ដំឡើងសមត្ថភាពប្រព័ន្ធ ដើម្បីបម្រើលោកអ្នកកាន់តែប្រសើរ
02/Mar/2024
អតិថិជនជាទីគោរព!
ដោយជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់យើងក្នុងការផ្តល់នូវសេវាធនាគារឲ្យបានល្អប្រសើរ និងកាន់តែមានប្រសិទ្ធភាព យើងបានរៀបចំគម្រោងដើម្បីដំឡើងសមត្ថភាពបន្ថែមទៅលើប្រព័ន្ធប្រតិបត្តិការរបស់យើងចាប់ពីម៉ោង 2ព្រឹក ដល់ 6ព្រឹក នៅថ្ងៃអាទិត្យ ទី03 ខែមីនា 2024។
អំឡុងពេលផ្អាកដំណើរការនេះ គ្រប់សេវាធនាគារ ABA ទាំងអស់នឹងមិនដំណើរការឡើយ។ ហេតុដូច្នេះហើយ យើងសូមលើកទឹកចិត្តឲ្យអតិថិជនរបស់យើងធ្វើប្រតិបត្តិការហិរញ្ញវត្ថុនានាឲ្យបានមុនកាលបរិច្ឆេទនេះ។ យើងខ្ញុំសូមអភ័យទោសចំពោះការរអាក់រអួលនេះ និងអរគុណចំពោះការយោគយល់របស់អ្នក។
សម្រាប់ចម្ងល់ណាមួយពាក់ព័ន្ធនឹងសេចក្តីជូនដំណឹងនេះ សូមទាក់ទងយើងខ្ញុំ ឬផ្ញើអ៊ីមែលទៅកាន់ info@ ឬទាក់ទងមកប្រព័ន្ធទូរស័ព្ទឥតគិតថ្លៃ 1 800 203 203 ឬ +855 98 203 333។ ababank.com
សូមអរគុណសម្រាប់ការប្រើប្រាស់សេវាធនាគារយើងខ្ញុំ!