ស្វាគមន៏ចូលឆ្នាំថ្មីប្រពៃណី ខ្មែរដោយបើកបំរើសេវា ពេញលេញនៅសាខាខេត្តក្រចេះ
01/Apr/2015
កាលពីថ្ងៃទី1 ខែមេសា ឆ្នាំ 2015 ថ្មីៗនេះ ធនាគារABAបាន ប្រកាសបើកដំណើរ ការសេវាកម្មពេញលេញរបស់ខ្លួននៅ ខេត្តក្រចេះ។ នេះជាសាខាទី26 របស់ធនាគារABA ដែលបាន បោះទីតាំងនៅចំកណ្តាលបេះដូង នៃក្រុងក្រចេះ។
សាខាតំបន់ក្រចេះ បានរៀបចំរួចរាល់ដើម្បីបំរើអតិថិជនដំបូង ដោយផ្តល់នូវសេវាកម្មហិរញ្ញវត្ថុប្រកបដោយគុណភាពខ្ពស់ និង គ្រប់កំរិតនៃផលិតផល របស់ធនាគាររួមមានការដាក់ ប្រាក់បញ្ញើការផ្តល់ប្រាក់កម្ចី ការទូទាត់វិក្កយបត្រ និងសេវា ជាច្រើនទៀត។ ជាពិសេសផ្តោតការយកចិត្តទុកដាក់ទៅលើតម្រូវការនានាដើម្បីមុខរបរអាជីវកម្មក្នុងតំបន់ទទួលបានការរីកចំរើន ព្រមទាំង គាំទ្រដល់សហគ្រិននៃអាជីវកម្មខ្នាតតូច និង អាជីវកម្មខ្នាតតូច-មធ្យមផងដែរ។
លោក អៀន សំអាន ប្រធានសាខា បានឲ្យដឹងថា “ធនាគារ ABA សាខាខេត្តក្រចេះបានប្តេជ្ញាចិត្តដោយស្មោះស្ម័គ្រនិង ប្រកបដោយវិជ្ជាជីវៈក្នុងការបំរើសេវាកកម្មក្នុងកំរិតស្តង់ដាខ្ពស់បំផុត” លោកបានបន្តទៀតថា “ដូចគ្នានឹងបណ្តាខេត្ត ផ្សេងៗទៀតដែរ ABA នៅខេត្តក្រចេះបានតាំងចិត្តនឹងនៅជាមួយនិងរួមចំណែកដើម្បីការផ្លាស់ប្តូជាវិជ្ជមាន។ យើងខ្ញុំ ពិតជាមានបំណងផ្សាភ្ជាប់និងចូលរួមដោយផ្ទាល់ជាមួយអាជីវកម្មក្នុងតំបន់នេះដើម្បីគាំទ្រនិងជ្រោមជ្រែងការរីកចំរើន របស់ពួកគាត់។”
សាខាខេត្តក្រចេះមានអាស័យដ្ឋានផ្ទះលេខ 885 ផ្លូវជាតិលេខ 7 ភូមិត្រពាំងព្រីង សង្កាត់ ក្រចេះ ខេត្តក្រចេះ គ្រប់គ្រង ដោយលោក អៀន សំអាន។ សាខានេះអាចទាក់ទងបានតាមទូរស័ព្ទលេខ 098 203 049 ។
គិតមកដល់ពេលនេះ ធនាគារ ABA មានសាខាចំនួន 26 ហើយនៅទូទាំងប្រទេសកម្ពុជា។ ជាមួយនឹងផែនការពង្រីក របស់ខ្លួន ធនាគារនឹងមានវត្តមាននៅទូទាំងប្រទេស ដោយបច្ចុប្បន្ន ធនាគារ ABAបានគ្រប់ដណ្តប់ខេត្តសំខាន់ៗ មួយចំនួនហើយនឹងបន្តមានថែមទៀតនៅឆ្នាំខាងមុខ។



