សំបុត្រយន្តហោះ ប្រូម៉ូសិនពិសេស 5លានកៅអីពី AirAsia សម្រាប់ម្ចាស់កាត ABA!
03/Feb/2018
ព័ត៌មានកែសម្រួលថ្មី ថ្ងៃទី3 ខែកញ្ញា ម៉ោង 11:30ថ្ងៃ
ដំណឹងល្អសម្រាប់អ្នកឧស្សាហ៍ហោះហើរ! មានគោលដៅច្រើនណាស់សម្រាប់រើស ហើយអ្វីដែលអ្នកត្រូវធ្វើនោះគឺរៀបគម្រោងឲ្យបានមុន។
យើងខ្ញុំមានសេចក្ដីរំភើបរីករាយសូមប្រកាសថា ចាប់ពីថ្ងៃទី3 ដល់ទី9 ខែកញ្ញា ឆ្នាំ2018 មានសំបុត្រយន្តហោះ និងគោលដៅជាច្រើនដែលលោកអ្នកអាចជ្រើសរើស AirAsia ក្នុងតម្លៃទាបបំផុត! អ្នកគ្រាន់តែកក់សំបុត្រយន្តហោះតាមវិបសាយ airasia.com ដោយប្រើកាត ABA នោះលោកអ្នកនឹងទទួលបានតម្លៃដ៏អស្ចារ្យនេះ។
ឆាប់ឡើង ការផ្ដល់ជូននេះ មានរយៈពេលតែមួយសប្ដាហ៍ប៉ុណ្ណោះ!
របៀបទទួលយកការផ្តល់ជូន
ធ្វើតាមជំហានងាយៗខាងក្រោមនេះ៖
- ជ្រើសរើសទីតាំងចាកចេញ និងគោលដៅ ដែលអ្នកពេញចិត្ត។
- រើសថ្ងៃធ្វើដំណើរនៅចន្លោះ ថ្ងៃទី18 ខែកុម្ភៈ និងថ្ងៃទី26 ខែវិច្ឆិកា ឆ្នាំ2019។
- ជ្រើសរើសជើងយន្តហោះដែលអ្នកចង់បាន។
- បញ្ជាក់ការបង់ប្រាក់ ហើយជាការស្រេច!
លក្ខខណ្ឌ
- រយៈពេលកក់៖ ថ្ងៃទី03 – 09 ខែកញ្ញា ឆ្នាំ2018
- រយៈពេលធ្វើដំណើរ៖ ថ្ងៃទី18 ខែកុម្ភៈ – ថ្ងៃទី26 ខែវិច្ឆិកា ឆ្នាំ2019
- ប្រូម៉ូសិននេះផ្តល់ជូនចំពោះគ្រប់ជើងហោះហើរទាំងអស់ពីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប។
- សំបុត្រឥតគិតថ្លៃទាំងអស់ គឺផ្ដល់ជូនក្នុងចំនួនកំណត់សម្រាប់ជើងហោះហើរនីមួយៗ ហើយជាធម្មតាអ្នកកក់មុន ទទួលបានមុន។
- ប្រូម៉ូសិននេះមានផ្តល់ជូនតែលើវិបសាយ AirAsia.com តែប៉ុណ្ណោះ ហើយការកក់តាមកម្មវិធីទូរស័ព្ទដៃមិនត្រូវបានផ្តល់ជូនទេ។
- ប្រូម៉ូសិននេះមិនអាចផ្ទេរ ឬផ្លាស់ប្តូរជាសាច់ប្រាក់ ឬទំនិញអ្វីផ្សេងបាននោះទេ។
- ប្រភេទសំបុត្រ Premium Flex និង/ឬ Value Pack មិនមានសិទ្ធិទទួលប្រូម៉ូសិននេះទេ។
- ប្រូម៉ូសិននេះ គឺអាស្រ័យទៅនឹងសំបុត្រដែលមានជាក់ស្តែង ហើយស្ថិតនៅក្រោមលក្ខខណ្ឌរបស់កម្មវិធី BIG SALE របស់ក្រុមហ៊ុនហោះហើរ AirAsia។
សម្រាប់បញ្ជីពេញនៃលក្ខខណ្ឌនានារបស់ក្រុមហ៊ុនហោះហើរ AirAisa សូមចុច ទីនេះ។