អ្នកឈ្នះចុងក្រោយពីប្រូម៉ូសិន “ឈ្នះ iPad Pro ពីកាត ABA Visa ថ្មី”
21/May/2020
ប្រម៉ូសិន “ឈ្នះ iPad Pro ពីកាត ABA Visa ថ្មី” បានបញ្ចប់ដោយជោគជ័យ ហើយធនាគារ ABA មានសេចក្តីសោមនស្សរីករាយ សូមប្រកាសអ្នកឈ្នះដែលមានសំណាងពីររូបពីប្រម៉ូសិនលើកចុងក្រោយនេះ។
សូមអបអរសាទរដល់ ង៉ែត វិសាល និង សែ រដ្ឋា ដែលឈ្នះរង្វាន់ iPad Pro ថ្មីសន្លាង តាមរយៈការទិញទំនិញដោយប្រើកាត ABA Visa ថ្មីរបស់ពួកគេ! អ្នកឈ្នះទាំងពីររូបនេះត្រូវបានជ្រើសរើសពីការចាប់ឆ្នោតក្នុងចំណោមអតិថិជនដែលមានប្រតិបត្តិការត្រឹមត្រូវដែលបានធ្វើជាមួយកាត ABA Visa ថ្មីរបស់ពួកគេអំឡុងពេលប្រូម៉ូសិននេះ។
សរុបមក យើងខ្ញុំបានបើកកាត Visa ថ្មី ជាង 90,000 ក្នុងរយៈពេលបីខែចុងក្រោយនេះ និងទទួលបានម្ចាស់កាតដែលមានលក្ខណៈពេញសិទ្ធិចូលរួមក្នុងប្រូម៉ូសិននេះជាង 8,000 ។ យើងខ្ញុំសូមថ្លែងអំណរគុណចំពោះម្ចាស់កាតទាំងអស់ដែលបានជ្រើសរើស និងប្រើប្រាស់កាតរបស់ធនាគារយើងខ្ញុំសម្រាប់ការទិញទំនិញ និងការទូទាត់នានារបស់ពួកគេ។
សូមតាមដានសម្រាប់ប្រូម៉ូសិនថ្មីៗនៅលើ ផេក Facebook!