​ពេល​ដែល​ក្រុមការងារ​បាន​ខ​ល​ទៅ​។​ ប្រសិនបើ​អតិថិជន​មិន​បាន​លើក​ទូរស័ព្ទ​ ឬ​បញ្ជាក់​ពី​ការ​ទទួល​រង្វាន់​ក្នុង​រយៈពេល​ពីរ​ថ្ងៃ​ នោះ​យើងខ្ញុំ​នឹង​ជ្រើសរើស​អ្នក​ឈ្នះ​ថ្មី​មក​ជំនួស​។​
  • ​អ្នក​ឈ្នះ​ត្រូវ​មក​បញ្ជាក់​អំពី​ការ​ទទួល​រង្វាន់​នៅ​ការិយាល័យ​កណ្តាល​ ឬ​សាខា​ដែល​នៅ​ជិត​បំផុត​របស់​ធនាគារ​ ABA​ ដោយ​ចុះហត្ថលេខា​លើ​ទម្រង់​បែបបទ​ទទួល​រង្វាន់​ ក្នុង​រយៈពេល​ 3​ ថ្ងៃ​ បន្ទាប់​ពី​ក្រុមការងារ​ ABA​ ទាក់ទង​ទៅ​រួច​។​ ប្រសិនបើ​អតិថិជន​មិន​មក​តាម​ពេល​ដែល​បាន​កំណត់​នោះ​ទេ​ យើងខ្ញុំ​នឹង​ជ្រើសរើស​អ្នក​ឈ្នះ​ថ្មី​មក​ជំនួស​។​
  • បន្ទាប់​ពី​ការ​បញ្ជាក់​ទទួល​រង្វាន់​ ធនាគារ​ ABA​ នឹង​កំណត់​ថ្ងៃ​ប្រគល់​រង្វាន់​រថយន្ត​ជាមួយ​អតិថិជន​នៅ​ Showroom​ របស់​ Jetour​ Cambodia​ ឲ្យ​បាន​ឆាប់​បំផុត​តាម​ដែល​អាច​ធ្វើ​បាន​ និង​អាស្រ័យ​លើ​ពេលវេលា​ដឹក​រថយន្ត​របស់​ Jetour​ Cambodia​។​
  • រង្វាន់​មិន​អាច​ផ្ទេរ​ទៅ​អ្នក​ផ្សេង​ ឬ​ដូរ​យក​ជា​សាច់ប្រាក់​បាន​ទេ​។​ រូបភាព​នៃ​រង្វាន់​ដែល​ប្រើប្រាស់​ក្នុង​ការ​ផ្សព្វផ្សាយ​នានា​គឺ​សម្រាប់​តំណាង​តែ​ប៉ុណ្ណោះ​។​ រង្វាន់​ជាក់ស្តែង​អាច​នឹង​ខុស​ពី​រូប​។​
  • តាម​រយៈ​ការ​ចូលរួម​ក្នុង​កម្មវិធី​ប្រូ​ម៉ូ​សិន​នេះ​ អ្នក​ឈ្នះ​រង្វាន់​បាន​យល់ព្រម​ដោយ​ស្វ័យប្រវត្ត​ក្នុង​សកម្មភាព​ផ្សព្វផ្សាយ​នានា​ ដែល​ក្នុង​នោះ​ ឈ្មោះ​ និង​រូបថត​របស់​អ្នក​ឈ្នះ​ អាច​នឹង​ត្រូវ​បង្ហាញ​ជា​សាធារណៈ​។​
  • បុគ្គលិក​ធនាគារ​ ABA​ មិន​មាន​សិទ្ធ​ចូលរួម​ក្នុង​កម្មវិធី​ប្រូ​ម៉ូ​សិន​នេះ​ទេ​។​
  • ធនាគារ​ ABA​ និង​ Visa​ រក្សា​សិទ្ធិ​តាម​ឆន្ទានុសិទ្ធិ​របស់​ខ្លួន​ក្នុង​ការ​បញ្ចប់​ ផ្លាស់​ប្ដូរ​ លុប​ចោល​ ឬ​បន្ថែម​លក្ខខណ្ឌ​ណាមួយ​ ដោយ​មិន​ជម្រាប​ដំណឹង​ជា​មុន​ឡើយ​។​
  • ​ការ​សម្រេចចិត្ត​របស់​ធនាគារ​ ABA​ និង​ Visa​ អំពី​បញ្ហា​ណាមួយ​ជា​ការ​សម្រេច​ចុង​ក្រោយ​ និង​មិន​មានការ​កែប្រែ​។